ត្រចៀកកាំ មិនខ្វល់ កាន់តែហ៊ានស្និទ្ធស្នាល ជាមួយប្រុសផ្សេង

//s9.kh1.co/63/635441ba17970850bcbec3bf011d03571bad1686.jpg
តារា & កម្សាន្ដ

 ២៧-តុលា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

មិនខ្វល់ពីពាក្យចចាមអារាម ពីការលែងលះ សូម្បីតែបន្តិច តារាស្រី Zhao Wei នៅហ៊ាន បង្ហាញកាយវិការជិតស្និទ្ធ ជាមួយនឹងប្រុសផ្សេង បែបនេះទៀត

ចិន៖ គឺជាប្រធានបទមួយ ដែលហ្វេនៗក៏ដូចជា អ្នកលេងបណ្ដាញសង្គមជាច្រើន ធ្វើការតាមដាន បន្ទាប់ពី មានគេលើកឡើងពីពាក្យចចាមអារ៉ាម ពីការលែងលះគ្នា ក្នុងជីវិតគូស្វាមីភរិរយា របស់តារាស្រី Zhao Wei ហៅ ត្រចៀកកាំ  ព្រមទាំងមានរឿងចេញទៅរស់នៅជាមួយនឹងបុរសវ័យក្មេងទៀត ដែលបានក្លាយទៅជាចំណាប់អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងពេលដែល នាងមិនមានការផ្ដល់នូវការបកស្រាយយ៉ាងច្បាស់លាស់។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ខណៈពេលកំពុងតែមានពាក្យចចាមអារ៉ាមមិនឈប់ឈរបែបនេះ ថ្មីៗនេះ ស្រាប់តែ គេហទំព័រ Sohu បានចេញបញ្ចេញនូវរូបភាព ដ៏គួរឲ្យចាប់អារម្មណ៍សាជាថ្មី របស់តារាស្រី Zhao Wei ក្នុងពេលដែលបានបង្ហាញពីភាពសប្បាយរីករាយ រួមទាំងអាកប្បកិរិយាយ៉ាងស្និទ្ធស្នាល ជាមួយនឹងបុរសម្នាក់ ដែលជាមិត្តរួមការងារនឹងគ្នា ថែមទៀតផង។ 

យ៉ាងណាមិញ បន្ទាប់ពីពាក្យចចាមអារ៉ាម ក៏ដូចជាហេតុការណ៍បែបនេះកើតឡើងក្ដី តែតារាស្រី Zhao Wei ក៏មិនបានបង្ហាញអារម្មណ៍ យកចិត្តទុកដាក់ចំពោះ ពាក្យចចាមអារ៉ាមទាំងនោះឡើយ ជាពិសេស នាងនៅតែបង្ហាញពីសកម្មភាពដែលបានផ្ដោតទៅលើការងារនៅក្នុងសិល្បៈរបស់នាង ទាំងកម្មវិធីទូរទស្សន៍ ការសម្តែង និងជាអ្នកដឹកនាំ ផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Zhao Wei 
Zhao Wei 
Zhao Wei 
Zhao Wei 
Zhao Wei បង្ហាញភាពស្និទ្ធស្នាលជាមួយនឹងមិត្តរួមការងារ 
Zhao Wei បង្ហាញភាពស្និទ្ធស្នាលជាមួយនឹងមិត្តរួមការងារ 
Zhao Wei បង្ហាញភាពស្និទ្ធស្នាលជាមួយនឹងមិត្តរួមការងារ 
Zhao Wei បង្ហាញភាពស្និទ្ធស្នាលជាមួយនឹងមិត្តរួមការងារ 
Zhao Wei បង្ហាញភាពស្និទ្ធស្នាលជាមួយនឹងមិត្តរួមការងារ 
Zhao Wei បង្ហាញភាពស្និទ្ធស្នាលជាមួយនឹងមិត្តរួមការងារ 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T