ត្រៀមៗ! ឥទ្ធិពលព្យុះម៉ូឡាវ នឹងបង្កឲ្យប្រទេសកម្ពុជាធ្លាក់ភ្លៀងពីតិចទៅច្រើន ចាប់ពីថ្ងៃទី២៨ តុលា ដល់ថ្ងៃទី០២ វិច្ឆិកា

//s9.kh1.co/b1/b193fa7c1fedd813b8cd0209b6cf1e9bf6cc0bc1.jpg
សង្គម

 ២៧-តុលា-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ឥទ្ធិពលនៃព្យុះទី១៨ ឈ្មោះ ម៉ូឡាវ (MOLAVE) នឹងធ្វើឲ្យប្រទេសកម្ពុជាមានភ្លៀងធ្លាក់ពីកម្រិតតិចទៅច្រើន ចាប់ថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា។

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា ឥទ្ធិពលនៃព្យុះទី១៨ ឈ្មោះ ម៉ូឡាវ (MOLAVE) នឹងធ្វើឲ្យប្រទេសកម្ពុជាមានភ្លៀងធ្លាក់ពីកម្រិតតិចទៅច្រើន ចាប់ថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមការប្រែប្រួលអាកាសធាតុបង្ហាញឲ្យឃើញថា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ព្យុះនេះបានបង្កើនឥទ្ធិពលរបស់ខ្លួន ក្នុងសមុទ្រចិនខាងត្បូង ហើយមានទិសដៅឆ្ពោះទៅប្រទេសវៀតណាម ត្រង់ចំណុចខេត្តក្វាងងៃ (Quang Ngia) រួចថមថយឥទ្ធិពលបន្តបន្ទាប់ឆ្លងកាត់ប្រទេសឡាវ និងប្រទេសថៃ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០។ ជាមួយគ្នានោះ ជ្រលងវិសម្ពាធ និងសម្ពាធទាបម៉ូឡាវ នឹងមានឥទ្ធិពលមកលើប្រទេសកម្ពុជា នៅថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២០។

ស្ថានភាពបែបនេះធ្វើឲ្យ៖

១. បណ្ដាខេត្ដនៅតំបន់វាលទំនាបកណ្ដាល៖ រួមមានបណ្តារាជធានី-ខេត្តមួយចំនួន នៅភាគខាងក្រោម និងជាប់ព្រំដែនវៀតណាម ភ្លៀងនឹងនៅតែបន្តមានក្នុងកម្រិតពីតិចទៅមធ្យមរហូតដល់ថ្ងៃទី០២ ខែវិច្ឆិកា ។ តែសម្រាប់ថ្ងៃទី២៨-២៩ ខែតុលា ពិសេសភាគពាយ័ព្យនឹងមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតបរិមាណពីមធ្យមទៅច្រើន។

២. បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ ភ្លៀងនឹងនៅតែបន្ដមានក្នុងកម្រិតពីតិចទៅបង្គួររហូតដល់ថ្ងៃទី០២ ខែវិច្ឆិកា តែច្រើនលាយឡំនឹងខ្យល់ខ្លាំងនៅថ្ងៃទី២៨-២៩ ខែតុលា។

៣. តំបន់មាត់សមុទ្រ៖ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតបរិមាណ ពីតិចទៅបង្គួរ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្ន ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕

សូមអានសេចក្ដីជូនដំណឹងលម្អិតរបស់ក្រសួងធនធានទឹក និងឧតុនិយមខាងក្រោមនេះ៖

លិខិតជូនដំណឹង
លិខិតជូនដំណឹង
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · មួយម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T