ពូកែគ្រប់យ៉ាង តែរឿងលាក់ទឹកមុខ RM ដូចជានៅស្ទើរបន្តិច! អីចឹងបានគិតអ្វីហើយ មិនងាយលាក់ហ្វេនជិត

//s9.kh1.co/6e/6e918995e1e277c66dcd4865b79b8def867ee9bb.jpg
នារី

 ២៧-តុលា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

ក្នុងនាមជា អ្នកដឹកនាំម្នាក់ RM ពិតជាលំបាកណាស់! ប៉ុន្ដែរឿងដែល ហ្វេនៗនឹកស្មានមិនដល់សោះនោះ គឺកំពូលតារាល្បីរូបនេះ មានរឿងគួរឲ្យអស់សំណើចជាច្រើន!

កូរ៉េខាងត្បូង ៖ ធានាថាអ្នកស្នេហាវិស័យតន្រ្ដី Kpop ដែលនិយមគាំទ្រ សរសើរពីមិនដាច់ពីមាត់ និងទទួលស្គាល់ ពីភាពលេចធ្លោជាពិសេសរបស់ RM ដែលជាមេដឹកនាំក្រុម BTS  ដ៏ជោគជ័យមិនធម្មតា។ យ៉ាងណាមិញ ក្រៅពីមានទេពកោសល្យ ខាងតន្ត្រី លោកជាប្រធានក្រុមម្នាក់ ដែលមានជំនាញនិយាយ ភាសាអង់គ្លេសបានល្អ ដូចជាជនជាតិដើមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីជាលោក មានសមត្ថភាពជាច្រើនយ៉ាង ថែមទាំងជាអ្នកដឹងនាំក្រុមដ៏ល្អ របស់ក្រុមចម្រៀងល្បី ប៉ុន្តែទោះជាក្នុងកាលៈទេសៈណាក៏​ដោយ រូបលោកបានបង្ហាញសកម្មភាព មិនចេះប្រកាន់ខ្លួន ហើយថែមទាំងជាគំរូល្អ ជួយបង្រៀនផ្នែកភាសា ដល់សមាជិកក្រុមទៀតផង។

មិនត្រឹមតែប៉ុណ្ណឹងទេ ហ្វេនៗដែលស្គាល់ដំបូងៗ អាចនឹងនឹកស្មានមិនដល់ឡើយថា RM ជាមនុស្សដែលមាន និស្ស័យបែបនេះ។ ជាក់ស្ដែង រាល់សកម្មភាព ក្នុងកម្មវិធីសម្ដែងនានា RM តែងតែធ្វើរឿងមួយចំនួន ឲ្យហ្វេនៗគាំង ទប់សំណើចមិនជាប់ ព្រោះតែកាយវិការរបស់លោក ស្ដែងឲ្យឃើញពីចរិតលក្ខណៈពិត ដែលមើលយ៉ាងណា ក៏មិនដូចជាការសម្ដែង។

តោះចង់ដឹងអត់ថា តើ​ RM ជាមនុស្សបែបណា ហើយជារឿយៗធ្វើបែបណា ទើបហ្វេនទប់សំណើចមិនបាន?

តោះទស្សនារូបភាព និងការបង្ហាញដូចខាងក្រោម ៖

១. RM ធ្វើខ្លួនមិនត្រូវ ជាមួយបេក្ខភាព I-LAND

នៅក្នុងកម្មវិធីប្រកួតរបស់ក្រុម I-LAND ក្រុម BTS ដែលជារៀមច្បង ត្រូវបានកម្មវិធី តម្រូវឲ្យឡើងមកចែករំលែកបទពិសោធន៍ល្អៗ ទៅកាន់សិស្សប្អូន តែភ្លាមៗនោះ បែរទៅជាការបង្កសំណើចទៅវិញ។ ពេលនោះ RM ធ្វើខ្លួនមិនត្រូវ បង្ហាញទឹកមុខប្លែក បែបត្រង់ៗ ជាមួយនិងកាយវិការ មិនប្រក្រតីរបស់លោក។

ហ្វេនៗសើចនឹងអត្តចរិត ដែលមិនចាំលាក់បាំងអារម្មណ៍របស់ សមាជិកក្រុម BTS នៅពេលដែល V លើកសរសើរពីអារហារ របស់បេក្ខភាព I-LAND ហើយនិយាយពី កង្វះអាហាររបស់ពួកគេ កាលពីមុនពេលបង្ហាញខ្លួន។ភ្លាមៗនោះ RM បាននិយាយសុំទោសទៅកាន់គ្រប់គ្នា ដោយទឹកមុខចង់សើចបន្តិច ចង់យំបន្តិច។ ចំណែកឯ Suga ឃើញបែបនេះហើយ ក៏សើចដូចជាមិនសូវសមដែរ។

RM
RM

២. RM សើចកាត់ចង្វាក់ Suga

កាលពីឆ្នាំ ២០១៨ ក្រុម BTS បានផ្តល់ដំបូន្មាន ដល់សិស្ស ពេលត្រៀមប្រលងសមត្ថភាព ហៅកាត់ថា CSAT កំឡុងពេល Suga និយាយ RM សើចកាត់ចង្វាក់ Suga ទាំងដែល Suga និយាយមិនទាន់ចប់ស្រួលបួលផង។

សូមបញ្ជាក់ផងដែរថា ហេតុផលដែល RM សើច ព្រោះពេលនោះ Suga និយាយថា «ការប្រលងលើកនេះមិនសំខាន់ប៉ុន្មានទេ ព្រោះសមាជិក BTS មិនអាចជួយបានទេ»។ 

RM
RM

៣. RM ធ្លាប់ត្រូវបាន សមាជិកក្រុម ទុកលោកចោល

កំឡុងពេលនៃកម្មវិធី Yaman TV RM បានរៀបរាប់ទាំងទឹកមុខ ហួសចិត្តថា ថ្ងៃមួយពេលលោក ចូលបន្ទប់ទឹក ពេលចេញមកវិញ ស្រាប់តែបាត់សមាជិកទាំងអស់ លោកមិននឹកស្មានថាពួកគេធ្វើបែបនេះ ដាក់លោកសោះ​។ បន្ទាប់មក Suga បានពន្យល់ថា ពួកគេបានយកឡានពីរ ទៅនៅថ្ងៃនោះ ហើយពួកគេស្មានថា RM នៅក្នុងឡានមួយ ក្នុងចំណោម ឡានរបស់ពួកគេ។

ជាមួយគ្នានេះដែរ អ្វីដែលកាន់តែហួសចិត្តទៀតនោះ គឺ RM គ្មានទូរសព្ទជាប់នឹងខ្លួនទេ ព្រោះលោកទុកវានៅក្នុងឡាន ហើយលោក ក៏ខ្ចីទូរសព្ទ សន្តិសុខជិតនោះ ដើម្បីទាក់ទងទៅសមាជិក្រុម ដែលបើកឡានទៅចោលលោក។

RM
RM

៤. RM ជាមេក្រុមដែលគេល្បីតៗគ្នាថា «ដៃភ្លើងជើងមាន់»

យ៉ាងណាមិញ ទោះជាលោក ពូកែយ៉ាងណាក៏ដោយ តារាប្រុសរូបនេះ ក៏ជាតារាប្រុសម្នាក់ដែល ពូកែធ្វើឲ្យរបស់របរបាត់ និងខូចជាច្រើន ដូចជា លោកធ្លាប់បាត់ទូរសព្ទ បាត់លិខិតឆ្លងដែន ពេលទៅសម្ដែងនៅក្រៅ ប្រទេសជាដើម។ រឿងនេះសមាជិកក្រុមសុទ្ធតែដឹងច្បាស់ ហើយតែងតែ លើកយកមកនិយាយបង្អាប់លោក ជាញឹកញាប់ រហូតហ្វេនៗចាំបានយ៉ាងច្បាស់។

RM
RM
Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T