ស្នេហា៖ ​មនុស្សស្រី​មួយ​ចំនួន​ អាច​ថា​ប្រហែល​ជា ​កំពុងតែ​មានឧបសគ្គ ​ជាមួយ​នឹង​ការ​ព្យាយាម ​ចង់​យល់​ពី​អ្វី​ដែល ​មនុស្ស​ប្រុស​ចង់​បាន​បំផុត​ នៅពេល​ដែល ​អ្នក​ចាប់​ផ្តើមបង្កើត ​នៅទំនាក់ទំនង​ជា​មួយ ​នឹង​មនុស្ស​ប្រុស​ណាម្នាក់​។

ប្រហែល​ជា ​អ្នកក៏ធ្លាប់​មាន​ ទំនាក់ទំនង​ពី​មុន ​មក​ច្រើន​ដែរ ឬក៏​អាច​ថា ​អ្នក​មិន​ដែល​ធ្លាប់​មាន ​ដូច្នេះហើយ​អ្នក​ប្រហែលជា ​មិន​ធ្លាប់​ដឹងនោះទេ​ថា អ្វីដែល​មនុស្ស​ប្រុស ​ត្រូវ​ការ​ពិត​ប្រាកដពី ​ក្នុង​ទំនាក់​ទំនង ​របស់​ពួកគេ​នោះ​។ ប្រសិន​បើអ្នក​បាន​ដឹង ​អ្នកនឹង​អាច​សម្រប​ខ្លួន​ ធ្វើ​យ៉ាង​ណា​ឲ្យ​ទំនាក់ទំនង ​នោះអាចរក្សា​ទៅ​បាន​យូរអង្វែងបាន​។

តើ​អ្នកគួរ​តែ​ធ្វើ​ដូចម្តេច ​សួរ​ទៅ​កាន់ មនុស្ស​ប្រុស​នោះ ដោយត្រង់​ថា ​តើ​អ្នក​ចង់​បាន​អ្វី​បែបនេះ​មែនទេ? ចាំថាមនុស្សប្រុស ​គឺ​មិន​សូវចេះបង្ហាញ​ចំ​ៗ​ នៅអ្វី​ដែល​ពួកគេ​ចង់​បាន​ ត្រូវការ និង​រំពឹងទុកពីទំនាក់ទំនង របស់​ពួកគេ ប៉ុន្មាន​នោះទេ​។ ដូច្នេះ ​អ្នកត្រូវ​ចំណាយពេល ​ធ្វើ​ការ​ស្វែង​យល់​ ដោយ​ខ្លួន​ឯង។ តែ​អត្ថបទនេះ​អាច​ជួយ​អ្នក​បាន ​ចំណុច​៤យ៉ាង ​ដែល​មនុស្ស​ប្រុសភាគ​ច្រើន ​​តែង​ចង់​បាន​បំផុត​ពី ក្នុង​ទំនាក់ទំនង​របស់​ពួកគេ ជាពិសេ​សពីមនុស្ស​ស្រី​ ដែល​គេ​ស្រលាញ់​នោះតែម្តង​។​

១. ការ​អត់​ធ្មត់​និង​យោគយល់ពីគ្នា​

រូបតំណាង

ការពិត​មនុស្ស​ប្រុស ​ក៏​ជា​មនុស្ស​ក៏​ចេះ ​មាន​អារម្មណ៍ ​មិន​ល្អ ហត់​នឿយ​ ធុញ​ទ្រាំ ខឹង​ដូចតែ ​មនុស្ស​ស្រី​ដែរ។ តែ​គ្រាន់តែ​ថា ​មនុស្ស​ប្រុស​មាន ​ភាព​អត់​ធ្មត់ ​និង​មិន​សូវ​ចេះ​ងក់ងរ​ច្រើន​ ដូចជា​មនុស្ស​ស្រី ​តែប៉ុណ្ណឹង។ ពេល​ខ្លះ​ឃើញ ​ពួកគេ​ត្រឹម​ត្រូវ​មើល​ទៅ​ ម៉ឺង​មាត់​ មិនមែន​ថា​ ពួកគេ​គ្មាន​អារម្មណ៍​ខឹង​ និង​ធុញ​ទ្រាន់ ​នោះ​ដែរ​។ គ្រាន់​តែ​ថា​ពេល​ខ្លះ ​គេ​ព្យាយាម​លាក់​អារម្មណ៍​នោះ ទុក​តែប៉ុណ្ណោះ​។ ហេតុ​នេះ​ អ្វី​ដែល​មនុស្ស​ប្រុស​ចង់​បាន​ខ្លាំង​ពី ​មនុស្ស​ស្រី​ដែល ​គេ​ស្រលាញ់​នោះគឺ​ ការ​ចេះ​យោគយល់​គ្នា​ គេ​មិន​ចង់​បាន​ មនុស្ស​ស្រី​ដែល​ចេះ​ តែ​ប្រច័ណ្ឌឥត​ហេតុ​ផល រក​រឿង​គ្រប់​ពេល​នោះឡើយ​។ ក៏ប៉ុន្តែ ​មនុស្ស​ស្រី​ដែល​មាន ​ភាព​អត់​ធ្មត់ រៀន​ស្វែង​យល់​ពី ​ភាព​ពិត​របស់​គេ ​នឹង​ចេះ​យោគយល់​ពី ​ចំណុច​ខ្វះ​ខាត​របស់​គេ ​ទើប​ជា​អ្វី​ដែល​ មនុស្ស​ប្រុស​ត្រូ​វការ​បំផុត ពី​ទំនាក់ទំនង​មួយនោះ​។

២. សេរីភាព

រូបតំណាង

គ្រាន់តែ ដោយសារតែបុរសម្នាក់ មានទំនាក់ទំនងជាមួយអ្នក មិនមានន័យថា គាត់នឹងសុខចិត្ត លះបង់នូវសេរីភាព និងចំណង់ចំណួល​ចិត្ត ផ្ទាល់​ខ្លួន​របស់គាត់នោះឡើយ។ ជាការពិតដែលថា មនុស្សប្រុស​ត្រូវ​ ការ​ចំណង​ស្នេហា​មួយ​។ ហើយ​គាត់ក៏តែងតែ ចង់នៅជាមួយមនុស្ស ស្រីដែលឈឺឆ្អើល​ និង​ភ័យ​បារម្ភពី​គាត់​ ។ តែ​ទោះយ៉ាងណាក៏ដោយ គាត់ក៏មានព្រំដែនរបស់គាត់ដែរ។

វាពិត​ជា​រឿង​ដែល ​សំខាន់ណាស់ដែល អ្នកត្រូ​វទុក​ឲ្យ​មិត្ត​ប្រុស​របស់ ​អ្នក​មាន​អារម្មណ៍​ថា​គាត់ ​ជា​ខ្លួន​គាត់​ជា​ពិសេស ​ពេលវេលាផ្ទាល់​ខ្លួន​ខ្លះ​។​ អ្នក​មិនគួរ​ប្រើ សិទ្ធិជាសង្សារ​ហើយ​ធ្វើ​កា​របិទសិទ្ធិ​ ម្ខាងទៀត​នោះទេ ព្រោះ​បើ​ធ្វើ​បែបនេះ ​នឹ​ងធ្វើ​ឲ្យ​ដៃគូរ​មាន​អារម្មណ៍​ធុនទ្រាំ​ ទំនាក់ទំនងក៏ប្រែ​ ល្អក់កករដូចគ្នាដែរ​។

៣. ភាព​ស្និទ្ធស្នាល

រូបតំណាង

ជាការពិត​ មនុស្ស​ប្រុស​ភាគ​ច្រើន​ តែង​ចង់​បាន​នៅអារម្មណ៍ ​សិ្នទ្ធស្នាលពី​ មនុស្ស​ស្រី​ដែលគេស្រលាញ់។ ជាក់ស្តែង ​ដូចជា​ការ​កាន់​ដៃ អង្គុយ​ជិត​ជា​ដើម តែ​ក៏មិនមែន​សិ្នទ្ធស្នាល រហូតដល់​ថ្នាក់​ ព្រម​ប្រគល់ ខ្លួន​ប្រាណ​នោះដែរ​។ ភាគ​ស្និទ្ធស្នាលតាម​រយៈអារម្មណ៍ ​នៃ​ការ​យក​ចិត្តទុកដាក់​ នៅក្បែរគ្នា ​ពេល​មាន​ទុក្ខធុរៈ ជាដើម។

៤. ការ​ដឹង​គុណ​និង​ការ​អបអរ

រូបតំណាង

ហើយចុងក្រោយ បុរសម្នាក់តែងតែ ចង់បាននៅ​ការ​ ការដឹងគុណពី មនុស្ស ស្រីដែល គាត់ស្រលាញ់​។ គាត់តែងតែចង់ មានអារម្មណ៍ថាអ្វី​ៗដែល គាត់​បាន​ធ្វើ​ទៅ ឲ្យនាង​គឺពិត​ជា​មានតម្លៃ ចំពោះនាង។ នៅពេលណាដែល គាត់ធ្វើអ្វីដែលល្អ សម្រាប់អ្នក អ្នកក៏គួរ​តែ​បង្ហាញ ​នៅភាព​រីករាយ​និង​ ការ​អរគុណទៅកាន់ គាត់វិញ​ដូចគ្នា​ដែរ​។ មនុស្ស​ប្រុស​ តែងតែចូលចិត្ត​ នៅ​អារម្មណ៍​ត្រូវការ និង​ចង់​បាន​ពី ក្នុង​ទំនាក់ទំនង​របស់គាត់​។ គ្មាន​សំណួរ​ក៏ ​គ្មាន​ចម្លើយ​ដែរ​ ចង់​ចំណុចនេះ។ ហើយអ្វីទាំងអស់ ចាប់ផ្តើមដោយ ការបង្ហាញការដឹងគុណ និងភាព​ក្តី​រំភើប​ ចំពោះអ្វីៗ គ្រប់យ៉ាងដែលគាត់ បាន​ធ្វើមក​កាន់អ្នក៕

ប្រភព៖ relruleshackspirit

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]