ខេត្ត​បាត់​ដំបង ៖​​ យុវជនម្នាក់ត្រូវ​សមត្ថ​កិច្ចមូល​ដ្ឋានចាប់ខ្លួនភា្លមៗ ក្រោយពី​មានការ​ភ្ញាក់ផ្អើលថា​  ជននេះបានព្យាយាមចាប់​បង្ខំ​កុមារី អាយុ៩ឆ្នាំម្នាក់រំលោភសេពសន្ថវៈ​កាល​ពី​វេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី៣ មេសា នៅចំណុចចម្ការចេកខាងក្រោយផ្ទះ ស្ថិតក្នុង​ឃុំបាយដំរាំ ស្រុកបាណន់ ។

តាមរបាយការណ៍នៃអធិការដ្ឋាននគរបាល​ ស្រុកបាណន់បានឲ្យដឹងថា​ ជនសង្ស័យម្នាក់នេះ​ឈ្មោះរិន ម៉ាប់​ ហៅទូច​ អាយុ១៩ឆ្នាំ​ នៅ​ឃុំ​បាយ​ដំរាំ​ ស្រុកបាណន់។  រីឯក្មេង​ស្រីរងគ្រោះ​ឈ្មោះប.ច.ណ  អាយុ៩ឆ្នាំ នៅ​​ឃុំកើត​ហេតុ​ខាងលើ ។ មន្ត្រី​សមត្ថកិច្ចនិយាយ​ថា​ ម្ដាយ​របស់​កុមារីរងគ្រោះបានដើរទៅប្រទះ​ឃើញកូន​ស្រី​គាត់​យំក្នុង​ចំការ​ ចេកក្រោយផ្ទះ​ ដែលជននេះ​កំពុង​ចាប់រំ​លោភទៅលើកូនរបស់គាត់ ហើយ​ពេល​ឃើញ​គាត់​ ជន​នេះបានលើកខោរត់ ទើប​មាន​ការភ្ញាក់ផ្អើលទាំងយប់តែម្ដង ។

អ្នក​ស្រី​យុត ធី អាយុ៣៤ឆ្នាំ ត្រូវជាម្ដាយ របស់ក្មេងស្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថា នៅ​​យប់នោះផ្ទះរបស់គាត់មានធ្វើបុណ្យ ហើយ​មានចាក់ធុងបាសរាំកម្សាន្ត និងមានផឹកស៊ីតិច​តូច​ផង​គ្រានោះកូនស្រីគាត់បានដើរ​រើសសម្បក​កំប៉ុង ។ លុះយប់ជ្រៅពិធីរាំរែកបាន​បញ្ចប់ តែ​មិន​ឃើញ​កូន​ស្រី​ក៏បានដើររក​ ដោយឆួលពិល​ទៅ​ខាងក្រោយផ្ទះប្រហែល៣០ម៉ែត្រ ស្រាប់​តែ​ឃើញកូនស្រីឈរយំម្នាក់ឯងទាំង​ខ្លួន​អាក្រាត ។​ លុះសួរនាំ​ទើបនាងប្រាប់ថា​ ឈ្មោះ​​ទូចបានចាប់​រំលោភនាង ក៏​មាន​ការ​ភ្ញាក់ផ្អើលប្ដឹងសមត្ថ​កិច្ច​ភ្លាមៗតែម្ដង​ ។

នៅ​ចំពោះ​​មុខ ​ជនសង្ស័យ​ឈ្មោះរិន​ ម៉ាប់​ ហៅទូច​ បានបដិសេធ​ចំពោះ​ដែលថា​ ខ្លួនបាន​ចាប់​រំលោភក្មេងស្រីនោះ​ តែ​ជន​នេះបាន​សារ​ភាព​ថា​ ខ្លួនគ្រាន់តែចាប់នាង​ស្រាតខោ​ហើយ​ក៏ដើរ​ចេញវិញ ។ ប៉ុន្តែចម្លើយ​របស់កុមារី​រង​គ្រោះ​បានប្រាប់សមត្ថកិច្ចថា​ ជន​នេះបានប្រាប់​ឲ្យ​នាងទៅរើសសម្បកកំប៉ុងនៅ​ក្នុងចម្ការ​ចេក​នោះ ។ លុះពេល​នាងដើរចូលទៅ ជននេះដើរ​តាម​ក្រោយរួចចាប់នាងសួរថា​​បើឲ្យគេ​រួម​ភេទ​ចាំ​គេ​ឲ្យប្រាក់​ ១ម៉ឺនរៀល តែនាងបាន​ប្រកែក​មិន​យល់ព្រម​ ទើបជន​នេះ​បង្ខំ​ចាប់នាងដោះ​ខោ​អាវ។ ​នាងបញ្ជាក់ថា ពេល​នោះនាងយំ ហើយ​ឈ្មោះ​ទូចបានគំរាម​កុំ​ឲ្យ​យំ​ និងកុំប្រាប់នរណា​ឱ្យ​ដឹង​ បើ​មិន​ដូច្នេះទេនឹង​ត្រូវ​ច្របាច់.ក​​​សម្លាប់​ចោលឥឡូវ​នេះ ។​ នាង​បន្ថែមថា ជននេះបាន​ប្រាប់​​ឲ្យនាងឈរទប់គល់ឈើ រួចក៏ស្រាត​ខោ​ រួមភេទពីក្រោយយ៉ាង​អមនុស្ស​ធម៌ ។ ពេល​កំពុង​ធ្វើ​សកម្ម​ភាព ស្រាប់តែម្ដាយនាងឆួល​ពិលចំ ជននេះ​ក៏លើក​ខោរត់ចេញបាត់ទៅ​ ។

លោកប៊ុត​ សំបូរ​ អធិការនគរបាលស្រុក​បា​ណន់​បានឲ្យដឹងដែរថា​ ក្រោយ​កើត​ហេតុ​សមត្ថ​កិច្ចមួលដ្ឋាន​របស់លោកបានតាមចាប់ខ្លួន​ជន​នេះ​ បានភ្លាមៗ​ ។លោកនិយាយ​ថា  តាម​ការ​បំភ្លឺថា ជននេះកំពុងធ្វើសកម្មភាពតែ​មិន​ទាន់​ស៊ីជំរៅទេ​ ហើយក៏ត្រូវម្ដាយតាមទាន់ ទើបជន​នេះ​រត់តែ​ម្ដង ។ លោកបន្ត​ថា ជនសង្ស័យត្រូវបាន​កសាង​សំណុំ​រឿងបញ្ជូនទៅកាន់ស្នងការដ្ឋាន​ខេត្តហើយ​ ក្រោយពីមានបទបញ្ជារបស់​លោក​ស្នងការ​ និង​លោកព្រះរាជអាជ្ញាអមសាលា​ដំបូង​ខេត្ត ដើម្បី​ចាត់ការតាមផ្លូវច្បាប់ ៕

ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]