តោះមកដឹងពីមូលហេតុដែលតារា Kpop ទាំងនេះ ត្រូវគេជ្រើសរើសឲ្យធ្វើជា ប្រធានក្រុម!

//s9.kh1.co/9d/9dba6f1d203d287dae10a429d606d791be936aba.jpg
នារី

 ២៦-តុលា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

មិនមែនជារឿងធម្មតានោះទេ ដែលសុខៗ តារាប្រុសស្រីទាំងនេះ ត្រូវបានគេជ្រើសរើស ឲ្យធ្វើជាប្រធានក្រុម ក្នុងវិស័យ Kpop ពួកគេត្រូវឆ្លងកាត់ចំណុចទាំងនេះ ជាមុនសិន!

កូរ៉េខាងត្បូង ៖ អ្នកគាំទ្រដែលស្នេហាសិល្បៈ តន្រ្តី Kpop ពិតជាដឹងហើយថា ក្រុមតារាប្រុសស្រី ដែលកំពុងតែមានឈ្មោះ បោះសម្លេង ល្បីល្បាញក្នុងពេលបច្ចុប្បន្ន បានពិតជាមិនងាយនោះឡើយ។ យ៉ាងណាមិញ ទន្ទឹមនឹងការទទួលបាន ប្រជាប្រិយភាពខ្លាំង ពីសំណាក់ហ្វេនៗ ពួកគេក៏ត្រូវតែ ជាតារាដែលមានទាំងទេពកោសល្យ អត្តចរិតល្អ កាយវិការសមរម្យ សាកសមជាបុគ្គលល្បីល្បាញ ដែលមានស្តង់ដារ និងគុណភាព។ ហេតុដូច្នេះហើយ ទើបការរើសសមាជិកក្រុមចម្រៀង និងប្រធានក្រុម ក្នុងវិស័យ Kpop គឺពិតជាសំខាន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ពួកគេត្រូវបានជ្រើសរើស ដោយផ្អែកទៅលើ ទេពកោសល្យ សមត្ថភាព ចំណេះដឹង និងបទពិសោធន៍ ដែលពាក់ព័ន្ធនឹងវិថីសិល្បៈមួយនេះ។ ជាក់ស្ដែង ការក្លាយខ្លួនជា អ្នកដឹកនាំក្រុមដ៏ល្អម្នាក់ ដែលទទួលបានការគាំទ្រពី សមាជិកក្រុម និងក្រុមហ៊ុនផលិតកម្ម វាពិតជាមិនងាយស្រួលនោះទេ។

តោះចង់ដឹងអត់ថា តើតារា Kpop ទាំងនេះ មានគុណសម្បត្តិអ្វីខ្លះ ទើបត្រូវបានគេជ្រើសរើសជា អ្នកដឹកនាំក្រុម?

សូមទស្សនារូបភាព និងការបង្ហាញខាងក្រោម ៖

១. ប្រធានក្រុម ត្រូវមានអាយុច្រើនជាង សមាជិកក្នុងក្រុម

ជាការពិតណាស់ អាយុគឺជារឿងធំ និងសំខាន់បំផុត ក្នុងវប្បធម៌កូរ៉េ ព្រោះអ្នកអាយុច្រើនជាងគេ ត្រូវបានជនជាតិកូរ៉េ គោរព និងឲ្យតម្លៃខ្ពស់។ ដោយសារតែបញ្ហានេះ មានក្រុមហ៊ុនជាច្រើនដែលគ្រប់គ្រង តារា Kpop តែងតែជ្រើសតាំងអ្នកណាម្នាក់ នៅក្នុងក្រុមដែលមានអាយុច្រើនជាងគេ ដើម្បីធ្វើជាអ្នកដឹកនាំក្រុម។

តួយ៉ាងដូចជា Onew ក្រុម SHINee និង Leeteuk ក្រុម Super Junior  ត្រូវបានខាងក្រុមហ៊ុន ជ្រើសរើសឲ្យធ្វើជា ប្រធានក្រុម ព្រោះតែអ្នកទាំងពីរ ជាតារាប្រុសដែលមានអាយុបងគេ ក្នុងក្រុម។

Onew
Onew
Leeteuk
Leeteuk

២. ប្រធានក្រុមទាំងអស់ត្រូវតែមាន បទពិសោធន៍

ស្របជាមួយគ្នានេះដែរ ក្នុងវិស័យ Kpop ជាធម្មតា សមាជិកក្នុងក្រុម មានបទពិសោធន៍ប្រឡូក ក្នុងវិស័យសិល្បៈ មិនដូចគ្នាទេ។ ដូច្នេះការជ្រើសរើស អ្នកដឹកនាំក្រុម ត្រូវតែមានបទពិសោធន៍ច្រើនជាងគេ ទើបអាចធ្វើជាប្រធានក្រុមគេបាន។

ដូចគ្នានឹង Suho ក្រុម EXO ដែលលោកជា តារាប្រុសមានបទពិសោធន៍ ច្រើនជាងគេ ក្នុងវិស័យមួយនេះ ទើបលោក ត្រូវបានគេជ្រើសរើស ឲ្យធ្វើជាមេដឹកនាំក្រុម។

Suho
Suho

ហេតុផលស្រដៀងគ្នានេះដែរ ចំពោះតារាប្រុសរូបសង្ហា RM ប្រធានក្រុម BTS ត្រូវបានជ្រើស ជាអ្នកដឹកនាំក្រុម ព្រោះតែលោកជាសមាជិកដំបូងគេ ក្នុងចំណោម សមាជិកផ្សេងទៀត ដែលមានបទពិសោធន៍ និងជំនាញបណ្តុះបណ្ដាល ទាក់ទងផ្នែកនេះយូរជាងគេ។

RM
RM

៣. ប្រធានក្រុមទាំងអស់ ត្រូវជ្រើសរើសដោយសមាជិកក្នុងក្រុមផ្ទាល់

ស្របនឹងហេតុផលសំខាន់ទី៣ សមាជិកក្នុងក្រុម នីមួយៗ ចាំបាច់ត្រូវសម្រេចចិត្ត ក្នុងការបោះឆ្នោត ឲ្យអ្នកណាម្នាក់ធ្វើជាប្រធានក្រុម។ បើមានអ្នកណាម្នាក់ ទទួលបានសម្លេងឆ្នោតពេញចិត្ត ច្រើនជាងគេ ម្នាក់នោះនឹងក្លាយជា ប្រធានដឹកនាំក្រុម ជាជាងក្រុមហ៊ុនជាអ្នកជ្រើសរើស។

ដូចជា Eunbi ក្រុម IZ*ONE តារាស្រីរូបនេះ ត្រូវបានសមាជិកក្រុម សម្រេចចិត្តបោះឆ្នោត ជ្រើសរើសដោយផ្ទាល់ ឲ្យនាង ក្លាយជាប្រធានដឹកនាំក្រុម។

Eunbi
Eunbi

ចំណែកឯ Jihyo ក្រុម TWICE ក៏ត្រូវបាន លោក Park Jin Young អ្នកគ្រប់គ្រង ក្រុមហ៊ុន JYP Entertainment សម្រេចចិត្ត និងឆ្លងកាត់ ការបោះឆ្នោត សម្រេចជ្រើសរើស ដោយការពិភាក្សា ជាមួយសមាជិក ក្រុម TWICE ពីគុណសម្បត្តិ របស់នាង ក្នុងការធ្វើជាប្រធានក្រុមផងដែរ៕

Jihyo
Jihyo
Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T