១៥ ប្រយោគ ដែល​នរណាៗ​ក៏ញញឹម​ដោយមិន​ដឹង​ខ្លួន​​ ក្រោយ​បាន​អាន​ ឬ​​ស្តាប់​​សារ​​នេះ​​ពី​អ្នក​

//s9.kh1.co/71/71af487ce1f44458aa373eab4d9cf10418fc7c24.webp
ប្រលោមលោក & អប់រំ

 ០៣-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

«នែអ្នកអើយ! អ្នកហ្នឹងហើយ ឈប់ធ្វើឬកគួរឳ្យស្រឡាញ់បែបនេះទៅ»

និយាយតាមត្រង់ទៅ ជីវិតគឺពិបាកខ្លាំងណាស់ ហេតុនេះហើយទើបយើងត្រូវការស្នាមញញឹមដើម្បីលើកទឹកចិត្តខ្លួនឯង ឳ្យឆ្លងកាត់ពេលវេលាពិបាកនោះឳ្យបាន ឬក៏ថាមិនត្រូវអ្នកបានស្គាល់នរណាម្នាក់ដែលកំពុងមានបញ្ហា ហើយអ្នកចង់ ឳ្យមនុស្ស​ម្នាក់នោះញញឹមឡើងវិញ។ អ្នកអាចសាកល្បងយកពាក្យដកស្រង់ទាំងនេះទៅប្រើបាន ជឿថាមនុស្សម្នាក់ នោះ នឹងញញឹមដោយមិនដឹងខ្លួនជាក់ជាមិនខាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
1. ខ្ញុំចង់ទៅ បើសិនជាអ្នកទៅទីនោះដែរ

«នៅពេលដែលខ្ញុំដើរចូលទៅក្នុងបន្ទប់ដែលសម្បូរទៅដោយមនុស្ស ខ្ញុំតែងតែរកមើលអ្នកមុនគេបង្អស់»។

2. យល់អត់ថា ខ្ញុំចង់និយាយអំពីអ្វី?

«ខ្ញុំចង់បានអ្នក ចង់ឳ្យអ្នកដឹងរឿងមួយ ប៉ុន្តែខ្ញុំមិនដឹងថាគួរប្រាប់យ៉ាងណានោះទេ ហេតុនេះហើយមានតែឳ្យបួនពាក្យ ដំបូងនៃសារមួយនេះប្រាប់អ្នកទៅចុះ»។

3. អ្នកគឺជាហេតុផលដែលធ្វើឳ្យខ្ញុំញញឹម

«ថ្ងៃមួយខ្ញុំបានឃើញថាខ្លួនឯងកំពុងញញឹមដោយគ្មានហេតុផល ក្រោយមកខ្ញុំក៏នឹកឃើញថាវាព្រោះតែខ្ញុំគិតដល់ អ្នក»។

4. មានរឿងជាច្រើនណាស់អំពីអ្នកដែលខ្ញុំស្រឡាញ់

«ខ្ញុំលង់ស្រឡាញ់ចិត្តរបស់អ្នក ខ្ញុំឈ្លក់វង្វេងនឹងអត្តចរិករបស់អ្នក ភាពស្រស់ស្អាតរបស់អ្នកគឺគ្រាន់តែជាចំណុចបន្ថែម ប៉ុណ្ណោះ»The Notebook។

5. ត្រូវចាំរឿងនេះនៅពេលដែលអ្នកកំពុងជួបបញ្ហា

«នៅពីក្រោយព្យុះធំ គឺតែងតែមានឥន្ធនូដ៏ស្រស់ស្អាតមួយ»។

6. ត្រូវវិជ្ជមានជានិច្ច

«ងើបមុខឡើងព្រះនាងតូច មិនអីចឹងទេម្កុដនោះនឹងជ្រុះហើយ»។

7. ខ្ញុំសង្ឃឹមថា អ្នកនឹងដឹងថាអ្នកសំខាន់យ៉ាងណាសម្រាប់ខ្ញុំ

«បើសិនជាខ្ញុំអាចឳ្យអ្វីមួយទៅអ្នកបាន ខ្ញុំនឹងឳ្យអ្នកអាចមើលឃើញខ្លួនឯងតាមរយៈកែវភ្នែករបស់ខ្ញុំ ដល់ពេលនោះ ទើបអ្នកដឹងថាអ្នកសំខាន់យ៉ាងណាសម្រាប់ខ្ញុំ»។

8. ខ្ញុំមានក្តីសុខណាស់ដែលមានអ្នក

«មើលចុះខ្ញុំសំណាងយ៉ាងណា ដែលមានអ្វីមួយដែលអាចឳ្យខ្ញុំពិបាកនៅក្នុងការនិយាយពាក្យថាលាហើយ»។

9. រស់នៅជីវិតដែលគ្មានការស្តាយក្រោយ

«នៅចុងបញ្ចប់យើងនឹងស្តាយក្រោយនូវឳកាសដែលយើងមិនបានទទួលយក»។

10. ត្រូវចិត្តល្អដាក់អ្នកដទៃឳ្យបានច្រើន

«ធ្វើអំពើល្អគឺមិនគិតប្រាក់ទេ ហេតុនេះហើយព្រួសវាគ្រប់ទីកន្លែងទៅ»។

11. ខ្ញុំមិនអាចឈប់គិតពីអ្នកបានទេ

«បើសិនជាអ្នកមិនអាចឈប់គិតពីនរណាម្នាក់បានទេ ប្រហែលជាខួរក្បាលរបស់អ្នកជាកន្លែងសម្រាប់ពួកគេហើយ»។

12. សេចក្តីសុខគឺសំខាន់ខ្លាំងណាស់

«ធ្វើអ្វីដែលធ្វើឳ្យអ្នករីករាយឳ្យច្រើនៗទៅ»។

13. កុំចុះចាញ់

«មិនថាអ្នកមានអារម្មណ៍បែបណាក៏ដោយ ត្រូវក្រោកឡើង ស្លៀកពាក់ ងូតទឹក ហើយកុំចុះចាញ់ឳ្យសោះ»។

14. អ្នកនឹងឆ្លងកាត់វាបាន

«គ្រប់គ្នាគឺសុទ្ធតែចង់បានសេចក្តីសុខ គ្មាននរណាចង់បានការឈឺចាប់នោះទេ ប៉ុន្តែត្រូវចាំថាវានឹងគ្មានឥន្ធនូនោះទេ បើគ្មានភ្លៀងនោះ»។

15. ឈប់ភ្លាម ឈប់ឥឡូវនេះ

«នែអ្នកអើយ! អ្នកហ្នឹងហើយ ឈប់ធ្វើឬកគួរឳ្យស្រឡាញ់បែបនេះទៅ»។

សង្ឃឹមថាបន្ទាប់ពីអានពាក្យដកស្រង់ទាំង ១៥ នេះរួចអ្នកនឹងមានក្តីសង្ឃឹម ហើយស៊ូដើរនៅលើផ្លូវនេះបន្តទៅទៀត ហើយបើសិនជាអ្នកយល់ថាលំបាក អាចឈប់សម្រាកហើយអានពាក្យទាំងនេះសិន អាចរួចកុំភ្លេចញញឹមផងណា៕

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T