រឿងពិតដ៏គួរឲ្យអស់សំណើចរបស់ Rosé ធ្វើឲ្យសមាជិកក្រុមបានដៃ យកមកបង្អាប់លាន់!

//s9.kh1.co/8f/8f92a430bbddb47ae21f97d23fd16c16d383aee1.jpg
នារី

 ២៦-តុលា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

Rosé ពូកែភ្លេច និងបាត់ទូរស័ព្ទពេក ដល់ថ្នាក់ Lisa និយាយត្រង់ៗថា ចង់ទិញខ្សែចងទូរស័ព្ទឲ្យ ដើម្បីកុំឲ្យ Rosé ធ្វើបាត់ទូរស័ព្ទទៀត!

កូរ៉េខាងត្បូង ៖ នេះកំឡុងពេលផ្សាយផ្ទាល់ កម្មវិធី Twitter Blueroom LIVE តារាចម្រៀងស្រី BLACKPINK បានធ្វើឲ្យហ្វេនៗ មានការចាប់អារម្មណ៍ និងផ្ទុះសំណើចខ្លាំង ព្រោះសង្ស័យពីមូលហេតុដែល Rosé តែងតែមានទម្លាប់បែបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ផងដែរថា តារាស្រីរូបនេះ មានភាពលេចធ្លោខ្លាំង និងជាពិសេស តារាស្រីរូបនេះ ថែមទាំងមានភាពទាក់ទាញ ជាមួយការតុបតែងខ្លួន ស្ទាយ៏សម្លៀកបំពាក់ និងម៉ូតសក់របស់នាង មានការច្នៃប្រឌិតខ្ពស់។

ជាក់ស្ដែង ខណៈពេល Live  ដែលពេលនោះ សមាជិកទាំងអស់ត្រូវមានអំណោយ ឲ្យគ្នាទៅវិញទៅមក។ ភ្លាមនោះ Lisa បាននិយាយពីអំណោយ ដ៏ហួសចិត្តមួយ ធ្វើឲ្យ Rosé ភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះពាក្យដែល Lisa និយាយមកកាន់នាង ថែមទាំងធ្វើឲ្យសមាជិកផ្សេងទៀត ផ្ទុះសំណើចជាមួយ Lisa និង Rosé ដែលពួកគេទាំងពីរសម្ដែងសកម្មភាពបែបនេះ។  

Lisa បាននិយាយថា Rosé បានធ្វើឲ្យសមាជិកក្រុម BLACKPINK មានអារម្មណ៍មិនល្អជាច្រើនដង រាល់ពេលដែល Rosé ស្រែកថា ទូរសព្ទរបស់នាងបាត់ ព្រោះពួកគេត្រូវខាតពេល ជួយរកទូរសព្ទរបស់ Rosé ជាញឹកញាប់។ បន្ទាប់មក Lisa បានបន្ថែមទៀតថា នាងចង់ទិញខ្សែចង ភ្ជាប់នឹងទូរសព្ទរបស់ Rosé ដើម្បីចំណាំ ហើយងាយស្រួលរក ពេលដែលនាងភ្លេច។

ពេលលឺពាក្យសម្ដីបែបនេះ របស់ Lisa Rosé ឆ្លើយតបភ្លាមៗថា នាងបានដាក់វាហើយ ប៉ុន្ដែវានៅតែបាត់ដដែល។ គ្រប់គ្នាកាន់តែគាំង និងទប់សើចមិនបាន ពេល Jennie និយាយថា គួរតែឲ្យ Rosé ដាក់ខ្សែចងពីរហើយទើបបាន៕

សូមទស្សនារូបភាពខាងក្រោម ៖

Lisa
Lisa
Rosé
Rosé
Rosé និង Lisa 
Rosé និង Lisa 
Rosé និង Lisa
Rosé និង Lisa
Rosé និង Lisa
Rosé និង Lisa
Rosé និង Lisa
Rosé និង Lisa
Lisa និង Rosé
Lisa និង Rosé
Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T