ដឹងតែកក្រើកទៀតហើយ! MAMAMOO ទម្លាក់រូបក្របអាល់ប៊ុមថ្មី ទាក់ទាញខ្លាំង

//s9.kh1.co/0c/0c770a38b65993b9619f156b6b1d9b9fbe7372f4.jpg
នារី

 ២៦-តុលា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ចេញមកលើកណា បើមិនប្លែកមិនយកលុយ ! MAMAMOO មកលើកនេះ ដឹងតែផ្អើលវិស័យ Kpop ទៀតហើយជាមួយនឹងរូបក្របអាល់ប៊ុមថ្មី ធានាថា មិនឲ្យហ្វេនៗ ខកបំណងឡើយ!

កូរ៉េខាងត្បូង ៖ ប្រិយមិត្តអ្នកគាំទ្រ វិស័យ Kpop ពិតជាដឹងហើយថា តារាស្រីក្រុម MAMAMOO បានចូលប្រឡូកសិល្បៈតាំងពីឆ្នាំ ២០១៤ ហើយមកដល់ ពេលបច្ចុប្បន្ននេះ ក្រុមចម្រៀងនារី MAMAMOO មានកេរ្តិ៍ឈ្មោះកាន់តែល្បី និងមានភាពលេចធ្លោខ្លាំង នៅក្នុងវិស័យតន្រ្តី Kpop តាមរយៈទឹកដមសម្លេង ស្ទាយ៍តុបតែងខ្លួន ស្ទាយ៍បទចម្រៀង ជាពិសេសទៅទៀតនោះ គឺក្បាច់រាំ ធ្វើឲ្យហ្វេនៗ ស្រែកផ្អើលអាកាសតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 សូមបញ្ជាក់ផងដែរថា បន្ទាប់ពីចេញអាល់ប៊ុមចម្រៀងដំបូង Pink Funky នៅឆ្នាំ ២០១៥ និងអាល់ប៊ុម Reality in Black ឆ្នាំ២០១៩ ក្រុមនេះបានបំបែកកំណត់ត្រា និងទទួលបានជោគជ័យខ្លាំង ពី១ឆ្នាំ ទៅ១ឆ្នាំ សឹងតែមិនគួរឲ្យជឿ ព្រោះតែពួកគេ ខិតខំប្រឹងប្រឹងវិវត្តន៍ខ្លួន កាន់តែប្លែកដើម្បីបម្រើអារម្មណ៍របស់ អ្នកគាំទ្រ និងមិនធ្វើឲ្យហ្វេនៗ ខកបំណងឡើយ។

ជាក់ស្ដែង នៅថ្ងៃទី២៦ ខែ តុលា ប៉ុន្មានម៉ោងមុននេះ ក្រុមហ៊ុន RBW Entertainment បានធ្វើការទម្លាក់ រូបក្របអាល់ប៊ុមថ្មី ក្រុម MAMAMOO មានឈ្មោះថា TRAVEL ដែលជាអាល់ប៊ុមខ្នាតតូចទី១០ របស់ក្រុមនេះផងដែរ។ យ៉ាងមិញបន្ទាប់ពី ហ្វេនៗ បានឃើញរូបនេះហើយ នាំគ្នានិយាយមិនដាច់ពីមាត់ថា ក្រុមនេះប្រាកដជាមានអ្វីដែល ប្លែក និងអស្ចារ្យទៀតហើយ ។

ជាការពិតណាស់តាមរយៈ រូបមួយសន្លឹកនេះ ក្រុម MAMAMOO បានបង្ហាញនូវភាព ទាក់ទាញ និងភាពលេច​ធ្លោកាន់តែខ្លាំង ជាមួយនឹងរូបថតបែប ស៊ិចស៊ី របស់សមាជិកទាំង៤ នៅក្នុង បន្ទប់ដ៏ប្រណីត ជាពិសេស ការតុបតែង មុខមាត់ ម៉ូតសក់ ព្រមទាំង ម៉ូតសម្លៀកបំពាក់ របស់ពួកគេ សាកសមនឹងគ្នាឥតខ្ជោះតែម្ដង។

​ជាមួយគ្នានេះដែរ ក្រុម MAMAMOO នឹងចេញអាល់ប៊ុម TRAVEL នេះ ជាផ្លូវការនៅថ្ងៃទី ៣ ដើមខែ វិច្ឆិកា ខាងមុខនេះហើយ។ ហ្វេនៗ មានតែទន្ទឹងរង់ចាំមើល ពីការត្រលប់មកលើកនេះ ចង់ដឹងថា ក្រុមតារាចម្រៀងស្រីមួយក្រុមនេះ មានអ្វីប្លែក បង្ហាញដល់អ្នកគាំរបស់ខ្លួន?

រូបក្របអាល់ប៊ុមថ្មី TRAVEL
រូបក្របអាល់ប៊ុមថ្មី TRAVEL

ហ្វេនៗ ទន្ទឹងចាំអាល់ប៊ុមថ្មី MAMAMOO អស្ចារ្យយ៉ាងណា បើគ្រាន់តែរូបមួយសន្លឹកនេះ ទាក់ទាញយ៉ាងនេះហើយ!

ទស្សនារូបភាពខាងក្រោម ៖

MAMAMOO
MAMAMOO
MAMAMOO
MAMAMOO
MAMAMOO
MAMAMOO
MAMAMOO
MAMAMOO
MAMAMOO
MAMAMOO
MAMAMOO
MAMAMOO
Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T