កូនប្រុសចូលវ័យ១ឆ្នាំភ្លាម សិទ្ធី នីកា ធ្វើខួបកំណើត ឲ្យកូនយ៉ាងអធិកអធម យប់មិញ

//s9.kh1.co/f4/f40786bf2334453dff595f99e5fea7b4e174b36b.jpg
តារា & កម្សាន្ដ

 ២៧-តុលា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

កាលពីយប់ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២០ តារាសម្ដែងអ្នកនាង សិទ្ធី នីកា បានរៀបចំធ្វើពិធីខួបកំណើតជូនកូនប្រុស យ៉ាងអធិកអធម ដែលក្នុងនោះគេក៏ឃើញមានតារាខ្មែរល្បីៗចូលរួមជាច្រើនផងដែរ។

ភ្នំពេញ៖ បច្ចុប្បន្ន តារាសម្ដែងស្រីវ័យក្មេង អ្នកនាង សិទ្ធី នីកា កំពុងរស់នៅជាមួយស្វាមីយ៉ាងមានក្ដីសុខ ដោយពេលនេះនាងក៏មានកូនប្រុសម្នាក់ ដែលមានមុខមាត់គួរឲ្យក្នាញ់ទៀតផង។ មិនតែប៉ុណ្ណោះ ក្រោយទទួលបានសមាជិកថ្មីចូលមកក្នុងជីវិត គេសង្កេតឃើញការរស់នៅក្នុងគ្រួសារតារារូបនេះ កាន់តែមានសុភមង្គលជាងមុនទ្វេដង ខណៈកូនប្រុសដំបូងជាចំណងដៃដ៏ធំសម្រាប់ជីវិតគូរបស់តារាស្រីរូបនេះ និងស្វាមី។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្រោយសម្រាលកូនមកទល់នឹងពេលនេះ កូនប្រុសអ្នកនាង សិទ្ធី នីកា មានអាយុ១ឆ្នាំហើយ ចំណែកកាលពីយប់ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ២០២០ នេះ តារាសម្ដែងស្រីរូបនេះ បានប្រារព្ធធ្វើពិធីខួបកំណើតជូនកូនប្រុសសំណព្វចិត្តយ៉ាងអធិកអធម ដោយពេលព្រឹក មានការសូត្រមន្ត និងពេលល្ងាចមានពិធីជប់លៀងផងដែរ។

បើក្រឡេកទៅមើលក្នុងកម្មវិធីទាំងមូលវិញ ឃើញថា មានភាពសប្បាយរីករាយជាខ្លាំង ព្រមទាំងឃើញមានវត្តមានភ្ញៀវជាច្រើន ដែលអញ្ជើញមកចូលរួម ក្នុងនោះក៏មានសិល្បករ សិល្បការិនីល្បីៗជាច្រើនមកចូលរួម ពិធីខួបកំណើតកូនប្រុសតារាស្រីរូបនេះ។ 

ជាក់ស្ដែង ស្របពេលធ្វើខួបជូនកូនប្រុសអាយុ១ឆ្នាំ អ្នកម៉ាក់សម័យថ្មីរូបនេះ បានបង្ហាញនៅស្នាមយ៉ាងរីករាយ ទាំងក្ដីរំភើប ដែលនេះជាលើកដំបូងសម្រាប់នាងផងនោះ។ ជាមួយគ្នានេះដែរ បើក្រឡេកមកមើលការរៀបចំខ្លួនរបស់តារារូបនេះវិញ នាងពិតជាបានរៀបចំខ្លួនក្នុងសម្លៀកបំពាក់ពណ៌ស មើលទៅពិតចាស្រស់សោភា គួរឲ្យទាក់ទាញតែម្ដង បើទោះបីមានកូនរួមក៏ពិតមែន៕

សូមទស្សនារូបភាពខាងក្រោម៖ 

  អ្នកនាង សិទ្ធី នីកា និងកូនប្រុស
  អ្នកនាង សិទ្ធី នីកា និងកូនប្រុស
  អ្នកនាង សិទ្ធី នីកា ជាមួយស្វាមី និងកូនប្រុស
  អ្នកនាង សិទ្ធី នីកា ជាមួយស្វាមី និងកូនប្រុស
កូនប្រុស   អ្នកនាង សិទ្ធី នីកា 

សិទ្ធី នីកា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T