ចេះតែឆ្ងល់ ក្នុងផ្ទះលឺសម្លេងចម្លែកៗរាល់យប់ ដល់ពេលដឹងការពិតហួសចិត្ត (Video Inside)

//s9.kh1.co/07/07636cffa9e5fa9f471398c1cc84c3bbbb054eac.jpg
សង្គម

 ២៦-តុលា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

បាក់ចង្កេះ! ម្ចាស់ផ្ទះមួយភ័យខ្លាចមិនស្ទើរទេ នៅពេលដែលលឺសម្លេងចម្លែករាល់យប់ ដោយមិនដឹងពីប្រភព ប៉ុន្តែបន្ទាប់ពីអញ្ចើញអ្នកជំនាញខាងសំណង់អាគាររួចមក ទើបដឹងប្រភពច្បាស់។

បរទេស៖ កាលពីពេលថ្មីៗនេះ មានសារព័ត៍មានបរទេសមួយបានផ្សាយថា គ្រួសារមួយ បានទិញផ្ទះមួយខ្នង ព្រមទាំងបាននិយាយថា ផ្ទះខ្លួនមានខ្មោចសណ្ធិត និងបញ្ចេញជាសម្លេងរំខាននៅពេលយប់ ធ្វើឲ្យពួកគេខ្លាចនឹងផ្ទះមួយនេះជាខ្លាំង ប៉ុន្តែស្ថានការណ៍បានផ្លាស់ប្តូរវិញ នៅពេលមានអ្នកជំនាញមួយរូប ចុះមកត្រួតពិនិត្យរកពីប្រភពនៃសម្លេងទើបដឹងពីការពិតច្បាស់ ដែលផ្ទះមួយនេះមានកន្លែងខូចខាត ដែលត្រូវជួសជុលវិញសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បុរសម្នាក់ឈ្មោះថា Andy Simms ដែលជាអ្នកធ្លាប់មានជំនាញទៅលើសំណង់អាគារ បានរកឃើញនឹងបាន ថតសម្លេងដ៏គួរឲ្យព្រឹព្រួចទាំងនោះទុក ព្រមទាំងវិភាគបានយ៉ាងល្អិតល្អន់ថា តើវាចេញមកពីប្រភពណា ហើយវាគឺជាអ្វីឲ្យពិតប្រាកដ?

ក្រោយពីបានស្តាប់ច្បាស់លាស់ និងវិភាគយ៉ាងយូរ មានការវិនិច្ឆ័យបានហើយ អ្នកជំនាញក៏បានពន្យល់យ៉ាងល្អិតល្អន់ដើម្បីឲ្យកុំមានការភ័យខ្លាចនឹងសម្លេងទាំងនោះទៀត ដោយការពិតប្រភពសម្លេងនោះគឺ មកពីបែកទុយោនៅក្នុងផ្ទះ កណ្តុរចោះរន្ធនៅក្នុងជញ្ជាំងនិង ខ្យល់បក់ចូលមកតាមបង្អួចជាដើមតែប៉ុណ្ណោះ។

យ៉ាងណាមិញ លោក Andy Simms ក៏បានបន្ថែមទៀតថា ផ្ទះរបស់យើងនៅពេលខ្លះ វាអាចក្លាយជាកន្លែងដ៏គួរឲ្យខ្លាច ប្រសិនជាយើងមិនបានយល់ពីវាច្បាស់នោះ ដូច្នេះប្រសិនជាលឺសម្លេងចម្លែកនៅក្នុងផ្ទះនោះ សូមស្វែងរកប្រភពនោះដោយខ្លួនឯងសិនឬ គប្បីស្វែងរកអ្នកជំនាញខាងសំណង់អាគារមុនពេលដែល សម្រេចចិត្តថាទៅរកគ្រូខ្មោចមក៕

សូមចូលមើលរូបភាពនិង វីដេអូខាងក្រោម៖

លោកAndy Simms 
លោកAndy Simms 
លោកAndy Simms 
លោកAndy Simms 
រូបតំណាងអ្វីដែលម្ចាស់ផ្ទះគិត
រូបតំណាងអ្វីដែលម្ចាស់ផ្ទះគិត
រូបតំណាងអ្វីដែលម្ចាស់ផ្ទះគិត
រូបតំណាងអ្វីដែលម្ចាស់ផ្ទះគិត
វីដេអូទាំងស្រុង អំពើសម្លេងនិង ការពន្យល់
Ly Rothpanha
P.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T