ឃើញសើចសប្បាយអីចឹងមែន តែខាងក្នុងចិត្ត Jungkook គិតច្រើនណាស់ ព្រោះធ្លាប់ជួបរឿងលំបាកច្រើន

//s9.kh1.co/22/226a4697ffc8db47fca28bacf035354a6e8d0525.jpg
នារី

 ២៧-តុលា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

គួរឲ្យអាណិតណាស់ មិនស្មានថា Jungkook ជួបរឿងរ៉ាវបែបនេះសោះ ពេលដឹងហើយហ្វេនស្រក់ទឹកភ្នែក អាណិតកូនពៅក្នុងក្រុម!

កូរ៉េខាងត្បូង ៖ អ្នកគាំទ្រពិតជាបានស្គាល់ ហើយថា Jungkook ជាតារាប្រុសវ័យក្មេងជាងគេ ក្នុងក្រុម BTS ដែលលោកទទួលបានប្រជាប្រិយភាពខ្លាំង និងពេញនិយមបំផុត។ គួរបញ្ជាក់ផងដែរថា តារាប្រុសរូបនេះក្រៅពីមានទេពកោសល្យ ជាច្រើនទាក់ទងនឹងសិល្បៈតន្រ្តី Kpop លោកក៏មានឈ្មោះជាបុរសសង្ហា ក្នុងក្ដីសុបិនរបស់ហ្វេននារីៗ ផងដែរ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទន្ទឹមនឹងភាពល្បីល្បាញ របស់តាប្រុសសង្ហារូបនេះ ហ្វេនៗ ពិតជាមិនធ្លាប់ដឹងពីមុនឡើយ ថា Jungkook ជួបរឿងអ្វីខ្លះ មុនពេលឈរលើវិស័យនេះបាន។ ជាក់ស្ដែងនៅ ក្នុងអាជីពជាអ្នកសិល្បៈមួយរូប វាមិនមែនងាយស្រួលនោះទេ គ្រប់យ៉ាងដូចជារូប Jungkook ផ្ទាល់ តារាប្រុសរូបនេះ ត្រូវរស់នៅឆ្ងាយពីគ្រួសារ មកតាមចាប់ក្ដីស្រមៃរបស់ខ្លួន តាំងពីលោកមានអាយុ ១៣ឆ្នាំមកម៉្លេះ។

ហ្វេនៗ យំខ្លាំងពេលដឹងរឿងពិត ដ៏គួរឲ្យអាណិតរបស់ Jungkook!

ចង់ដឹងថា តើកូនពៅក្នុងក្រុម BTS ជួបបញ្ហាអ្វីខ្លះនោះ?

សូមទស្សនារូបភាព និងការបង្ហាញដូចខាងក្រោម ៖

១. Jungkook ស្ទើរតែមិនមានវត្តមាន ជាមួយក្រុម BTS

វាពិបាកនឹងជឿថា Jungkook ស្ទើរតែមិនបានបង្ហាញខ្លួន ជាសមាជិកក្រុម BTS  ព្រោះតែលោក Bang Si Hyuk អ្នកគ្រប់គ្រង ក្រុមហ៊ុន Big Hit Entertainment ធ្លាប់បានបង្ហើបឲ្យដឹងថា Jungkook មានការអៀនខ្មាសខ្លាំងណាស់ ក្នុងអំឡុងពេលហ្វឹកហាត់ សមាជិកកូនពៅរូបនេះ ត្រូវបានគេស្នើសុំ ឲ្យលោកច្រៀង ប៉ុន្ដែលោកបែជាឈរ អស់រយៈពេល ១៥នាទី ដោយមិនបានច្រៀងឡើយ។

ប៉ុន្ដែឥឡូវនេះ Jungkook របស់ ARMYs អស្ចារ្យខ្លាំងណាស់ មិនពូកែអៀនច្រើន ដូចពីមុនទៀតទេ។

Jungkook
Jungkook

២. លោកតែងព្រួយបារម្ភពី បងៗក្នុងក្រុមជានិច្ច

កំឡុងពេល កម្មវិធី Radio Star Star RM និយាយថា លោកបានឃើញ Jungkook យំនៅថ្ងៃមួយដែល សមាជិកក្រុម BTS ជួបប្រជុំជាមួយលោក Bang Si Hyuk ដើម្បីពិភាក្សា អំពីបញ្ហាលំបាកនានា ដែលពួកគេកំពុងជួបប្រទះ និងត្រូវដោះស្រាយ។ វាជាពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ នៅសុខៗ ស្រាប់តែ Jungkook យំ។ បន្ទាប់មក Jungkook បានបកស្រាយថា ការឈឺចាប់ និងទុក្ខលំបាករបស់បងៗ គឺដូចជាការឈឺចាប់ របស់លោកយ៉ាងដូច្នោះដែរ ហេតុនេះលោកពិតជាបារម្ភពីបងៗ ក្នុងក្រុមណាស់។

Jungkook
Jungkook

៣. Jungkook បារម្ភពីភាពក្មេងខ្ចីរបស់លោក

ក្នុងកម្មវិធី Eat Dinner Together តារាប្រុសរូបនេះ បាននិយាយជាមួយ លោក Kang Ho Dong អំពីការព្រួយបារម្ភ នៅក្នុងជីវិតរបស់លោក។ ពេលខ្លះលោកមានអារម្មណ៍ថា រូបលោកជាមនុស្សលាក់មុខ ចូលចិត្តពាក់ម៉ាស មិនចង់ឲ្យអ្នកណាម្នាក់ មើលលោកស្គាល់ឡើយ ព្រោះលោកត្រូវបានផ្លាស់មកទីក្រុង Seoul តាំងពីលោកនៅក្មេង ទើបលោកចេះតែខ្លាចពីភាពក្មេងខ្ចី មិនដឹងអីរបស់ខ្លួនឯង។

Jungkook
Jungkook

៤. Jungkook មិនមានមិត្ត និងគ្រួសារនៅជាមួយទេ ពេលផ្លាស់មកទីក្រុងដំបូង

Jungkook ធ្លាប់បាននិយាយថា លោកមិនមានមិត្តភក្តិ ឬក្រុមគ្រួសារនៅជាមួយទេ ក្រោយពេលលោកផ្លាស់មកនៅទីក្រុង។ លោកបានបន្តថា លោកពិតជាអរគុណ ដែលបានមកជួបសមាជិកក្រុម BTS ដែលពួកគេ បានជួយបំពេញចន្លោះប្រហោងក្នុងចិត្តរបស់លោក ហើយលោកក៏ទទួលបាន ការស្រលាញ់យ៉ាងកក់ក្ដៅ ពេលរស់នៅជាមួយ បងៗ ហាក់ដូចជាគ្រួសារតែមួយ។

BTS
BTS

៥. Jungkook មិនចង់ឲ្យ ARMYs ខកបំណងឡើយ

ជាការពិតណាស់ Jungkook តែងតែចង់សម្ដែងឲ្យបានល្អបំផុតសម្រាប់ ARMYs  ដូច្នេះលោកមិនចង់ឲ្យមាន កំហុសណាមួយឡើយ។ ពេលមួយ បន្ទាប់ពីសម្ដែងចប់ សមាជិកក្រុម BTS ភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលឃើញប្អួនប្រុសយំ ហើយពួកគេក៏សួរពីមូលហេតុ ដោយក្ដីបាម្ភ។ Jungkook បានរៀបរាប់ថា លោកមិនសប្បាយចិត្ត ចំពោះការសម្ដែងមិនបានល្អរបស់លោក។ បន្ទាប់ពីស្ដាប់ ប្រុសពៅនិយាយរួចមក Suga បានលើកទឹកចិត្តថា Jungkook ធ្វើបានល្អហើយ៕

Jungkook
Jungkook
Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T