ក្រោយធ្លាយរឿងឈ្លោះគ្នាតាមផ្លូវជាមួយស្វាមីរួចមក ចៀវៃ បកស្រាយឡើងទំនងថា...

//s9.kh1.co/97/9776a7ef6ba6d1dfed164002761725c6ff21b224.jpg
តារា & កម្សាន្ដ

 ២៧-តុលា-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

បានក្លាយជារឿងដ៏គួរឲ្យសង្ស័យពីការប្រេះឆា ក្នុងជីវិតប្ដីប្រពន្ធ របស់ តារាស្រី Ruby Lin ក្រោយពេលមានរឿងឈ្លោះគ្នា ជាមួយនឹងស្វាមី ស្រាប់តែនាងចេញម​កនិយាយអះអាងបែបនេះ

តៃវ៉ាន់៖ កាលពីថ្មីៗកន្លងទៅនេះ បានធ្វើឲ្យហ្វេនៗ ក៏ដូចជាអ្នកលេងបណ្ដាញសង្គមជាច្រើន ផ្តោតការយកចិត្តទុកដាក់ ទៅលើជីវិតប្ដីប្រពន្ធ របស់តារាប្រុសស្រី លោក Wallace Huo និង Ruby Lin ហៅ ព្រះនាងចៀវៃ បន្ទាប់ពី ត្រូវគេចាប់បានថា មានការឈ្មោះទាស់ទែងគ្នា នៅតាមដងផ្លូវ  ជាពិសេស Ruby Lin ក៏បានសម្រេចចិត្ត លុបរូបថតជាមួយនឹងស្វាមីជាច្រើននៅលើបណ្ដាញសង្គម ថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្រោយពេលកើតហេតុបែបនេះ ក៏មានមតិជាច្រើន បានកើតការសង្ស័យ ពីទំនាក់ទំនងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ ដែលកំពុងតែជួបបញ្ហាយ៉ាងខ្លាំងផងដែរ។ ប៉ុន្តែ ថ្មីៗនេះ អ្នកយកព័ត៌មាន ក៏បានព្យាយាមទាក់ទងតារាប្រុសស្រីទាំងពីររួបនេះ ដើម្បីទទួលបានការឆ្លើយតបជាផ្លូវការ ដែលនៅក្នុងនោះ តារាស្រី Ruby Lin ក៏បានអះអាងថា ៖ 

វាគ្មានអ្វីទេ អ្នកគ្រប់គ្នា មិនគួរស្រមៃច្រើនពេកនោះទេ។

Ruby Lin

 ម៉្យាងវិញទៀត បើទោះបីជា នៅតែមានមតិជាច្រើនទៀតបានបន្ថែមថា លោក Wallace Huo បានរក្សាភាពស្ងៀមស្ងាត់ និងមិននិយាយអ្វីឡើយ ក្នុងពេលដែលមានពាក្យចចាមអារ៉ាម អាក្រក់ប៉ះពាល់ដល់ ជីវិតប្ដីប្រពន្ធអ្នកទាំងពីរក៏ដោយ ប៉ុន្តែ នេះក៏ជារឿងធម្មតា មិនមានអ្វីប្លែកនោះទេ ព្រោះ កាលពីមុនមក តារាសម្តែងប្រុសរូបនេះ ក៏ទទួលរងនូវការរិះគន់ជាច្រើន ដែលតែងតែបណ្តោយ ឱ្យភរិយាដោះស្រាយបញ្ហានានា ជានិច្ច៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Ruby Lin 
Ruby Lin 
Ruby Lin និង ស្វាមី 
Ruby Lin និង ស្វាមី 
Ruby Lin និង ស្វាមី 
Ruby Lin និង ស្វាមី 
Ruby Lin និង ស្វាមី 
Ruby Lin និង ស្វាមី 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T