ខ្សែប្រយុទ្ធអ៊ីតាលីកីឡាករ Lapadula កំពុងចាប់ផ្តើមដំណើរការលើនិតិវិធីក្នុងការទទួលបានសញ្ជាតិប៉េរូ

//s9.kh1.co/db/dbca8c748ca62266923fc1e6d2738074fe96f04b.jpg
កីទ្បា

 ២៨-តុលា-២០២០ ១១ព្រឹក · ៣ ឆ្នាំមុន

ខ្សែប្រយុទ្ធដើមកំណើតអ៊ីតាលីកីឡាករ Gianluca Lapadula បានចាប់ផ្តើមដំណើរការនិតិវិធីដើម្បីក្លាយជាពលរដ្ឋប៉េរូក្នុងការតំណាងឲ្យប្រទេសអាមេរិកខាងត្បូងមួយនេះក្នុងព្រឹត្តិការណ៍ប្រគួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ នៅប្រទេសកាតា

ប៉េរូ៖ ខ្សែប្រយុទ្ធដើមកំណើតអ៊ីតាលីកីឡាករ Gianluca Lapadula បានចាប់ផ្តើមដំណើរការនិតិវិធីដើម្បីក្លាយជាពលរដ្ឋប៉េរូក្នុងការតំណាងឲ្យប្រទេសអាមេរិកខាងត្បូងមួយនេះក្នុងព្រឹត្តិការណ៍ប្រគួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ នៅប្រទេសកាតា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រដ្ឋមន្រ្តីក្រសួងការបរទេសប៉េរូលោក Mario Lopez បាននិយាយកាលពីថ្ងៃច័ន្ទថារដ្ឋាភិបាលនឹងជួយសម្រួលដល់ដំណើរការនេះ ដោយបានបញ្ជាក់ពីការរំពឹងទុករបស់លោកទៅកាន់ប្រព័ន្ធផ្សព្វផ្សាយផងដែរ។

លោក Lopez បានប្រាប់វិទ្យុ RPP Noticias ថា“ ការចរចាបានចាប់ផ្តើមនៅថ្ងៃនេះ។ កាលពីប៉ុន្មានថ្ងៃមុនយើងបានដឹងថាកីឡាករបាល់ទាត់រូបនេះចាប់អារម្មណ៍ក្នុងការចុះឈ្មោះនៅឯការិយាល័យកុងស៊ុលមួយ។”

កីឡាករ Lapadula ដែលបច្ចុប្បន្នកំពុងលេងជាមួយក្លឹបអ៊ីតាលីលំដាប់ A Benevento មួយវិញទៀតកីឡាករដែលកើតនៅទីក្រុង Turin រូបនេះមានម្តាយជាជនជាតិប៉េរូនិងឪពុកជនជាតិអ៊ីតាលី។

កីឡាករ Gianluca Lapadula
កីឡាករ Gianluca Lapadula

កីឡាករវ័យ ៣០ ឆ្នាំរូបនេះបានចាប់ផ្តើមអាជីពនៅសាលាយុវជនរបស់ក្លឹប Juventus និងធ្លាប់ប្រកបអាជីពជាមួយក្លឹប Milan, Parma, Pescara និងក្លឹប Genoa ផងដែរ។

គាត់មិនបានជាប់ក្នុងកម្រិតអន្តរជាតិជាន់ខ្ពស់ទេទោះបីជានៅក្នុងឆ្នាំ ២០១៧ គាត់បានស៊ុតបាល់បញ្ចូលទីសម្រាប់ក្រុមជម្រើសជាតិកម្រិត B របស់អ៊ីតាលីក្នុងការប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិ San Marino យ៉ាងណាក្ដី ។

ក្រោមច្បាប់ថ្មីដែលណែនាំដោយស្ថាប័នគ្រប់គ្រងបាល់ទាត់របស់ FIFA, កីឡាករ Lapadula នឹងមានសិទ្ធិលេងតំណាងឱ្យប្រទេសប៉េរូនៅពេលគាត់ទទួលបានលិខិតឆ្លងដែនថ្មីរបស់គាត់។

លោក Juan Carlos Oblitas ប្រធានផ្នែកកីឡារបស់ FPF បាននិយាយកាលពីសប្តាហ៍មុនថាកីឡាករ Lapadula នឹងត្រូវបានទទួលការស្វាគមន៍បន្ថែមសម្រាប់ក្រុមជម្រើសជាតិប៉េរូ (Blanquirroja) សម្រាប់យុទ្ធនាការប្រកួតជម្រុះ World Cup របស់ពួកគេ។

កីឡាករ Gianluca Lapadula
កីឡាករ Gianluca Lapadula
កីឡាករ Gianluca Lapadula
កីឡាករ Gianluca Lapadula

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T