ភ្នំពេញ៖ ម្ចាស់មេដៃមាស ផ្នែកកីឡាតៃក្វាន់ដូរ កញ្ញា ស៊ន សៀវម៉ី កំពុងធ្វើឲ្យអ្នកគាំទ្រជាច្រើននាក់ លួចច្រណែននឹងជីវិតគូរបស់នាងគ្រប់គ្នា ខណៈពេលភ្ជាប់ពាក្យរួច នាងកាន់តែបង្ហាញភាពស្និទ្ធស្នាលជាមួយគូដណ្ដឹង និងតែងតែដឹកដៃគ្នាដើរកម្សាន្តជាលក្ខណៈគូស្នេហ៍បង្ហាញភាពផ្អែមល្ហែមផងនោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិត បើទោះបី ទើបតែភ្ជាប់ពាក្យនឹងគ្នាមិនបានប៉ុន្មានខែក៏ពិតមែន តែមើលទៅកីឡាការិនីតៃក្វាន់ដូររូបនេះ និងគូដណ្ដឹងពិតជាយល់គ្នាខ្លាំង ដោយគ្រប់ពេល កញ្ញា ស៊ន សៀវម៉ី និយមបង្ហោះរូបភាពគូជាសាធារណៈ ឲ្យមហាជនបានឃើញជាញឹកញាប់ទៀតផង។ លើសពីនេះទៅទៀត គ្រប់រូបភាព ដែលនាងបង្ហោះសុទ្ធសឹងតែបង្ហាញនៅស្នាមញញឹមយ៉ាងមានក្ដីសុខ ហើយស្វីតខ្លាំងតែម្ដង។
ជាក់ស្ដែង ប៉ុន្មាននាទីមុននេះ កញ្ញា ស៊ន សៀវម៉ី បានបង្ហោះរូបភាពជាគូជាថ្មីបន្ដទៀត ដោយមើលទៅនាងជាមួយគូដណ្ដឹង ពិតជាផ្អែមល្ហែមខ្លាំងជាងមុន ជាពិសេស អ្នកទាំងពីរបានថតក្នុងស្ទាយ៍បែបឃ្យូត លាយឡំនឹងភាពកំប្លែងផងដែរ។ ក្រៅពីបានផុសរូបភាពស្វីតៗហើយ នាងបានសរសេរសារខ្លីបន្ថែមថា៖
សូមទស្សនារូបភាពខាងក្រោម៖