កាន់តែកក្រើក! កំពូលអ្នកប្រយុទ្ធក្នុងទ្រុងរបស់ភូមា Aung La Nsang នឹងត្រូវប្រកួតការពារខ្សែក្រវ៉ាត់នៅសិង្ហបុរីចុងសប្ដាហ៍នេះ

//s9.kh1.co/7c/7c812caf1820485c393a5d23c27dcc78760f6a54.jpg
កីទ្បា

 ២៨-តុលា-២០២០ ១១ព្រឹក · ៣ ឆ្នាំមុន

កីឡាករ Aung La Nsang នឹងត្រូវធ្វើការប្រគួតការពារតំណែងជើងឯកពិភពលោកទម្ងន់មធ្យមរបស់គេទល់នឹងកំពូលកីឡាករ Reinier“ The Dutch Knight” de Ridder ក្នុងការប្រកួតដ៏ធំមួយរបស់សង្វៀន ONE Championship នៅសប្តាហ៍នេះ

ចាកាតា៖ ម្ចាស់គ្រងជើងឯកពិភពលោករបស់សង្វៀន ONE ទម្ងន់មធ្យមនិងទម្ងន់ធ្ងន់ដែលមានរហ័សនាម “The Burmese Python” កីឡាករ Aung La Nsang របស់ប្រទេសមីយ៉ាន់ម៉ានឹងត្រូវធ្វើការប្រគួតការពារតំណែងជើងឯកពិភពលោកទម្ងន់មធ្យមរបស់គេទល់នឹងកំពូលកីឡាករ Reinier“ The Dutch Knight” de Ridder របស់ប្រទេសហូឡង់ក្នុងការប្រកួតដ៏ធំមួយរបស់សង្វៀន ONE Championship នៅសប្តាហ៍នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការប្រកួតនេះមានឈ្មោះថា ONE: INSIDE THE MATRIX ដែលនឹងត្រូវបានចាក់ផ្សាយផ្ទាល់នៅថ្ងៃសុក្រពីពហុកីឡដ្ឋាន Singapore Indoor ហើយនឹងមានការប្រកួតប្រជែងដណ្ដើមជើងឯកពិភពលោកចំនួន ៤ ក្នុងចំណោមការប្រកួតសរុបចំនួន ៦ ។

ការប្រកួតទាំង ៦ គូក្នុងព្រឹត្តិការណ៍ ONE: INSIDE THE MATRIX
ការប្រកួតទាំង ៦ គូក្នុងព្រឹត្តិការណ៍ ONE: INSIDE THE MATRIX

ពិសេសជាងនេះទៀតនោះ អ្នកគាំទ្រឥណ្ឌូនេស៊ីទាំងអស់អាចទស្សនាការប្រកួតតាមរយៈបណ្តាញ ONE YouTube, Vidio.com, KaskusTV និង Maxstream ឬរងចាំទស្សនាតាមកម្មវិធីដែលបានចាក់ផ្សាយនៅទូរទស្សន៍ SCTV ក៏បាន។

នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់រួមគ្នានាល្ងាចនេះដែរម្ចាស់ជើងឯកពិភពលោកទម្ងន់ស្រាលកីឡាករ ChristianThe WarriorLee របស់សិង្ហបុរីក៏នឹងចូលខ្លួនមកធ្វើការប្រគួតការពារតំណែងជើងឯកពិភពលោកជាលើកដំបូងរបស់គេជាមួយនឹងកីឡាករ Iuri Lapicus នៃប្រទេសម៉ុលដាវី។

នៅលើការប្រកាសនេះក៏មានបង្ហាញនូវការប្រគួតដែលអ្នកនិយមចូលចិត្តទស្សនារង់ចាំជាយូរមកហើយរវាងម្ចាស់ជើងឯកទម្ងន់ស្រាលពិភពលោកមួយគូទៀតគឺកីឡាករ Martin “The Situ-Asian” Nguyen នៃប្រទេសវៀតណាមនិងអូស្រ្តាលីជាមួយអ្នកប្រយុទ្ធប្រភេទទម្ងន់ស្រាលលំដាប់ទី ៣ កីឡាករ Thanh Le នៃប្រទេសវៀតណាមនិងសហរដ្ឋអាមេរិក។

ម្ចាស់ខ្សែរក្រវ៉ាន់ទាំង ៤ នាកដែលត្រូវប្រកួតការពារតំណែងជើងឯកពិភពលោក
ម្ចាស់ខ្សែរក្រវ៉ាន់ទាំង ៤ នាកដែលត្រូវប្រកួតការពារតំណែងជើងឯកពិភពលោក

ការប្រកួតដណ្តើមជើងឯកពិភពលោកចុងក្រោយនៅល្ងាចថ្ងៃដដែលនេះគឺជាជំនួបរវាងម្ចាស់ជើងឯកពិភពលោកទម្ងន់ស្រាលរបស់ស្ត្រីកីឡាការនី “The PandaXiong Jing Nan នៃប្រទេសចិននឹងត្រូវប្រគួតដណ្តើមខ្សែក្រវ៉ាត់ពីកីឡាការនី Tiffany “No Chill” របស់ប្រទេសសិង្ហបុរី។

មិនត្រឹមតែប៉ុណ្ណោះក៏មានការប្រកួតប្រជែងក្បាច់គុនដ៏ទាក់ទាញពីរបន្ថែមទៀតគឺរវាងអតីតជើងឯកទម្ងន់ស្រាលពិភពលោកពីរសម័យកាលកីឡាករ Eduard Folayang នៃប្រទេសហ្វីលីពីនជាមួយនឹងកីឡាករ Antonio “The Spartan” Caruso របស់អូស្ត្រាលី និងកីឡាការនីចំបាប់ឥណ្ឌា Ritu“ The Indian Tigress” Phogat ក៏នឹងត្រូវប្រឈមមុខនឹងកីឡាការនីរបស់កម្ពុជា នូ ស្រីពៅ ផងដែរ។

   កីឡាករ Aung La Nsang  ដែលមានរហ័សនាមថា “The Burmese Python”
   កីឡាករ Aung La Nsang  ដែលមានរហ័សនាមថា “The Burmese Python”

ប្រភព៖ The Jakarta Post

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T