កាន់តែក្ដៅគគុក! ប្រជាជនកូរ៉េមួយចំនួន ដាក់ញត្តិហាមតារា Kpop ជនជាតិចិន ចូលប្រទេសរបស់ខ្លួន

//s9.kh1.co/1c/1c382026e12d4432bc2501d7f59223da36201ca1.jpg
តារា & កម្សាន្ដ

 ២៦-តុលា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

អ្នកនិយមលេងអ៊ីនធឺណេតកូរ៉េ បានប្រកាសដាក់ញត្តិ ដើម្បីហាមប្រាម តារា Kpop ដែលជាជនជាតិចិនមួយចំនួន មិនឲ្យចូលក្នុងប្រទេសកូរ៉េ ព្រោះតែហេតុផលនេះ។

កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ អ្នកនិយមលេងអ៊ីនធឺណេតកូរ៉េ បានបង្កើតការដាក់ញត្តិមួយ ដើម្បីហាមប្រាម តារាចិនមួយចំនួន មិនឲ្យចូលក្នុងប្រទេសរបស់ខ្លួន និងប្រឡូកក្នុងវិស័យសិល្បៈកម្សាន្ត Kpop ជាដាច់ខាត ជុំវិញរឿងរ៉ាវ ទាក់ទងនឹងភាពចម្រូងចម្រាស ប្រវត្តិសាស្រ្តរវាង​ ចិននិងកូរ៉េ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារាល្បីៗដែលគោលដៅសំខាន់ៗ ក្នុងការហាមប្រាមនេះ មានដូចជា Lay ក្រុម EXO តារាស្រី Victoria ក្រុម f(x) អតីតសមាជិកក្រុម PRISTIN គឺ Kyulkyung តារាស្រី Cheng Xiao ក្រុម Cosmic Girls និងតារា Kpop មានដើមកំណើតជាជនជាតិចិន ជាច្រើននាក់ទៀត។

ដូចដែលបានរាយការណ៍មកថា អ្នកនិយមលេងអ៊ីនធឺណែត បានបញ្ចេញកំហឹង អស់រយៈពេលជាច្រើនថ្ងៃកន្លងមកនេះ ខណៈដែលតារា KPop ជនជាតិចិនជាច្រើននាក់ បានចាប់ផ្តើមបង្ហាញការគាំទ្ររបស់ពួកគេ ក្នុងការចូលរួមផ្សព្វផ្សាយយោធាចិន ដែលមានការពាក់ព័ន្ធ នៅក្នុងសង្គ្រាមកូរ៉េ កាលពីអតីតកាល។

លើសពីនេះ អ្នកគាំទ្រឲ្យមានការដាក់ញត្តិនេះ បានអះអាងថា តារាទាំងនេះ ទទួលបានប្រជាប្រិយភាព តាមរយៈការបង្ហាញខ្លួន នៅក្នុងប្រទេសកូរ៉េ ហើយឥឡូវនេះពួកគេ កំពុងប្រើឥទ្ធិពលរបស់ពួកគេ ដើម្បីធ្វើរឿងបែបនេះទៅវិញ។

យ៉ាងណាមិញគិតត្រឹមថ្ងៃទី ២៥ ខែតុលា វេលាម៉ោង ៩: ៥៥ នាទីព្រឹក (ម៉ោងនៅកូរ៉េ) ការដាក់ញត្តិនេះ មានអ្នកគាំទ្រជាង ១១.៧១១ នាក់ ហើយកំពុងតែត្រួតពិនិត្យ ដោយមន្រ្តីរដ្ឋបាលខាងដាក់ញាត្តិ៕

សូមទស្សនារូបខាងក្រោម៖

Lay ក្រុម EXO
Lay ក្រុម EXO
Victoria ក្រុម f(x)
Victoria ក្រុម f(x)
   Kyulkyung  អតីតសមាជិកក្រុម PRISTIN
  Kyulkyung  អតីតសមាជិកក្រុម PRISTIN
Cheng Xiao ក្រុម Cosmic Girls
Cheng Xiao ក្រុម Cosmic Girls
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T