បុត្រាជាទីស្រលាញ់របស់ស្ដេចស៊ុលតង់ប៊្រុយណេ បានយាងចូលទិវង្គតហើយ

//s9.kh1.co/3d/3dcdc2476f39ee8fdc579524b509ad719012f1f8.jpg
សង្គម

 ២៧-តុលា-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

បុត្រាជាទីស្រលាញ់មួយអង្គរបស់ស្ដេចស៊ុលតង់ ព្រះនាម Azim បានយាងចូលទិវង្គត នៅព្រះជន្ម៣៨ព្រះវស្សា កាលពីថ្ងៃសៅរ៍ ទី២៤ ខែតុលាចុងសប្ដាហ៍មុននេះ នាវេលាម៉ោង១០:០០នាទីព្រឹក។

ប៊្រុយណេ៖ បុត្រាជាទីស្រលាញ់មួយអង្គរបស់ស្ដេចស៊ុលតង់ នៃប្រទេសប៊ុយណេ ព្រះនាម Azim បានយាងចូលទិវង្គត នៅព្រះជន្ម៣៨ព្រះវស្សា កាលពីថ្ងៃសៅរ៍ ទី២៤ ខែតុលាចុងសប្ដាហ៍មុននេះ នាវេលាម៉ោង១០:០០នាទីព្រឹក បន្ទាប់ពីព្យាបាលជំងឺដ៏ធ្ងន់ធ្ងរអស់រយៈពេលជាយូរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា ព្រះអង្គ Azim ជាបុត្រាទី៦របស់ស្តេចស៊ុលតង់ និងជាខ្សែទី៤ដែលនឹងត្រូវឡើងគ្រងរាជបល្ល័ង្កផងដែរ។ ចំពោះមូលហេតុពិតប្រាកដនៃការយាងចូលទិវង្គតរបស់ទ្រង់ មិនត្រូវបានគេដឹងច្បាស់ឡើយ តែមានរបាយការណ៍ខ្លះបានលើកឡើងថា ទ្រង់បានទទួលរងនូវជំងឺមហារីក។

ទន្ទឹមនឹងនេះដែរ ដោយគោរពទៅតាមប្រពៃណីអុីស្លាម ពិធីបុណ្យព្រះសពរបស់ទ្រង់ ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃដែលទ្រង់យាងចូលទិវង្គតផ្ទាល់តែម្ដង មុនពេលការកាន់ទុក្ខថ្នាក់ជាតិរយៈពេល៧ថ្ងៃត្រូវបានប្រកាស ហើយរាល់ពិធីអបអរផ្សេងៗត្រូវបានហាមឃាត់ផងដែរ។

យ៉ាងណាមិញ បើតាមគេប៉ាន់ស្មាន ទ្រព្យសម្បត្តិដ៏អស្ចារ្យរបស់ព្រះអង្គ Azim មានចំនួនប្រមាណ៥ពាន់លានដុល្លារអាមេរិកឯណោះ នៅពេលទ្រង់យាងចូលទិវង្គត៕

សូមទស្សនារូបភាពខាងក្រោម៖

ព្រះអង្គ Azim
ព្រះអង្គ Azim
ព្រះអង្គ Azim
ព្រះអង្គ Azim
ទិដ្ឋភាពក្នុងពិធីបុណ្យព្រះសពរបស់ព្រះអង្គ Azim
ទិដ្ឋភាពក្នុងពិធីបុណ្យព្រះសពរបស់ព្រះអង្គ Azim
ទិដ្ឋភាពក្នុងពិធីបុណ្យព្រះសពរបស់ព្រះអង្គ Azim
ទិដ្ឋភាពក្នុងពិធីបុណ្យព្រះសពរបស់ព្រះអង្គ Azim
ទិដ្ឋភាពក្នុងពិធីបុណ្យព្រះសពរបស់ព្រះអង្គ Azim
ទិដ្ឋភាពក្នុងពិធីបុណ្យព្រះសពរបស់ព្រះអង្គ Azim
ទិដ្ឋភាពក្នុងពិធីបុណ្យព្រះសពរបស់ព្រះអង្គ Azim
ទិដ្ឋភាពក្នុងពិធីបុណ្យព្រះសពរបស់ព្រះអង្គ Azim
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៥ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T