អ្នកវិទ្យាសាស្រ្តបង្ហាញរូបថ្មី របស់ព្រះចន្ទភពព្រហស្បតិ៍ ដែលសម្បូរទៅដោយភ្នំភ្លើងសកម្មរាប់រយ

//s9.kh1.co/5c/5c14047d28c5d93807749465787a56df6daeedcf.jpg
បច្ចេកវិទ្យា

 ២៦-តុលា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ការសង្កេតនិងការសិក្សាពីមុនរបស់ព្រះចន្ទបានបង្ហាញថា បរិយាកាសនេះភាគច្រើនមានឧស្ម័នស្ពាន់ធ័រឌីអុកស៊ីត។

ឈីលី៖ ព្រះចន្ទធំជាងគេទី៣របស់ភពព្រហស្បតិ៍ គឺ Io បានគ្របដណ្ដប់ដោយភ្នំភ្លើងសកម្មជាង៤០០ ហើយវាជាពិភពដែលមានសកម្មភាពភ្នំភ្លើងច្រើនជាងគេ នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង។ រូបភាពវិទ្យុថ្មីដែលប្រមូលដោយតេឡេទស្សន៍នៅលើផែនដីបានសង្កេតឃើញពីឥទ្ធិពលផ្ទាល់នៃសកម្មភាពភ្នំភ្លើងទាំងនេះ ទៅលើបរិយាកាសស្ដើងរបស់ព្រះចន្ទជាលើកដំបូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រូបភាពដែលថតបានដោយតេឡេទស្សន៍ ALMA ក្នុងប្រទេសឈីលី បានផ្ដល់ការមើលឃើញបែបផែនថ្មីទៅលើព្រះចន្ទ ជាមួយសញ្ញាលាយពណ៌រួមមាន លឿង ស​ ទឹកក្រូច និងក្រហម។ ពណ៌ទាំងនេះគឺដោយសារតែឧស្ម័នស្ពាន់ធ័រ ដែលបានផ្ទុះចេញពីភ្នំភ្លើងមួយចំនួនរបស់ព្រះចន្ទ ដែលត្រូវបានកកនៅពេលពួកវាជួបប្រទះជាមួយសីតុណ្ហភាពត្រជាក់នៃផ្ទៃកក។

រូបភាពព្រះចន្ទ Io ដែលថតបានដោយតេឡេទស្សន៍ ALMA 
រូបភាពព្រះចន្ទ Io ដែលថតបានដោយតេឡេទស្សន៍ ALMA 

ប្រសិនជាអ្នកគិតថាព្រះចន្ទ Io ដែលគ្របដណ្ដប់ដោយភ្នំភ្លើងយ៉ាងច្រើន អាចនឹងមានផ្ទៃក្ដៅ វាមិនដូច្នោះទេ។ ផ្ទៃរបស់ព្រះចន្ទមួយនេះត្រជាក់ជានិច្ច ដោយធ្លាក់ដល់សីតុណ្ហភាព -១៤៥អង្សាសេ។ បរិយាកាសរបស់ Io គឺខ្សោយណាស់ ដែលស្ដើងជាងផែនដីមួយពាន់លានដង។ ការសង្កេតនិងការសិក្សាពីមុនរបស់ព្រះចន្ទបានបង្ហាញថា បរិយាកាសនេះភាគច្រើនមានឧស្ម័នស្ពាន់ធ័រឌីអុកស៊ីត។

ភាពលម្អិតពីរូបភាព ALMA បង្ហាញពីបរិមាណស្ពាន់ធ័រឌីអុកស៊ីតនិងស្ពាន់ធ័រម៉ូណូអុកស៊ីតខុសគ្នាចេញពីភ្នំភ្លើង ដែលរួមចំណែកពី៣០ភាគរយទៅ៥០ភាគរយនៃបរិយកាសព្រះចន្ទ។ អ្នកវិទ្យាសាស្ត្រក៏បានមើលឃើញសមាសធាតុទូទៅនៃភ្នំភ្លើង ដែលបានផុសចេញផងដែរ។ ភ្នំភ្លើងមួយចំនួនរបស់ព្រះចន្ទ Io គឺមានសន្ទុះខ្លាំងណាស់ ដែលការផ្ទុះរបស់វាអាចត្រូវបានគេមើលឃើញពីផែនដី តាមរយៈតេឡេទស្សន៍ធំៗ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T