ការធ្វើពាណិជ្ជកម្មតាមព្រំដែនថៃ-មីយ៉ាន់ម៉ានៅស្រុក Mae Sot ត្រូវបានបើកឡើងវិញ

//s9.kh1.co/fc/fcfce50fab928168d82117f72e7f653ae2caab58.jpg
សង្គម

 ២៨-តុលា-២០២០ ១២ល្ងាច · ៣ ឆ្នាំមុន

ពាណិជ្ជកម្មទំនិញតាមព្រំដែនបានចាប់ផ្តើមឡើងវិញនៅលើស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ាទី ២ នៅស្រុក Mae Sot កាលពីព្រឹកថ្ងៃច័ន្ទបន្ទាប់ពីមានការរឹតបណ្តឹងនៃជំងឺ COVID-១៩ ត្រូវបានបន្ធូរបន្ថយ

ថៃ៖ ពាណិជ្ជកម្មទំនិញតាមព្រំដែនបានចាប់ផ្តើមឡើងវិញនៅលើស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ាទី ២ នៅស្រុក Mae Sot កាលពីព្រឹកថ្ងៃច័ន្ទបន្ទាប់ពីមានការរឹតបណ្តឹងនៃជំងឺ COVID-១៩ ត្រូវបានបន្ធូរបន្ថយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការចាក់សោរលើសហគមន៍ចំនួនពីរនៅក្នុងស្រុកនេះនឹងត្រូវដកចេញនៅព្រឹកថ្ងៃអង្គារនេះ។

កួររំលឹកផងដែរថា ការធ្វើពាណិជ្ជកម្មទំនិញតាមព្រំដែនរវាងប្រទេសថៃនិងមីយ៉ាន់ម៉ាឆ្លងកាត់លើស្ពាននៅឯ Ban Wang Ta Khian នៅក្នុងតំបន់ Tha Sai Luat ត្រូវបានផ្អាកនិងសហគមន៍ក្នុងស្រុក Mae Sot ចំនួនពីរគឺ Masjid Madihah និង Ban Thung Thong ក៏ត្រូវបានគេចាក់សោរផងដែរបន្ទាប់ពីមានករណីឆ្លងជំងឺ COVID-១៩ ជាច្រើនត្រូវបានគេរកឃើញនៅក្នុងស្រុក Mae Sot នេះ។

រូបតំណាង
រូបតំណាង

អភិបាលខេត្តលោក Pongrat Piromrat បានមានប្រសាសន៍ថាការសម្រេចចាប់ផ្ដើមបន្តការដឹកទំនិញដឹកទំនិញឡើងវិញចាប់ពីថ្ងៃច័ន្ទនេះនិងការដកបម្រាមការចាក់សោរចេញនៅថ្ងៃអង្គារកើតឡើងដោយសារកិច្ចប្រជុំមួយកាលពីថ្ងៃអាទិត្យនៃគណៈកម្មាធិការត្រួតពិនិត្យជំងឺខេត្តដែលលោកជាប្រធាន។

លោកមានប្រសាសន៍ថាអាជ្ញាធរមានទំនុកចិត្តថាស្ថានភាពជំងឺ COVID-១៩ នៅស្រុក Mae Sot ត្រូវបានគ្រប់គ្រង។

មនុស្សសរុបចំនួន ១០,១៧៧ នាក់ដែលត្រូវបានគេចាត់ទុកថាជាហានិភ័យនៃការឆ្លងវីរុសបន្ទាប់ពីបានធ្វើតេស្តិ៍អវិជ្ជមាន។

លោកបាននិយាយថាតំបន់សម្រាប់ផ្ទុកទំនិញនិងដឹកជញ្ជូនទំនិញនៅតាមព្រំដែននីមួយៗត្រូវបានគេកំណត់នដើម្បីធានាថាមិនមានទំនាក់ទំនងដែលនាំឲ្យឈានដល់ការប៉ះពាល់រាងកាយរវាងកម្មករមកពីប្រទេសទាំងពីរ។

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

ប្រភព៖ Bangkok Post

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T