ទេពច្យុតអាយុកាល១២លានឆ្នាំ ដែលបានធ្លាក់មកលើផែនដី កាលពីឆ្នាំ២០១៨ ត្រូវបានគេរកឃើញថា មានផ្ទុកសមាសធាតុសរីរាង្គមហាសាល

//s9.kh1.co/6f/6ff6f8c02a59699fe45fbffeff75497c75ea2ffa.jpg
បច្ចេកវិទ្យា

 ២៨-តុលា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

ធាតុនៅលើផែនដីរួមទាំងទឹករាវអាចនឹងធ្វើប្រតិកម្មគីមី មុនពេលវាត្រូវបានគេប្រមូលទុក។

អាមេរិក៖ ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ទេពច្យុត(អាចម៍ផ្កាយ)មានអាយុកាល១២លានឆ្នាំ ដែលបានធ្លាក់មកផែនដី កាលពីខែមករា ឆ្នាំ២០១៨ មានផ្ទុកសមាសធាតុសរីរាង្គលាយផ្សំជាង២,៦០០មុខ។ ក្រុមអ្នកស្រាវជ្រាវនិយាយថា អាចម៍ផ្កាយបានដើរតួនាទីជាអ្នកនាំសារមកកាន់ផែនដី តាំងពីយូរលុងណាស់មកហើយ ដោយពាំនាំជីវិតមកផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដុំបាល់ភ្លើងទេពច្យុតត្រូវបានគេប្រទះឃើញ ភ្លឺពេញមេឃ នៅតំបន់ Midwest និង Ontario កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨។ ទិន្នន័យពីរ៉ាដាអាកាសធាតុបានជួយអ្នកវិទ្យាសាស្ត្រឲ្យតាមដានបានភ្លាមៗ នូវកន្លែងដែលបំណែកនៃអាចម៍ផ្កាយបានធ្លាក់មកលើផែនដី ដូច្នេះពួកគេអាចប្រមូលវាបាន មុនពេលសំណាកពីលំហនេះត្រូវបានបំផ្លាញនៅក្នុងផែនដី។

ធាតុនៅលើផែនដីរួមទាំងទឹករាវអាចនឹងធ្វើប្រតិកម្មគីមី មុនពេលវាត្រូវបានគេប្រមូលទុក។ ប៉ុន្តែអាចម៍ផ្កាយឈ្មោះ Hamburg ត្រូវបានគេរើសទុក តិចជាងពីរថ្ងៃបន្ទាប់ពីវាបានធ្លាក់មកផែនដី នេះគឺជាគំរូសំខាន់មួយនៃអាចម៍ផ្កាយដែលមិនទាន់បានផ្លាស់ប្ដូរ។

អ្នកតាមដានផ្នែកឧតុនិយម លោក Robert Ward បានរកឃើញបំណែកទី១នៃអាចម៍ផ្កាយកំពុងស្ថិតនៅលើផ្ទៃទឹកកក នៃបឹង Strawberry នៅជិតតំបន់ Hamburg រដ្ឋ Michigan។ អាចម៍ផ្កាយមួយនេះត្រូវបានបរិច្ចាគទៅឲ្យ សារមន្ទីរ Field Museum ដូច្នេះវាអាចងាយស្រួល ដើម្បីឲ្យគេសិក្សា៕

អាចម៍ផ្កាយដែលបានធ្លាក់នៅក្នុងរដ្ឋ Michigan កាលពីឆ្នាំ២០១៨
អាចម៍ផ្កាយដែលបានធ្លាក់នៅក្នុងរដ្ឋ Michigan កាលពីឆ្នាំ២០១៨
អាចម៍ផ្កាយដែលនៅសេសសល់​ បន្ទាប់ពីឆេះនៅក្នុងបរិយាកាសរបស់ផែនដី
អាចម៍ផ្កាយដែលនៅសេសសល់​ បន្ទាប់ពីឆេះនៅក្នុងបរិយាកាសរបស់ផែនដី
អាចម៍ផ្កាយដែលនៅសេសសល់​ នៅលើផ្ទៃទឹកកក នៃបឹង Strawberry
អាចម៍ផ្កាយដែលនៅសេសសល់​ នៅលើផ្ទៃទឹកកក នៃបឹង Strawberry

វីដេអូ៖

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T