នៅក្នុងពេលបច្ចុប្បន្ននេះ អ្នកដែលបន្លំសាច់កណ្ដុរទៅជា សាច់គោ ឬសាច់ជ្រូក នេះគឺមានភាគច្រើននៅក្នុងសៀងហៃ ដែលនេះ ជាការផ្សព្វផ្សាយជាលក្ខណៈផ្លូវការ របស់សារព័ត៌មាន CNTV នៅក្នុង Weibo និងកាលពីពេលថ្មីៗនេះ មានហេតុការណ៍មួយបានកើតឡើងនៅ វិទ្យាល័យ Zhejiang ប្រទេសចិន។

នៅក្នុងប្រភពព័ត៌មាននេះ ក៏បានបញ្ជាក់ថា មានសិស្សម្នាក់ដែលបានទិញ បាយឆា បានភ្ញាក់ផ្អើលជាខ្លាំងដោយសារតែឃើញ ក្បាលកូនកណ្ដុរនៅក្នុងបាយឆាទៅវិញ ដែលបាយនេះទិញនៅក្នុងសាលានេះផ្ទាល់តែម្ដង។ អ្វីដែលអស្ចារ្យនោះ គឺហាងលក់អាហារនៅក្នុងសាលារៀននេះ បានផ្ដល់សំណងដោយសងពងទា ៤គ្រាប់។

យ៉ាងណាមិញ ដំណឹងក៏ដូចជារូបថតនេះ ត្រូវបានអ្នកប្រើប្រាស់អ៊ិនធើណេត នាំគ្នាធ្វើការចែកចាយយ៉ាងពេញទំហឹង និងនាំគ្នាព្រួយបារម្ភពី សាច់ដែលពួកគេតែងតែទិញ ឬបរិភោគនៅតាមភោជនីយ៍ដ្ឋាននានា នៅក្នុងប្រទេសចិន។ អ្វីដែលគួរឲ្យកត់សំគាល់នោះ គឺនាពេលថ្មីៗនេះ ប៉ូលីសទើបតែចាប់បាន សាច់ក្លែងក្លាយជាច្រើននៅក្នុងប្រទេសចិន

តើប្រិយមិត្ដយល់យ៉ាងណា?



កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]