អ្នកណាមិនសេដ ពេល Idol ចូលធ្វើទាហាន! តែរូបប៉ុន្មានសន្លឹកនេះ ធ្វើឲ្យហ្វេនៗញញឹមបានវិញ

//s9.kh1.co/77/77be47030c455af263f9576def545897f50f2085.jpg
នារី

 ២៧-តុលា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

អ្នកគាំទ្ររីករាយខ្លាំងដែលឃើញ រូបថតសមាជិកក្រុម EXO ជាមួយ Chen ប៉ុន្មានសន្លឹកនេះ វាជាអនុស្សាវរីយមិនអាចបំភ្លេចបាន ក្នុងកំឡុងពេលរង់ចាំ Chen ត្រលប់មកវិញ។

កូរ៉េខាងត្បូង ៖ ជាការពិតណាស់ រកឯណាបាន មិត្តភាពមិនប្រែប្រួល របស់សមាជិកក្រុម EXO ជាមួយ Chen មុនពេលលោក ចូលបម្រើកងទ័ព ដែលរូបថតរបស់ពួកគេ អាចធ្វើឲ្យអ្នកគាំទ្រញញឹមបាន បើទោះបីជាហ្វេនៗ ក្រៀមក្រំខ្លាំង ខណៈ ដែល Chen នឹងត្រូវទៅបំពេញតួនាទី មិនអាចបង្ហាញខ្លួនតាមកម្មវិធី ឬវីដេអូកម្សាន្តបានដូចមុន ក្នុងរយៈពេល ២ឆ្នាំបន្ទាប់ពីនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ រូបថតប៉ុន្មានសន្លឹកនេះ របស់ពួកគេទាំង ៥នាក់  បានបង្ហាញឲ្យ ឃើញពីទិដ្ឋភាពបែបរីករាយ នៅពេលដែលសមាជិកដទៃទៀត យកដៃបាំងក្បាល Chen ដែលទើបតែកោរសក់រួចរាល់។ ជាមួយនឹងចំណងមិត្តភាពដ៏រឹងមាំ និងមិនប្រែប្រួលរបស់ពួកគេ ធ្វើឲ្យអ្នកគាំទ្រ រំភើបចិត្តជាខ្លាំង ដោយចាត់ទុករូបភាពទាំងនេះ ជាសកម្មភាពក្នុងការចងចាំដ៏ល្អបំផុត ក្នុងកំឡុងពេលដែលរង់ចាំ Chen ត្រលប់មកវិញ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ២៦ ខែតុលា កន្លងទៅនេះ Chen បានទៅដល់កន្លែងដែលលោក នឹងចាប់ផ្តើមការបណ្តុះបណ្តាលយោធា មុនពេលចាប់ផ្តើមជាទាហានហើយ។ ជាមួយគ្នានេះដែរ ដើម្បីជាការតបស្នងទឹកចិត្តអ្នកគាំទ្រ ផលិតកម្ម SM បានចែករំលែករូបថតប៉ុន្មានសន្លឹក របស់ Chen ជាមួយសមាជិកក្រុម មាន Suho Baekhyun Sehun និង Chanyeol ដែលមកជូនដំណើរ បុរសសង្ហារ Chen ចូលបម្រើទ័ព។

គួររម្លឹកផងដែរថា តារាប្រុសរូបនេះ គឺជាសមាជិកទីបួនរបស់ក្រុម EXO ដែលបានចូលបម្រើទ័ព បន្ទាប់ពីលោក Suho លោក Xiumin និងលោក D.O.

ទោះបីជាប៉ុន្មានឆ្នាំនេះ គ្មានវត្តមាន Chen លើវិស័យតន្ត្រីមួយនេះទៀត ប៉ុន្តែរូបប៉ុន្មានសន្លឹកនេះ នឹងស្ថិតនៅក្នុងការចងចាំរបស់ អ្នកគាំទ្រជានិច្ច នឹងធ្វើឲ្យពួកគេញញឹមបាន ពេលដែលរង់ចាំ Chen និងសមាជិក​ឯទៀត ត្រលប់មកវិញ!

សូមទស្សនារូបភាពខាងក្រោម​ ៖

Chen និងសមាជិកក្រុម EXO ឯទៀត
Chen និងសមាជិកក្រុម EXO ឯទៀត
Chen និងសមាជិកក្រុម EXO ឯទៀត
Chen និងសមាជិកក្រុម EXO ឯទៀត
Chen និងសមាជិកក្រុម EXO ឯទៀត
Chen និងសមាជិកក្រុម EXO ឯទៀត
Chen
Chen
Chen
Chen
Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T