ប្លែកសាហាវ ក្រោយ ជីមមី តុបតែងខ្លួនបែបនេះ មើលសឹងមិនស្គាល់

//s9.kh1.co/7b/7b0949cbed6cf9793a48a2d0932491cf3af5e3d4.jpg
តារា & កម្សាន្ដ

 ២៧-តុលា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

មិនត្រឹមតែជាពិធីការិនីដ៏ល្បីប៉ុណ្ណោះទេ តែកញ្ញា ជីមមី ពិតជាមានរូបសម្ផស្សស្រស់ស្អាត លេចធ្លោគួរឲ្យចាប់អារម្មណ៍តែម្ដង ហើយគ្រប់ពេលតែងតែធ្វើឲ្យហ្វេនភ្លឹក គ្រប់ពេលរៀបចំខ្លួនម្ដៗ។

ភ្នំពេញ៖ កញ្ញា ជីមមី ជាពិធីការិនីមួយរូប ដែលមានភាពលេចធ្លោខ្លាំងក្នុងវិស័យសិល្បៈ បើទោះបីតារាស្រីរូបនេះ ចាប់យកត្រឹមតែអាជីពជាពិធីការិនីមួយមុខក៏ដោយ តែថ្មីនេះនាងក៏បានលេចមុខក្នុង MV មួយផងដែរ ខណៈពីមុនមកតារារូបនេះ មិនធ្លាប់បានថតសោះឡើយ។ បើងាកមកមើលការងារ នាងនាពេលនេះវិញ​កាន់តែមានភាពមមាញឹកជាងមុន ស្របពេលដែលនាងកាន់តែមានឈ្មោះល្បីល្បាញ និងមានទស្សនិកជនស្គាល់រឹតតែច្រើនឡើង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិត ពិធីការិនីឆ្នើមរូបនេះ ក្រៅពីមានទេពកោសល្យ នាងក៏មានរូបសម្ផស្សស្រស់ស្អាតផូរផង់តែម្ដង លើសពីនេះទៅទៀតទាំងមុខមាត់ រូបរាងពិតជាទាក់ទាញខ្លាំង។ ក្នុងនោះដែរ មួយរយៈចុងក្រោយនេះ តារារូបនេះ តែងតែបង្ហោះរូបភាពជាមួយស្ទាយ៍ថ្មី ប្លែកជានិច្ច ហើយគ្រប់សម្លៀកបំពាក់ដែលនាងបានជ្រើសរើសស្លៀក សុទ្ធសឹងតែស៊ីវិល័យ ព្រមទាំងបញ្ចេញសាច់ផងដែរ។ 

ដោយឡែកមុននេះ កញ្ញា ជីមមី បានធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើន ភ្ញាក់ផ្អើលគ្រប់គ្នា ដោយនឹងបានតុបតែងខ្លួនជាមួយឈុតច្នៃឡើងយ៉ាងប្លែក ដែលមានពណ៌លឿង អមនឹងមកុដពាក់លើក្បាលផងនោះ មិនត្រឹមតែប៉ុណ្ណោះ ស្ទាយ៍ផាត់មុខ និងសក់ក៏រឹតតែខុសប្លែកជាងរាល់ដងផងដែរ។ ជាមួយគ្នានេះដែរ បើនិយាយពីរូបសម្រស់ ខណៈតុបតែងខ្លួនជាមួយឈុតថ្មីនេះ ពិតជាស្រស់ស្អាត ឆើតឆាយ ហើយសាកសមជាមួយដងខ្លួនដ៏ស្រឡូន និងកម្ពស់ខ្ពស់របស់នាងតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

កញ្ញា ជីមមី
កញ្ញា ជីមមី
កញ្ញា ជីមមី
កញ្ញា ជីមមី
កញ្ញា ជីមមី
កញ្ញា ជីមមី
កញ្ញា ជីមមី
កញ្ញា ជីមមី
កញ្ញា ជីមមី
កញ្ញា ជីមមី
កញ្ញា ជីមមី
កញ្ញា ជីមមី
កញ្ញា ជីមមី
កញ្ញា ជីមមី
កញ្ញា ជីមមី
កញ្ញា ជីមមី
កញ្ញា ជីមមី
កញ្ញា ជីមមី
Jimmy meng
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T