ខណៈពេលដែលតារាវិទូកំពុងមើលឃើញភពក្រៅប្រព័ន្ធព្រះអាទិត្យ ភពទាំងនោះប្រហែលកំពុងសិក្សាពីពួកយើងវិញដែរ

//s9.kh1.co/7f/7f6417a9fa6ff3a97258b9e5870133d4282f2e52.jpg
បច្ចេកវិទ្យា

 ២៧-តុលា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

រយៈចម្ងាយពីផ្កាយរបស់វាត្រូវបានក្រុមតារាវិទូចាត់ទុកថា តំបន់ដែលអាចរស់នៅបាន។

បរទេស៖ ខណៈពេលដែលការស្វែងរកភពក្រៅផែនដីបានបង្ហាញថា មានភពចំនួន៤,០០០នៅខាងក្រៅប្រព័ន្ធព្រះអាទិត្យ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ វាបានចោទជាសំណួរថា តើភពទាំងនោះអាចនឹងក្រឡេកមើលយើងវិញឬអត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Kaltenegger និង Joshua Pepper សាស្ត្រាចារ្យរងផ្នែករូបវិទ្យានៅសាកលវិទ្យាល័យ Lehigh បានកំណត់អត្តសញ្ញាណផ្កាយជាងមួយពាន់ដួង ដែលស្រដៀងគ្នានឹងព្រះអាទិត្យរបស់យើង ដែលអាចមានភពដូចផែនដីវិលជុំវិញផ្កាយទាំងនោះ ដែលពួកវាអាចផ្ទុកទឹកនៅលើផ្ទៃផងដែរ។ រយៈចម្ងាយពីផ្កាយរបស់វាត្រូវបានក្រុមតារាវិទូចាត់ទុកថា តំបន់ដែលអាចរស់នៅបាន។ យ៉ាងណាមិញ ភពទាំងនោះនៅមិនទាន់ត្រូវបានបញ្ជាក់ថា បានស្ថិតនៅក្នុងតំបន់ទ្រទ្រង់ជីវិត នៃប្រព័ន្ធផ្កាយរបស់វានៅឡើយទេ។

ភពនៅខាងក្រៅប្រព័ន្ធព្រះអាទិត្យ ដែលមានសណ្ឋានស្រដៀងនឹងផែនដី
ភពនៅខាងក្រៅប្រព័ន្ធព្រះអាទិត្យ ដែលមានសណ្ឋានស្រដៀងនឹងផែនដី

ភពដែលមានសក្ដានុពលទាំងនោះ មានចម្ងាយ៣០០ឆ្នាំពន្លឺពីផែនដី ដែលអាចមានទិដ្ឋភាពដូចនៅលើផែនដីនិងជីវិតដែលមាននៅលើនោះ។ ប្រសិនបើជីវិតមាននៅក្រៅផែនដីហើយពួកគេអាចមើលឃើញពួកយើង ពួកគេច្បាស់ជាប្រើពន្លឺពីព្រះអាទិត្យរបស់យើង ដោយដឹងថា មានភពឆ្លងកាត់ពីមុខព្រះអាទិត្យរបស់យើង ដែលគេអាចកំណត់បានថាជាភព ហើយគេនឹងសិក្សាបន្ថែមទៀតអំពីពួកយើង។

ប្រព័ន្ធផ្កាយមួយ ដែលគូរដោយវិចិត្រករ
ប្រព័ន្ធផ្កាយមួយ ដែលគូរដោយវិចិត្រករ

ប្រព័ន្ធផ្កាយដែលអាចមើលឃើញពីផែនដី នៅពេលភពរបស់យើងចាប់ផ្ដើមមានជីវិត គឺអាចខុសប្លែកគ្នាពីអ្វីដែលយើងអាចមើលឃើញពេលឥឡូវ ហើយអ្វីដែលកើតមានឡើងឥឡូវនៅលើភពរបស់យើង អាចនឹងមើលឃើញនៅថ្ងៃខាងមុខ ពីប្រព័ន្ធផ្កាយផ្សេងទៀត៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T