ស្បែកជើងម៉ាក GAMBOL របស់ក្រុមហ៊ុន Big Star Co., Ltd. ទទួលពានរង្វាន់ធុរកិច្ចអាស៊ាន(អេប៊ីអេ) កាលពីឆ្នាំ2019 !

//s9.kh1.co/b2/b2004cca334e35e9613a86938903d5c61124ceeb.jpg
សង្គម

 ២៨-តុលា-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

ក្រុមហ៊ុន Big Star Co., Ltd. ជាក្រុមហ៊ុនដែលផលិត និងចែកចាយស្បែកជើងម៉ាកហ្គេមបូល​​ (GAMBOL) ដែលជាម៉ាកស្បែកជើងដែលនាំមុខគេក្នុងប្រទេសថៃ។

ភ្នំពេញ៖ ក្រុមហ៊ុន Big Star Co., Ltd. ជាក្រុមហ៊ុនដែលផលិត និងចែកចាយស្បែកជើងម៉ាកហ្គេមបូល​​ (GAMBOL) ដែលជាម៉ាកស្បែកជើងដែលនាំមុខគេក្នុងប្រទេសថៃ បានទទួលពានរង្វាន់ធុរកិច្ចអាស៊ាន(អេប៊ីអេ) ឆ្នាំ2019  ប្រភេទ ASEAN Winner : Rubber-based (ប្រភេទជំនួញទាក់ទងទៅនឹងជ័រផលិតកម្ម) ក្នុងកិច្ចប្រជុំកំពូលអ្នកដឹកនាំធុរកិច្ច ASEAN Business and Investment Summit 2019 ឬហៅកាត់ថា ABIS 2019 ដែលជាកិច្ចប្រជុំដ៏សំខាន់សម្រាប់អ្នកដឹកនាំធុរកិច្ចក្នុងអាស៊ាន (ASEAN Summit) ហើយកិច្ចប្រជុំនេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ។ ដោយឡែកការប្រជុំលើកនេះមានការចូលរួមពីថ្នាក់ដឹកនាំប្រទេស ម្ចាស់ជំនួញ និងអង្គការអន្តរជាតិជាច្រើនរូប ដែលមានចំនួនសរុប 1200 នាក់។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះគណៈកម្មការវាយតម្លៃផ្តល់ពានរង្វាន់ធុរកិច្ចអាស៊ាន ABA ( Panel of Judges ) គឺជាតំណាងពីប្រទេសក្នុងសមាជិកអាស៊ានទាំង 10ប្រទេស ក្នុង 1ប្រទេសចំនួន 1នាក់។ ពានរង្វាន់នេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2007 ដោយ ASEAN Business advisory council (ASEAN BAC ) ដើម្បីលើកកម្ពស់អាជីវកម្មឱ្យមានលេចធ្លោក្នុងប្រទេសជាសមាជិកអាស៊ាន និងបង្ហាញឱ្យឃើញពីភាពរីកចម្រើននៃការបង្កើតគ្រឹះ និងបង្កើនភាពរឹងមាំដល់អាជីវកម្មក្នុងវិស័យឧស្សាហកម្មផ្សេងៗ។

 ក្រុមហ៊ុន Big Star Co., Ltd.
 ក្រុមហ៊ុន Big Star Co., Ltd.

លោក Surachai Kitkamchai ដែលជានាយកគ្រប់គ្រងក្នុងក្រុមហ៊ុន Big Star Co., Ltd.  បានមានប្រសាសន៍ថា៖

«ពានរង្វាន់នេះ គឺជាមោទនភាពដ៏អាស្ចារ្យមួយរបស់ក្រុមហ៊ុន Big Star Co., Ltd. ដែលបានមោះមុតអភិវឌ្ឍគុណភាពទំនិញរហូតត្រូវបានគេទទួលស្គាល់ សម្រាប់បណ្តាអ្នកជំនួញទាំងក្នុង និងក្រៅប្រទេសតាមលំដាប់ស្តង់ដារអន្តរជាតិ។ ពានរង្វាន់នេះផងដែរ គឺជាកម្លាំងចិត្តដើម្បីឱ្យយើងអភិវឌ្ឍអាជីវកម្មរបស់យើងឱ្យរីកចម្រើនជា បន្តបន្ទាប់ ក៏ដូចជាការលើកតម្តើងកេរ្តិ៍ឈ្មោះកិត្តិយសឱ្យក្រុមហ៊ុនឱ្យស្ថិតនៅក្នុងលំដាប់ស្តង់ដារអាស៊ានបន្តទៀត»។  

ប្រសាសន៍របស់លោក Surachai Kitkamchai
  លោក Surachai Kitkamchai ទទួលពានរង្វាន់
  លោក Surachai Kitkamchai ទទួលពានរង្វាន់
  លោក Surachai Kitkamchai ទទួលពានរង្វាន់
  លោក Surachai Kitkamchai ទទួលពានរង្វាន់
ពានរង្វាន់
ពានរង្វាន់

ស្បែកជើងម៉ាកហ្គេមបូល ដែលស្ថិតនៅក្រោមក្រុមហ៊ុន Big Star Co.,Ltd. ដែលជាម៉ាកស្បែកជើងលេខមួយទាំងក្នុងប្រទេសថៃ និងកម្ពុជាត្រូវបានអតិថិជនកោតសរសើរថាងាយស្រួលពាក់ ទន់ស្រួល និងជាប់ធន់ ពាក់បានយូរ​ ដោយបច្ចេកវិទ្យា G-Bold Technology™ ដែលធ្វើឲ្យស្បែកជើង GAMBOL ជាប្រភេទស្បែកជើងល្អខុសប្លែកពីស្បែកជើងម៉ាកដទៃផងដែរ។

ស្បែកជើងម៉ាកហ្គេមបូល 
ស្បែកជើងម៉ាកហ្គេមបូល 
ស្បែកជើងម៉ាកហ្គេមបូល 
ស្បែកជើងម៉ាកហ្គេមបូល 

ចំណែកការរចនាក៏ស្អាត មានច្រើនម៉ូដច្រើនពណ៌ សាកសមជាមួយយុវវ័យសម័យថ្មី។ ដោយសារតែគុណភាពល្អស្របតាមស្តង់ដារអន្តរជាតិបែបនេះហើយ ទើបធ្វើឲ្យ GAMBOL ក្លាយជាម៉ាកស្បែកជើងលក់ដាច់បំផុតមួយនៅក្នុងប្រទេសកម្ពុជា។ លោកអ្នកក៏អាចជ្រើសរើសម៉ូតស្បែកជើងGAMBOL ដែលអ្នកពេញចិត្តតាមរយៈហ្វេសប៊ុក
https://www.facebook.com/GambolCambodia និងតាមទីផ្សារនានា ហើយសូមសួររក GAMBOL ពិតប្រាកដមុនពេលទិញ។

ស្បែកជើងម៉ាកហ្គេមបូល 
ស្បែកជើងម៉ាកហ្គេមបូល 
ស្បែកជើងម៉ាកហ្គេមបូល 
ស្បែកជើងម៉ាកហ្គេមបូល 
ស្បែកជើងម៉ាកហ្គេមបូល 
ស្បែកជើងម៉ាកហ្គេមបូល 

ជាក់ស្ដែង  តារាចម្រៀង សុវត្ថិ មុន្នីវណ្ណដែលជាអ្នកអ្នកប្រើប្រាស់ផលិតផល GAMBOL ពិតប្រាកដម្នាក់ដែរនោះ ក៏បានកោតសរសើរពីគុណភាពស្បែកជើងនេះដែរ ថាពិតជាស្រួលពាក់ ស្រាល ទន់ និងជាប់បានយូរពិតមែន៕

  តារាចម្រៀង សុវត្ថិ មុន្នីវណ្ណ
  តារាចម្រៀង សុវត្ថិ មុន្នីវណ្ណ

ចង់ដឹងច្បាស់សូមទស្សនាវីដេអូខាងក្រោម៖ 

វីដេអូ
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T