ព្យុះនៅហ្វីលីពីន បាន​បង្ខំឱ្យប្រជាជនរាប់ពាន់នាក់ ត្រូវជម្លៀសចេញពីផ្ទះសម្បែង

//s9.kh1.co/a2/a2c56a2cc63b6db91dd53d09af52178b3f481d87.jpg
សង្គម

 ២៦-តុលា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

យ៉ាងហោចណាស់ មានពលរដ្ឋហ្វីលីពីនប្រមាណ ២៥,០០០នាក់ ត្រូវបានជម្លៀសចេញពីទីលំនៅទៅរកទីកន្លែងសុវត្ថិភាពនៅថ្ងៃច័ន្ទនេះ ខណៈពេលដែលព្យុះ ម៉ូឡាវ (Molave) បាន​បង្ក​ឱ្យមានជាទឹកជំនន់ ការរអិលបាក់ដី ​​ប៉ើងដំបូលផ្ទះ និងដាច់ចរន្តអគ្គិសនីជាដើម។

ម៉ានីល៖ យ៉ាងហោចណាស់ មានពលរដ្ឋហ្វីលីពីនប្រមាណ ២៥,០០០នាក់ ត្រូវបានជម្លៀសចេញពីទីលំនៅទៅរកទីកន្លែងសុវត្ថិភាពនៅថ្ងៃច័ន្ទនេះ ខណៈដែលព្យុះ ម៉ូឡាវ (Molave) បាន​បោកបក់ដោយបង្ក​ឱ្យមានជាទឹកជំនន់ ការរអិលបាក់ដី ​​ប៉ើងដំបូលផ្ទះ និងដាច់ចរន្តអគ្គិសនីជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មក​ទល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍​ស្តីពីចំនួនអ្នកស្លាប់និងរបួស​ដោយសារព្យុះ​នេះនៅឡើយទេ។ ប៉ុន្តែអាជ្ញាធរបានរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្សម្នាក់បានបាត់ខ្លួន និង ៧នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះ បន្ទាប់ពីទូករបស់ពួកគេបានលិចនៅឯខេត្ត Batangas ភាគខាងត្បូង​ទីក្រុងម៉ានីល។

យោងតាមក្រុមអ្នកព្យាករណ៍​របស់រដ្ឋាភិបាលហ្វីលីពីនបានឱ្យដឹងថា ព្យុះម៉ូឡាវ​​កំពុងបក់ទៅទិសខាងលិចក្នុង​ល្បឿន ២៥ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយ​គេ​រំពឹងថាវានឹងចាប់ផ្តើមបក់ចេញផុតពីប្រទេស​ហ្វីលីពីន​ ចូលទៅក្នុងសមុទ្រចិនខាងត្បូងនៅថ្ងៃចន្ទនេះផងដែរ។

គួរ​ឱ្យដឹងដែរថា ​ហ្វីលីពីន​តែងជួបប្រទះនូវខ្យល់ព្យុះ​ គ្រោះរញ្ជួយដី និងការផ្ទុះភ្នំភ្លើង​ជាញឹកញាប់ ដែល​ជាកត្តាធ្វើឱ្យប្រទេស​​​​នៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ ​ក្លាយជា​តំបន់ងាយរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិខ្លាំងជាងគេបំផុត​៕

​ពលរដ្ឋហ្វីលីពីន បានចាកចេញពីលំនៅ ទៅរកមូលដ្ឋានដែលមានសុវត្ថិភាព
​ពលរដ្ឋហ្វីលីពីន បានចាកចេញពីលំនៅ ទៅរកមូលដ្ឋានដែលមានសុវត្ថិភាព
អ្នកស្រុកជិះម៉ូតូតាមផ្លូវលិចទឹក ដែលបង្កឡើងដោយសារព្យុះ ម៉ូឡាវ នៅខេត្ត Pampanga
អ្នកស្រុកជិះម៉ូតូតាមផ្លូវលិចទឹក ដែលបង្កឡើងដោយសារព្យុះ ម៉ូឡាវ នៅខេត្ត Pampanga
ផ្លូវលិចទឹក ដែលបង្កឡើងដោយសារព្យុះ ម៉ូឡាវ នៅខេត្ត Pampanga
ផ្លូវលិចទឹក ដែលបង្កឡើងដោយសារព្យុះ ម៉ូឡាវ នៅខេត្ត Pampanga
ហាងកាត់សក់មួយ ​រងការខូចខាតដោយសារព្យុះ និងទឹកជំនន់នៅតំបន់ប៉ូឡា នៅលើកោះមីនដូរ៉ូ ​ ប្រទេសហ្វីលីពីន
ហាងកាត់សក់មួយ ​រងការខូចខាតដោយសារព្យុះ និងទឹកជំនន់នៅតំបន់ប៉ូឡា នៅលើកោះមីនដូរ៉ូ ​ ប្រទេសហ្វីលីពីន
ផ្ទះរងការខូចខាតទាំងស្រុង ដោយសារព្យុះនិងទឹកជំនន់ នៅតំបន់ប៉ូឡា ​លើកោះមីនដូរ៉ូ ​ ប្រទេសហ្វីលីពីន
ផ្ទះរងការខូចខាតទាំងស្រុង ដោយសារព្យុះនិងទឹកជំនន់ នៅតំបន់ប៉ូឡា ​លើកោះមីនដូរ៉ូ ​ ប្រទេសហ្វីលីពីន
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T