ក្នុងកំឡុងពេលវិបត្តិជម្ងឺកូវីដ គេហទំព័រ Cambojob ចំណាយពេលត្រឹមតែ៦ខែប៉ុណ្ណោះ ទទួលបានការវិនិយោគដល់ទៅ ៥០០,០០០ ដុល្លារ!

//s9.kh1.co/e7/e73ffa70dd99c77ba1fe7680191269f8b06a1f10.jpg
សង្គម

 ២៦-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Cambojobទទួលបាននូវប្រាក់ ចំណូលថេរ

ភ្នំពេញ៖ ចាប់ពីឆ្នាំ២០១៦រហូតដល់ពាក់កណ្ដាលឆ្នាំ២០១៩​ មនុស្សច្រើនជាង៦០០លាននាក់នៅក្នុង ទីផ្សារអាស៊ីបានក្លាយជាទីកន្លែងដ៏មានសក្ដានុពលសម្រាប់សហគ្រាសចិនដើម្បី ពង្រីកខ្លួនទៅក្រៅប្រទេស។ ៩០%នៃ ការបណ្ដាក់ទុនរបស់យេីងគឺស្ថិតនៅក្នុងប្រទេសដូចជា សិង្ហបុរី ឥណ្ដូនេស៊ី ម៉ាលេស៊ី ថៃ និង ហ្វីលីពីន។ដោយឡែក​មានតែ២ភាគរយប៉ុណ្ណោះដែលត្រូវបានបោះទុនទៅប្រទេសផ្សេងៗទៀត។    

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើប្រៀបធៀបប្រទេសឥណ្ឌូនេស៊ីដែលមានប្រជាជនជាង១០០លានហើយនិងប្រទេសសិង្ហបុរី ដែលមានអាត្រាប្រាក់ចំណូលខ្ពស់​​​ទៅនឹងប្រទេសកម្ពុជា ដែលមានប្រជាជនត្រឹមតែជាង១៦លាននាក់ ប្រទេសកម្ពុជាតែងតែជាទីផ្សារដែលត្រូវបានគេមើលរំលងក្នុងការ បណ្ដាក់ទុន។ ប៉ុន្តែបច្ចុប្បន្ននេះ ការយល់ឃើញបែបនេះកំពុងតែត្រូវបានកែប្រែជាបណ្ដើរៗហើយ ការចាប់ផ្ដើមជំហានដំបូងរបស់យើងជាមួយនឹងទីផ្សារការងារជាភាសាចិនពួកយើងបានទទួលជោគជ័យដ៏គួរអោយកត់សំគាល់ក្នងរយះពេលត្រឹមតែ៦ខែនិងទទួលបានសហគ្រាសខ្មែរ និងចិនចូលរួមជាង៤០០០ក្រុមហ៊ុន​រួមជាមួយ ចំណូល​​ខ្ទង់ម៉ឺនដុល្លារជារឿងរាល់ខែ។​

កាវិវត្តន៍ខ្លួនជាលើកដំបូង ពួកយើង​ត្រូវបានទទួលស្គាល់និងវិនិយោគដោយCANADIA INTEGRATED GROUP CO., LTD.   លើសពីនោះទៅទៀត  នៅឆ្នាំ២០២០​ក្នងអំឡុងពេលវិបត្តិកូវីដនេះ ពួកយើងទទួលបាន​ការ​វិនិយោគដែលមានទឹកប្រាក់ចំនួន៥០ម៉ឺនដុល្លារ​។

ចាប់ផ្ដើមពីទីផ្សារចិន​​​យើងបានបង្កើតកម្មវិធីដែលជួយដល់ការស្វែង រកការងារដែលមានប្រសិទ្ធិភាពដោយគាំទ្រគោលនយោយបាយទំនាក់ទំនងកម្ពុជា-ចិន Belt and Road Initiative


នៅឆ្នាំ២០១៩ ក្រុមស្ថាបនិកនៃ Cambojob បានសង្កេតឃើញថាអាជីរកម្ម ផ្នែកផ្សព្វផ្សាយការងាមានភាពរសកម្មខ្លាំង​ក្នុងវេបសាយ 58cam.comដែលជាវេបសាយល្បីល្បាញរបស់យើង ដោយមាន ការបង្ហោះសារឡើងនូវការផ្សព្វផ្សាយ ៥០ដងក្នុងមួយថ្ងៃ។ ហេីយផ្នែកផ្សព្វផ្សាយដំណឹងការងារគឺសកម្មច្រើនជាងការផ្សព្វផ្សាយផ្នែកផ្សេងៗ ជិតពីរដង។


ក្រោមការអភិវឌ្ឍនៃគោលនយោបាយ «the Belt and Road Initiative»  មន្ត្រីជាន់ខ្ពស់នៃក្រុមប្រិក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញឱ្យដឹងថា ចិនគឺជាប្រទេសលំដាប់ទីមួយដែលបានវិយោគក្នុងប្រទេសកម្ពុជា។ ចាប់ពីឆ្នាំ២០០៦ដល់ខែ សីហា ឆ្នាំ២០១៩ ការវិនិយោគសរុបមានចំនួន៧.៩ពាន់លានដុល្លា ដែលស្មើរនឹង៣៥ភាគរយនៃការវិនិយោគសរុបនៅក្រៅប្រទេស។

នៅពេលនោះទីផ្សារការងារភាសាចិននៅកម្ពុជាគឺមិនសូវទូលំទូលាយទេ។ រីឯអ្នកស្វែងរកការងារជាភាសាចិន ភាគច្រើនសរសេរប្រវត្តិរូបតែមួយប្រយោគ ហើយផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមធំ ៗ ដូចជាហ្វេសប៊ុក។  ដូច្នេះបើសិនចង់រកការងារដែលត្រូវនឹងជំនាញវិជ្ជាជីវៈរបស់ពួកគេ ប្រៀបដូចជាការស្វែងរកម្ជុលក្រោមបាតសមុទ្រអញ្ចឹងហើយម៉្យាងវិញទៀត ពួកគេងាយនឹងរងគ្រោះដោយសារការក្រុមហ៊ុនខុសច្បាប់មួយចំនួនទៀតផង។ 


ក្រុមស្ថាបនិក​របស់ពួកយើងដែលមានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងទីផ្សារបានធ្វើការស្ទង់មតិនិងសរុបទិន្នន័យហើយបានរកឃើញថា​  សហគ្រាសជាង៨០%បានជ្រើសរើសយកបុគ្គលិកចិនដែលមានទេពកោសល្យធម្មតា គឺ ត្រូវចំណាយច្រើនជាង ១៥០០ ដុល្លារអាមេរិក សម្រាប់មនុស្សម្នាក់។​ ទន្ទឹមនឹងការចំណាយខ្ពស់បែបនេះបែរជា អាត្រាបុគ្គលិកចិនបានលាឈប់ពីការងារជាមធ្យមរៀងរាល់ ៦ ខែម្តង​ទៅវិញ នេះគឺតួរលេខ កាលពី២ឆ្នាំមុននៅប្រទេសចិន.

https://s9.kh1.co/__image/w=650,h=434,q=100/c1/c1ec6b5678c352edae08ba8c4597009cc0fd745d.jpg

តើយើងនឹងត្រូវដូចម្ដេចដើម្បីបង្កើតកម្មវិធីជ្រើសរើសបុគ្គលិកមួយ ដែលមានសុវត្ថិភាពនិងមានប្រយោជន៍សម្រាប់អ្នកស្វែងរកការងារក្នុងប្រទេសកម្ពុជា?


ដូច្នេះហើយCamboJob បានបង្កើតឡើងជាដំណោះស្រាយ


ក្រុមស្ថាបនិកក៏បានរៀបចំបង្កើតMVP​ ដើម្បីសាកល្បងគេហទំព័ររបស់យើង ហើយក្នុងរយៈពេលប្រាំមួយខែយើងបានធ្វើឱ្យផលិតផលនឹងសេវាកម្មរបស់យើងឈានទៅមុខបន្តទៀត។ នៅខែតុលា ឆ្នាំ២០២០​ Cambojob ទទួលបានសហគ្រាសខ្មែរនិងចិនចូលរួមជាង៤០០០ក្រុមហ៊ុនបនិងមានអ្នកប្រើប្រាស់ជាង១០​ ម៉ឺននាក់ ម្យ៉ាងទៀតcambojobក៏បានផ្គូរផ្គងការងារបានជាង ១៥០០០​សម្រាប់សហគ្រាសនិងអ្នកស្វែងរកការងារ ហើយអត្រាទូទាត់ប្រាក់បានសម្រេចរបស់សហគ្រាសគឺបានកើនឡើងចំនួន៣០% ។


ការអភិវឌ្ឍនិងការបង្កើតគម្រូរសេវាកម្មដែលមានសុវត្ថិភាពនិងប្រសិទ្ធភាព

គេហទំព័រ cambojob មានកម្មវិធីនិងអ្នកត្រួតពិនិត្យគ្រប់ដំណាក់កាល។ ​យើងមិនទទួលស្គាល់ដាច់ខាតចំពោះសហគ្រាសខុសច្បាប់ ហើយអាចធានាបាននូវភាពត្រឹមត្រូវជាង ៩០% នៃព័ត៌មានទីតាំងសហគ្រាស។ ទិន្នន័យនេះនឹងឈានដល់ ៩៩%បន្ទាប់ពីផលិតផលថ្មីAPP ត្រូវបានបង្កើតឡើង ហើយយើងនឹងបន្ថែមកម្មវិធីនិងអ្នកត្រួតពិនិត្យអោយមានសុវត្ថិភាពនិងប្រសិទ្ធភាព។

Cambojob ផ្ដោតទៅលើសវត្តិភាពជាចម្បង ផលិតផលនិងសេវាកម្មល្អគឺជាជ្រុងដ៏សំខាន់​

នៅពេលដែលផលិតផលអុីនធឺណេតរបស់ចិនចូលទៅប្រទេសផ្សេងៗ មានភាគរយខ្ពស់ដែលពួកគេនឹងជួបប្រទះនោះគឺការប្រកូតប្រជែងអាជីវកម្ម។​រាប់ពីការរៀបចំផែនការរហូតដល់ការធ្វើទំនាក់ទំនង

ជាមួយនឹងអតិថិជនដែលបានប្រើប្រាស់សេវារបស់ពួកគេ។  ដោយការយល់ដឺងទៅលើវិស័យទីផ្សារនឹងសេដ្ឋកិច្ចរបស់សហគ្រិននៅមានកម្រិត ពួកគេនឺងងាយស្រួលត្រូវជាប់គាំងក្នុងវិស័យអាជីវកម្មរ។ បញ្ហានេះក៏ជាបញ្ញារបស់សហគ្រិនចិនដែលបម្រីសេវាកម្មលើអីុនធឺណេតនៅកម្ពុជាផងដែរ។

ចំណុចនេះហើយដែលបានជម្រុញអោយCambojobបានមកបោះទីតាំងនៅទីក្រុងភ្នំពេញ ស្ទើរតែ៨០% របស់ពួកយើងគីសុទ្ធតែជាបុគ្គលិកកម្ពុជា  ពួកយើងនឹងខិតខំប្រឹងប្រែងរៀបចំផលិតផលនឹងសេវាកម្មថ្មីៗដែលនឹងក្លាយជាតម្រូវការរបស់បុគ្គលិកក្នុងស្រុកនិងក្រៅស្រុក។

Cambojobបានប្រើប្រាស់យុ ទ្ធសាស្រ្ដផ្ដល់រង្វាន់ផ្សងសំណាងដើម្បីទាក់ទាញអ្នកគាំទ្រចូលរួមសកម្មភាពនៅលើFacebook​។ ​បច្ចុប្បន្នទីផ្សារគេហទំព័រការងារកម្ពុជាភាគច្រើនបានប្រើប្រាស់យយុទ្ធសាស្រ្ដ គឺ «បង់ប្រាក់ជាមុន ទើបទទួលសេវា​កម្មប្រើប្រាស់» ក៏ប៉ុន្តែគម្រូរអាជីវកម្មរបស់Cambojobគឺមានផ្សេងពីនេះដោយយើងបើកអោយប្រើប្រាស់មុនយ៉ាងទូលំទូលាយ និងស្គាល់ច្បាស់ពីផលិតផល ជាមុនសិន។

ក្នុងអំឡុងពេល៦ខែកន្លងមកនេះដែលយើងបានដាក់អាជីវកម្មនៅក្នុងការធ្វើតេស្តគំរូនោះ ពួកយើងក៏ទទួលបានប្រាក់ចំណូលជាដុល្លារជាមធ្យមដែលរកបានពីប្រវត្តិរូប​ ។ 


ការវិភាគ​លើទិន្នន័យអំពីទីផ្សារក្នុងស្រុកនឹងកំណត់ឡើងវិញនូវ «គោលការណ៍ងាយស្រួលប្រើប្រាស់» សម្រាប់ការជ្រើសរើសបុគ្គលិកតាមអុីនធរណេតនៅប្រទេសកម្ពុជា

ប្រទេសកម្ពុជាមានអ្នកប្រើប្រាស់អ៊ីនធឺណេតជិត១៥លាននាក់ ច្រើនជាងប្រជាជនសរុប៩០ %នៃ១០.៩៥លាននាក់ជាអ្នកប្រើប្រាស់ទិញលក់ឥវ៉ាន់តាមអនឡាញ។

ដំបូងបង្អស់កម្មវិធីជ្រើសរើសបុគ្គលិកជាភាសាចិនរបស់ពួកយើងគឺដើម្បីរកការងារដែលមានសក្ដានុពសម្រាប់ផ្នែកភាសាចិននៅក្នុងនិងក្រៅប្រទេស។ក្នុងកំឡុងពេលនោះដែរបុគ្គលិកCambjobដែលចេះភាសាចិនមាន៥០ភាគរយប៉ុណ្ណោះ

ក្រុមហ៊ុនជ្រើសរើសបុគ្គលិកតាមអ៊ិនធឺណេតមានច្រើនជាង៣០ ក្នុងទីផ្សារប្រទេសកម្ពុជា។ បើនិយាយពីឧបករណ៍ជជែកបណ្តាញLINEរបស់ជប៉ុន តេឡេក្រាមTelegramរបស់រុស្ស៊ីកម្មវិធី WhatsApp និងFacebookរបស់សហរដ្ឋអាមេរិកមានអ្នកប្រើប្រាស់ច្រើនជាងមួយលាននាក់ នៅក្នុងប្រទេសកម្ពុជា។

ទោះយ៉ាងណាអត្រាការប្រើប្រាស់​ប្រព័ន្ធ​​​​ផ្សព្វផ្សាយក្នុងស្រុករបស់កម្ពុជានៅទាបនៅឡើយ។យើងធ្លាប់បានសម្ភាសន៍សហគ្រិនអុីនធឺណេតក្នុងស្រុកដែលបានទទួលជោគជ័យជាច្រើនដែលបាននិយាយ​ថា​ « ជនបរទេសគេបានរិះគន់ផលិតផលរបស់ខ្មែរយើងដែរថាវាមិនការជឿនលឿនដូចគេក៌ប៉ុន្តែបើយើងក្រលែកមើលអ្នកប្រើប្រាស់យើងវិញពួកគេត្រូវការរបស់ល្អហើយមានតម្លៃសមរម្យ»។

ហើយបើយើងបង្កើត ផលិតផល​សេវាកម្ម​អ្វីមួយនៅកម្ពុជាយើងត្រូវតែធ្វើតម្រូវនឹងអតិទិជន ​ដូច្នេះយើងមិនអាច បង្កើត សេវាកម្មមួយជឿនលឿនពេកហើយមានតម្លៃថ្លៃបានទេ។ នេះគឺជាឱកាសសំរាប់Cambojob។ ក្រុមស្ថាបនិកជឿជាក់ថា « របស់ល្អគឺជាវិវត្តន៍ល្អដោយធម្មជាតិ​   មិនចាំបាច់មានជម្រើសច្រើនទេ។បើសហគ្រិនក្នុងស្រុកមិនបានឃើញធនធានល្អទេតើពួកគេអាចផលិតផលិតផលល្អបានយ៉ាងដូចម្តេច?»

គួរជម្រាបជូនថា​​មុនពេលការផ្សាយApp ថ្មីក្រុមការងារCambojob បានប្រមូលផ្តុំអ្នកគាំទ្រហ្វេសប៊ុកដែលមានភក្តីភាពជាង ៣ លាននាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកនិង Tik Tokតាមរយៈប្លង់ថតបណ្ដាញផ្សព្វផ្សាយដ៏មានវិជ្ជាជីវៈផ្ទាល់ខ្លួន។

នាពេលបច្ចុប្បន្ននេះCambojobបានចុះផ្សាយព័ត៌មានជាង ១០០០ការងារនិងព័ត៌មានជ្រើសរើសបុគ្គលិកដែលចេញផ្សាយពីអ្នកប្រើប្រាស់រាល់ថ្ងៃនៅក្នុងតារាងប្លង់ហ្វេសប៊ុកនីមួយៗ។
បច្ចុប្បន្ន Tik Tok បានរីកសាយភាយយ៉ាងឆាប់រហ័សនៅលើពិភពលោក ហើយ យើងបាន ផ្សព្វផ្សាយវីដេអូល្អបំផុតរបស់យើង។ មានទស្សនិកជនប្រហែល5លាននាក់ដែលគ្រប ដណ្តប់អ្នកប្រើប្រាស់កម្ពុជាទាំងអស់នៅលើកម្មវិធីមួយនេះ។

ក្រឡេកទៅមើអនាគត​ ហើយនិងការកសាងធនធានមនុស្សដែលមានទេពកោសល្យដោយចីរភាព

កញ្ញា​ Youheak​ដែលជាអ្នកនាំពាក្យនៅក្រុមហ៊ុន Cambojob ​បាននិយាយថាតាមពិតទៅអ្នកប្រើប្រាស់ប្រព័នរអ៊ិនធឺណិតនៅអាស៊ីគឺមានភាពទូលំទូលាយណាស់​​គ្រាន់តែទំនុកចិត្តនូវការប្រើប្រាស់នឹងការ ជឿជាក់នៅមិនទាន់មានភាគរយខ្ពស់នៅឡឿយ  ម្យ៉ាងវិញទៀត អត្រាការប្រើប្រាស់កាតធនាគាររបស់ប្រជាជនកម្ពុជាក៏នៅក្ន្ងងដំណាក់កាលដែលតិចជាង ២០% ​ដែរ។ អ្នកប្រើប្រាស់អ៊ិនធឺណិតដើម្បីធ្វើការបញ្ជា​ទិញតាម អនឡាយភាគច្រើនខ្វះភាពជឿជាក់ទៅលើវាគឺ​ « បង់ប្រាក់​ ពេលទទួលទំនិញ» ហើយ ប្រសិនបើពួកគាត់បញ្ចាការទិញ អនឡាយ ក៏មិនអោយ លើសពី 20 $ដែរ។

Cambojobនាពេលអនាគត

ពូកយើងនឹងប្រមូលផ្តុំនូវទិន្នន័យតាមរយៈគេហទំព័រការងារ នឹងឈានចូលទៅទីផ្សារក្នុងប្រព័ន្ធឥណទាននៅអាស៊ី

នៅខែវិច្ឆិកាឆ្នាំ ២០២០ (cambojob) នឹងចេញផ្សាយផលិតផលរបស់យើងជាផ្លូវការ ព្រមទាំងផ្តល់សេវាកម្មជ្រើសរើសបុគ្គលិកតាមអ៊ិនធឺរណែត សម្រាប់អ្នកប្រើប្រាស់រាប់សិបលាននាក់នៅកម្ពុជា៕

Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T