មិនដែលដឹងសោះថា ពេជ្រ សោភា ក៏ជាអ្នកគាំទ្រម្នាក់របស់ យក់ ឋិតរដ្ឋា ដែរ

//s9.kh1.co/00/006458ff6a7ddbf9521a368d7628b791f20b8e26.png
តារា & កម្សាន្ដ

 ២៧-តុលា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

យូរៗ បានជួបគ្នាម្តង ពេជ្រ សោភា ថតរូបជុំគ្នា ជាមួយ អ្នកនាង យក់ ថិតរដ្ឋា ថែមទាំងពោលពាក្យថា ជាអ្នកគាំទ្រម្នាក់របស់អ្នកនាងផងដែរ

ភ្នំពេញ៖  ជាការពិតអ្នកនាង ពេជ្រ សោភា និង អ្នកនាង យក់ ថិតរដ្ឋា គឺសុទ្ធសឹងតែជាតារាចម្រៀងចាស់វស្សា ដែលល្បី មិនចេះតិចឆ្នាំ  និងមានកេរ្តិ៍ឈ្មោះបោះសម្លេងខ្លាំង ពីទេពកោសល្យនៃការច្រៀង យ៉ាងប៉ិនប្រសព្វរបស់អ្នកទាំងពីរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងកាលពីថ្មីៗនេះ នៅបណ្តាញសង្គម អ៊ីនស្តាក្រាម ជាផ្លូវការរបស់អ្នកនាង ពេជ្រ សោភា បានចែករំលែក រូបភាពមួយសន្លឹក ដែលបានថតជាមួយ អ្នកនាង យក់ ថិតរដ្ឋា។ ជាពិសេសនោះ បានភ្ជាប់​ជា​មួយ​នឹង​សារ​មួយ​ ដែលគួរឲ្យចាប់អារម្មណ៍ បានរៀបរាប់ថា អ្នកនាង ក៏ជាអ្នកគាំទ្ររបស់  អ្នកនាង យក់ ថិតរដ្ឋា ផងដែរ ដោយបានពោលពាក្យថា៖

ម្នាក់នឹងហើយជា idol ខ្ញុំ សម្លេងពីរោះមិនប្រែនៅតែពីរោះ។

ពេជ្រ សោភា

តាមរយៈសារ របស់តារាចម្រៀងស្រីរូបនេះ ទទួលបានទាក់ទាញជាខ្លាំង ជាពិសេសនោះ អ្នកគាំទ្រ របស់តារាស្រីទាំងពីរដួងតែម្តង ពិតជាពេញចិត្តស្តូក។ យ៉ាងណាមិញ  អ្នកនាង យក់ ថិតរដ្ឋា ជាតារាចម្រៀងស្រី ដែលទទួលបានការគាំទ្រខ្លាំង  ទោះបីជាអ្នកនាង រៀងស្ងប់ស្ងាត់ក្នុងវិស័យសិល្បៈ ក៏ប៉ុន្តែទឹកដមសម្លេងរបស់អ្នកនាង នៅតែដក់ជាប់ ក្នុងក្រអៅបេះដូង របស់មហាជនគ្រប់ៗគ្នា៕

សូមទស្សនារូបខាងក្រោម៖

  អ្នកនាង ពេជ្រ សោភា 
  អ្នកនាង ពេជ្រ សោភា 
  អ្នកនាង ពេជ្រ សោភា 
  អ្នកនាង ពេជ្រ សោភា 
  អ្នកនាង យក់ ថិតរដ្ឋា
  អ្នកនាង យក់ ថិតរដ្ឋា
  អ្នកនាង យក់ ថិតរដ្ឋា
  អ្នកនាង យក់ ថិតរដ្ឋា
ពេជ្រ សោភា និង  យក់ ថិតរដ្ឋា
ពេជ្រ សោភា និង  យក់ ថិតរដ្ឋា
ពេជ្រ សោភាយក់ ថិតរដ្ឋា
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T