ខេត្តបន្ទាយមានជ័យ ៖ យុវតីម្នាក់ត្រូវប្រុសអប្រិយឌុបចេញពីផ្ទះបាត់រហូតពេលនេះមិនទាន់ដឹងថា នាងទៅជាយ៉ាងណានោះទេ ។ នេះបើតាមសម្តីលោកវរសេនីយ៍ត្រី យ៉ត រ៉ាយ អធិការនគរបាលស្រុកថ្មពួកបានបញ្ជាក់ប្រាប់កោះសន្តិភាពកាលពីព្រឹកថ្ងៃទី៥ មេសា ២០១២ នេះ ។
ប្រភពព័ត៌មានដដែលបានឱ្យដឹងថា តាមសម្តីរបស់ស្ត្រីជាម្តាយយុវសិស្សរងគ្រោះបាននិយាយប្រាប់សមត្ថកិច្ចកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៤ មេសា ២០១២ កន្លងមកនេះ ថា កូនស្រីរបស់គាត់ដែលបាត់ខ្លួនឈ្មោះ រ.ស.ថ.វ អាយុ១៦ឆ្នាំ ជាសិស្សរៀននៅវិទ្យាល័យថ្មពួក ។ ស្ត្រីរូបនោះបានរៀបរាប់បន្តថា នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២មេសា ២០១២ ខណៈរូបគាត់ និងប្តីមិននៅផ្ទះមានបុរសម្នាក់ឈ្មោះប្រាក់ ប៊ុនយ៉ត អាយុ២៨ឆ្នាំ នៅឃុំបន្ទាយឆ្មារ បានជិះម៉ូតូមកលួងលោមកូនស្រីរបស់គាត់ថា នាំនាងជិះម៉ូតូដើរលេង ស្រាប់តែបាត់មួយយប់ ។ លុះវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៣ មេសា ២០១២ កូនស្រីរបស់គាត់ទូរស័ព្ទមកប្រាប់គាត់ថា នាងត្រូវបានឈ្មោះប្រាក់ ប៊ុនយ៉ត និយាយលួងលោមដឹកដើរលេង ហើយបែរជានាំនាងមកដេកផ្ទះសំណាក់នៅក្រុងសិរីសោភ័ណ ធ្វើសកម្មភាពរំលោភសេពសន្ថវៈបានសម្រេចរួចទុកនាងចោល ហើយជិះម៉ូតូទៅណាបាត់ បន្ទាប់មកក៏បិទទូស័ព្ទ។ រហូតមកដល់ពេលនេះនៅមិនទាន់ឃើញនាងវិលត្រឡប់មកផ្ទះវិញឡើយ ។
លោកអធិការនគរបាលស្រុកថ្មពួក បានបញ្ជាក់ប្រាប់ថា សមត្ថកិច្ចកំពុងស្រាវជ្រាវរកជនរងគ្រោះ និងជនប្រព្រឹត្តល្មើស ដើម្បីផ្តន្ទាទោសតាមច្បាប់៕
បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]