បុណ្យហាឡូវីនមួយឆ្នាំម្ដង តែងផ្ទះឲ្យអស់ដៃហ្មង មានអី គេប្រាប់ឲ្យរើរុះចេញ ព្រោះគួរឲ្យខ្លាចពេក

//s9.kh1.co/33/33f5cdb943585fe56511312e25db3699236eff2e.jpg
សង្គម

 ២៨-តុលា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

បុរសម្នាក់ឈ្មោះថា Shan Jeeawon អាយុ៤២ឆ្នាំ បានតុបតែងបរិវេណផ្ទះរបស់លោក តាមជ្រុងនីមួយៗយ៉ាងគួរឲ្យចាប់អារម្មណ៍ និងមើលទៅរន្ធត់ ដែលធ្វើឲ្យអ្នកជិតខាងខ្លាច ដល់ថ្នាក់ស្នើសុំឲ្យលោករើរុះចេញ។

អង់គ្លេស៖ ដូចដែលប្រិយមិត្តអ្នកអានបានជ្រាបហើយថា ជារៀងរាល់ឆ្នាំនៅថ្ងៃទី៣១ ខែតុលា ប្រជាពលរដ្ឋនៅប៉ែកខាងអឺរ៉ុប តែងតែនាំគ្នាប្រារព្ធធ្វើឡើងនូវពិធីបុណ្យហាឡូវីន ដោយការតុបតែងផ្ទះបែបរន្ធត់ និងតុបតែងមុខមាត់របស់ពួគេដូចបិសាច ឬក៏ខ្មោចជាដើមផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយថ្មីៗនេះ មានបុរសម្នាក់ឈ្មោះថា Shan Jeeawon អាយុ៤២ឆ្នាំ បានតុបតែងបរិវេណផ្ទះរបស់លោក តាមជ្រុងនីមួយៗយ៉ាងគួរឲ្យចាប់អារម្មណ៍ និងមើលទៅរន្ធត់ ដែលធ្វើឲ្យអ្នកជិតខាងខ្លាច ដល់ថ្នាក់ស្នើសុំឲ្យលោករើរុះចេញ។

លោក Shan បានទទួលអុីមែលរិះគន់មួយពីអ្នកជិតខាងម្នាក់ ដោយសរសេររៀបរាប់ថា៖

ខ្ញុំពិតជាគោរពទៅនឹងគំនិតរបស់លោកក្នុងការអបអរពិធីបុណ្យអាឡូវីន តែសម្រាប់ខ្ញុំគិតថា ការអបអរនិងតុបតែងគួរឲ្យខ្លាចបែបនេះ ពិតជាប៉ះពាល់យ៉ាងខ្លាំងទៅដល់សុខភាពផ្លូវចិត្តមនុស្សជាច្រើន និងជាពិសេសគឺក្មេងៗផ្ទាល់តែម្ដង។ មានរឿងរ៉ាវជាច្រើនកំពុងកើតឡើងលើពិភពលោក ដែលបំភ័យមនុស្ស ដូច្នេះមិនចាំបាច់តុបតែងផ្ទះដូចជាផ្ទះខ្មោច ឬធ្មប់ឡើយ។ ខ្ញុំស្នើសុំដោយគោរព សូមលោករុះរើចេញជាបន្ទាន់តាមដែលអាចធ្វើបាន។

អុីមែលដែលទទួលបាន

ទន្ទឹមនឹងនេះផងដែរ លោក Shan បានសម្រេចចិត្តយកអុីមែលទៅបង្ហាញមហាជននៅលើបណ្ដាញសង្គម ដើម្បីឲ្យជួយគិតពិចារណា ហើយលោកបានអះអាងថា ប្រសិនបើការតុបតែងប៉ះពាល់ទៅដល់សុខភាពផ្លូវចិត្ត និងកុមារពិតមែន លោកនឹងព្រមរើរុះចេញភ្លាមៗ។ តែយ៉ាងណាមិញ មតិរបស់មហាជនជាង៧០០ គឺសុទ្ធសឹងតែវិជ្ជមានទាំងអស់ ដូច្នេះលោក នឹងមិនរើរុះចេញឡើយ ហើយនឹងត្រៀមខ្លួនអបអរពិធីបុណ្យដែលជិតឈានចូលមកដល់នាពេលខាងមុខនេះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

លោក Shan
លោក Shan
ការតុបតែងរបស់លោក Shan
ការតុបតែងរបស់លោក Shan
ការតុបតែងរបស់លោក Shan
ការតុបតែងរបស់លោក Shan
ការតុបតែងរបស់លោក Shan
ការតុបតែងរបស់លោក Shan
ការតុបតែងរបស់លោក Shan
ការតុបតែងរបស់លោក Shan
ការតុបតែងរបស់លោក Shan
ការតុបតែងរបស់លោក Shan
ការតុបតែងរបស់លោក Shan
ការតុបតែងរបស់លោក Shan
ការតុបតែងរបស់លោក Shan
ការតុបតែងរបស់លោក Shan
ការតុបតែងរបស់លោក Shan
ការតុបតែងរបស់លោក Shan
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T