ពលរដ្ឋចិនមួយក្រុម នាំគ្នាវារដូចអណ្ដើកជារៀងរាល់ថ្ងៃ ដើម្បីឲ្យអាយុវែង និងរាងកាយមាំមួន (មានវីដេអូ)

//s9.kh1.co/50/505ff4b080ea06bdfa5894d9504151122303acf5.jpg
សង្គម

 ២៦-តុលា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រុមមនុស្សវ័យចំណាស់ ដែលចូលនិវត្តន៍ បាននាំគ្នាហាត់ប្រាណក្បាច់ដ៏ប្លែកមួយ ដើម្បីឲ្យអាយុវែង និងរាងកាយមាំមួន ដោយការវារដូចសត្វអណ្ដើកជារៀងរាល់ថ្ងៃ នៅសួនច្បារមួយកន្លែង ក្នុងទីក្រុង Guangzhou។

ចិន៖ ក្រុមមនុស្សវ័យចំណាស់ ដែលចូលនិវត្តន៍ បាននាំគ្នាហាត់ប្រាណក្បាច់ដ៏ប្លែកមួយ ដើម្បីឲ្យអាយុវែង និងរាងកាយមាំមួន ដោយការវារដូចសត្វអណ្ដើកជារៀងរាល់ថ្ងៃ នៅសួនច្បារមួយកន្លែង ក្នុងទីក្រុង Guangzhou ប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសម្ដីរបស់លោកតាម្នាក់នាមត្រកូលថា លី អាយុ៩១ឆ្នាំ ជាអ្នករកនឹកឃើញក្បាច់ហាត់ប្រាណនេះ បានឲ្យដឹងថា រូបគាត់ផ្ទាល់គឺធ្លាប់ជាអ្នកនិយមលេងកីឡា និងចាប់ផ្ដើមធ្លាក់ខ្លួនឈឺដេកលើគ្រែក្នុងឆ្នាំ១៩៩៥។ ហើយដោយសារតែមានចំណង់ចំណូលចិត្តខ្លាំងចំពោះការហាត់ប្រាណ គាត់ក៏ចាប់ផ្ដើមហាត់ប្រាណតាមរបៀបស្រាលៗបន្ដិចបន្ដួចនៅលើគ្រែ រហូតឈានដល់ការហាត់ប្រាណជារបៀបវារយឺតៗដូចសត្វអណ្ដើកតែម្ដង។

លោកតាបានអះអាងទៀតថា គាត់ពិតជាមានអារម្មណ៍ធូរស្រាលជាងមុន បន្ទាប់ពីហាត់ប្រាណក្បាច់នេះ ហើយក្រោយមកក៏ព្យាយាមស្វែងយល់បន្ថែមអំពីវានៅខាងក្រៅផ្ទះ។ មិនយូរប៉ុន្មាន មានមនុស្សផ្សេងៗទៀត បានចូលរួមវារក្នុងសួនច្បារជាមួយគាត់ជារៀងរាល់ថ្ងៃផងដែរ។

ទន្ទឹមនឹងនេះដែរ អ្ន​កស្រី យូ បានបន្ថែមទៀតថា គាត់បានវារដូចអណ្ដើកជាងមួយឆ្នាំមកហើយ ហើយសុខភាពរបស់គាត់មានភាពប្រសើរឡើងគួរឲ្យកត់សម្គាល់ ទាំងដែលពីមុនគាត់មានបញ្ហាត្រង់.ក ទ្រូង និងខ្នង។

យ៉ាងណាមិញ ជុំវិញការហាត់ប្រាណខាងលើនេះ ខាងវេជ្ជបណ្ឌិត ជំនាញខាងឆ្អឹង បានព្រមានថា វាមិនសាកសម្យសម្រាប់មនុស្សគ្រប់គ្នាឡើយ ដែលអ្នកមានបញ្ហាបេះដូង បញ្ហាសរសៃឈាម ឧស្សាហ៍វិលមុខ និងឈឺទ្រូង គួរតែចៀសវាងពីការហាត់ប្រាណបែបនេះ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

លោកតា​ លី  និងអ្នកយកព័ត៌មាន
លោកតា​ លី  និងអ្នកយកព័ត៌មាន
លោកតា​ លី  និងអ្នកយកព័ត៌មាន
លោកតា​ លី និងអ្នកយកព័ត៌មាន
សកម្មភាពហាត់ប្រាណ
សកម្មភាពហាត់ប្រាណ
សកម្មភាពហាត់ប្រាណ
សកម្មភាពហាត់ប្រាណ
សកម្មភាពហាត់ប្រាណ
សកម្មភាពហាត់ប្រាណ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៣ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T