កាន់តែច្បាស់ Lil Wayne និងសង្សារថ្មី ផ្អែមដូចស្រមោចនិងស្ករ

//s9.kh1.co/85/85204b44f7ef18e6bcb2bdd81a62ebe9ad3d53a7.jpg
តារា & កម្សាន្ដ

 ២៧-តុលា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

តារាចម្រៀងរ៉េបជើងចាស់ Lil Wayne កាន់តែផ្អែមល្ហែមខ្លាំងជាមួយសង្សារថ្មី ក្រោយពីបានរួមផ្លូវដើរជាមួយគ្នាអស់រយៈពេលប្រហែលជាកន្លះរួចមក។

បរទេស៖ នៅពេលថ្មីៗនេះ តារាចម្រៀងរ៉េបជើងចាស់ Lil Wayne បានបង្ហាញមុខសង្សារ ដែលជាមូ៉ដែលស្រីស្បែកសម្នាក់មានឈ្មោះថា Denise Bidot កាន់តែច្បាស់លាស់ខ្លាំង ទៅកាន់ក្នុងបណ្តាញសង្គមផ្សេងៗទៅកាន់ហ្វេនៗ បន្ទាប់ពីបានសាងស្នេហាជាមួយគ្នាយ៉ាងរលូន បានប្រហែលជាកន្លះឆ្នាំរួចមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ស្នេហារវាងតារាមួយគូនេះ បានទាក់ទងគ្នាអស់រយៈពេលប្រហែលជាកន្លះឆ្នាំរួចមកហើយ ប៉ុន្តែគ្រាន់តែពួកគេមិនទាន់និយាយជាសាធារណៈចំពោះទំនាក់ទំនងមួយនេះប៉ុណ្ណោះ ហើយសង្សារមួយគូនេះបង្ហាញភាពស្និទ្ធស្នាលខ្លាំង ជាពិសេសគឺថ្ងៃខួបកំណើតតារារ៉េបរូបនេះ នៅថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០២០នេះ គេឃើញខាងស្រីបង្ហោះរូបភាពដែលថតជាមួយលោក Lil Wayne ជាមួយនឹងពាក្យជូនពរយ៉ាងស្វីតរមួតដូចស្ករតាំងម៉ែមានន័យដូចខាងក្រោមថា៖

ជូនពរថ្ងៃកំណើតចំពោះបុរសដែលជាចោរលួចចិត្ត ដោយបានឆក់យកបេះដូងខ្ញុំនៅក្នុងរដូវកាលកូវីដ១៩នេះ ក្នុងរយៈពេល៥ខែមកនេះគឺមានតែក្តីស្រលាញ់ អារម្មណ៍សប្បាយរីករាយនិង ស្នាមញញឹម ដែលមិនគួរឲ្យជឿសោះ
បងគឺជាមិត្តល្អ សង្សារនិង មានសុបិន្តជាច្រើនបានក្លាយជាការពិត អបអរសាទរសម្រាប់ Lil  Wayne នៅថ្ងៃនេះនឹងរៀងរាល់ថ្ងៃ

Denise Bidot

ក្រោយពីបានឃើញដូច្នេះហ្វេនៗជាច្រើនក៏បាននាំគ្នា សរសើរអំពីទំនាក់ទំនងស្នេហារវាងតារារ៉េបនិង តារាម៉ូដែលមួយគួរនេះ ដែលលើកនេះមើលទៅ Lil Wayne ហាក់បីដូចជាមានភាពច្បាស់លាស់ខ្លាំង រីឯ Denise Bidot ក៏បង្ហាញពីសេចក្តីស្រលាញ់បារម្ភទៅកាន់មិត្តប្រុសខ្លាំងដូចគ្នាផងដែរ៕

សូមចូលមើលរូបភាពខាងក្រោម៖

Lil Wayne
Lil Wayne
Lil Wayne
Lil Wayne
Denise Bidot
Denise Bidot
Denise Bidot
Denise Bidot
Lil Wayneនិង Denise Bidot
Lil Wayneនិង Denise Bidot
Lil Wayneនិង Denise Bidot
Lil Wayneនិង Denise Bidot
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T