ក្រោយផ្ទុះរឿងឈ្លោះជាមួយប្ដី ចៀវៃ បានត្រឹមបង្ហាញស្នាមញញឹមក្លែងក្លាយសើចទាំងបង្ខំ

//s9.kh1.co/62/6204d5f7ab324c29d9347f2780659aac88812f51.jpg
តារា & កម្សាន្ដ

 ២៨-តុលា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

អ្នកនិយមលេងអ៊ីនធឺណេតបានបង្វែរការចាប់អារម្មណ៍ Ruby Lin ហៅថា ចៀវៃ នៅពេលដែលនាងបង្ហាញខ្លួន Live Stream នៅព្រឹកថ្ងៃទី ២៧ ខែតុលា។

តៃវ៉ាន់៖ បន្ទាប់ពីផ្ទុះរឿងរ៉ាវដ៏ក្តៅគគុក ដែលបណ្តាលឱ្យមានការភ្ញាក់ផ្អើលដល់មហាជន ជុំវិញព័ត៌មានការឈ្លោះប្រកែកគ្នារហូតដល់យំ នៅតាមផ្លូវជាមួយប្តី របស់តារាសម្តែងស្រី Ruby Lin ហៅថា ចៀវៃ ពេលនេះរូបនាង បានបង្ហាញខ្លួនជាសាធារណៈនៅក្នុងការ LIVE ផ្ទាល់ ជាមួយអ្នកគាំទ្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺអ្នករាល់គ្នាបាន ផ្តោតលើការបង្ហាញនិងឥរិយាបថរបស់ តារាស្រីរូបនេះជាខ្លាំង ដែលគេសង្កេតថា រូបនាង បានប្រើស្នាមញញឹមក្លែងក្លាយ លាក់បាំងភាពមិនសប្បាយរបស់ខ្លួន។

ទន្ទឹមនឹងនេះដែរ អ្នកម៉ាក់កូនមួយរូបនេះ តែងតែញញឹម និងនិយាយឥតឈប់ឈរប្រាស្រ័យទាក់ទងជាមួយអ្នកគាំទ្រពេលកំពុង LIVE ផ្ទាល់ យ៉ាងណាមិញ អ្នកនិយមលេងអ៊ីនធើណែតជាច្រើនបានបញ្ចេញមតិថា តារាស្រីរូបនេះ មិនអាចលាក់បាំងភាពសោកសៅ របស់នាងបានទេ ដូចជានាងកំពុងតែព្យាយាមញញឹមនៅពីមុខកាមេរ៉ាតែប៉ុណ្ណោះ។

យ៉ាងណាមិញ ភរិយារបស់ Wallace Huo មិនបាននិយាយអ្វីទាំងស្រុង អំពីរឿងរ៉ាវដែលបានកើតឡើង ក៏ដូចជាពាក្យចចាមអារ៉ាមអំពីបញ្ហាអាពាហ៍ពិពាហ៍។ មិនត្រឹមតែប៉ុណ្ណោះគេហទំព័រ Sohu បាននិយាយថាតារាស្រីរូបនេះមិនចង់និយាយរឿងនេះឡើងវិញនោះទេ ព្រោះវាងាយក្លាយជាប្រធានបទនៃការពិភាក្សា និងជជែកវែកញែកនៅលើបណ្តាញសង្គមក្នុងអំឡុងពេលនេះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Ruby Lin
Ruby Lin
Ruby Lin និង Wallace Huo
Ruby Lin និង Wallace Huo
Ruby Lin ពេលកំពុង Live 
Ruby Lin ពេលកំពុង Live 
Ruby Lin ពេលកំពុង Live 
Ruby Lin ពេលកំពុង Live 
Ruby Lin ពេលកំពុង Live 
Ruby Lin ពេលកំពុង Live 
Ruby Lin ពេលកំពុង Live 
Ruby Lin ពេលកំពុង Live 
Ruby Lin ពេលកំពុង Live 
Ruby Lin ពេលកំពុង Live 
Ruby Lin ពេលកំពុង Live 
Ruby Lin ពេលកំពុង Live 
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T