ទារកក្នុងផ្ទៃលើកម្រាមដៃកណ្ដាលឡើងពេលឆ្លុះអេកូ ឪពុកម្ដាយឃើញហើយ ឡើងចង់គាំង

//s9.kh1.co/ad/ad763bdfab0c0ecdb4d8aa9fc724c913e7c984f9.png
សង្គម

 ២៧-តុលា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

នារីម្នាក់មានឈ្មោះថា ដេវីដ អាយុ២៤ឆ្នាំ ព្រមទាំងគូដណ្ដឹងឈ្មោះ ជេស អាយុ២៣ឆ្នាំ មកពីទីប្រជុំជន Nantwich មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញកូនក្នុងផ្ទៃធ្វើចលានា។

អង់គ្លេស៖ នារីម្នាក់មានឈ្មោះថា ដេវីដ អាយុ២៤ឆ្នាំ ព្រមទាំងគូដណ្ដឹងឈ្មោះ ជេស អាយុ២៣ឆ្នាំ មកពីទីប្រជុំជន Nantwich នៃប្រទេសអង់គ្លេស មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញកូនក្នុងផ្ទៃធ្វើចលានា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គូស្នេហ៍វ័យក្មេងគូនេះ បានចំណាយប្រាក់ ទៅលើការឆ្លុះអេកូឯកជនមួយតាមបែប 4D ដើម្បីបានឃើញមុខកូនក្នុងផ្ទៃ នៅកំឡុងពេលកំពុងពរពោះសប្ដាហ៍ទី៣០។ ហើយការឆ្លុះអេកូឯកជននេះ ត្រូវបានធ្វើឡើង បន្ទាប់ពីខាងមន្ទីរពេទ្យមិនត្រូវបានអនុញ្ញាឲ្យមានការណាត់ជួបឡើយ ដោយសារតែជំងឺកូវីដ-១៩កំពុងរីករាលដាល។

យ៉ាងណាមិញ ខណៈពេលកំពុងឆ្លុះអេកូ ទារកក្នុងផ្ទៃបានបង្ហាញចលានាយឺតៗដោយ ការស្ងាប យកដៃបាំងមុខ ហើយក៏លើកម្រាមដៃកណ្ដាលឡើង ដែលធ្វើឲ្យឪពុកម្ដាយវ័យក្មេងមួយគូនេះ និយាយមិនចង់ចេញ និងអស់សំណើចយ៉ាងខ្លាំងផងដែរ។

ទន្ទឹមនឹងនេះ នាង ដេវីដ បាននិយាយបែបលេងសើចថា៖

កូនប្រុសរបស់ខ្ញុំ ពេលធំឡើង អាចនឹងមានអត្តចរិតពិបាកក្នុងការគ្រង់គ្រង ដែលដូចជាឪពុករបស់គេអីចឹង។ ហើយខ្ញុំបានបង្ហាញរូបភាពទាំងនោះ ទៅកាន់មិត្តភក្ដិ និងក្រុមគ្រួសារផងដែរ។ ពួកយើងទាំងអស់គ្នាពិតជាអន្ទះសារចង់ជួបគេឆាប់ៗណាស់៕

សម្ដីរបស់នាង ដេវីដ

សូមទស្សនារូបភាពខាងក្រោម៖

នាងដេវីដ និងគូដណ្ដឹង
នាងដេវីដ និងគូដណ្ដឹង
នាងដេវីដ និងគូដណ្ដឹង
នាងដេវីដ និងគូដណ្ដឹង
រូបភាពទារកក្នុងផ្ទៃពេលឆ្លុះអេកូ 4D
រូបភាពទារកក្នុងផ្ទៃពេលឆ្លុះអេកូ 4D
រូបភាពទារកក្នុងផ្ទៃពេលឆ្លុះអេកូ 4D
រូបភាពទារកក្នុងផ្ទៃពេលឆ្លុះអេកូ 4D
រូបភាពទារកក្នុងផ្ទៃពេលឆ្លុះអេកូ 4D
រូបភាពទារកក្នុងផ្ទៃពេលឆ្លុះអេកូ 4D
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T