បាត់មុខ ពីភាពយន្តហូលីវូដជាច្រើនឆ្នាំ! នៅពេលនេះឈិន ឡុង ចេញមុខមកបកស្រាយការពិតហើយ

//s9.kh1.co/a2/a27094522827f8be04e07201a2df09125a713686.jpg
តារា & កម្សាន្ដ

 ២៥-តុលា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

បាត់មុខយូរហើយ! នៅពេលនេះ Jackie Chan ហៅឈិន ឡុង បានចេញមុខមកនិយាយការពិតអំពីមូលហេតុដែលធ្វើឲ្យបាត់ខ្លួន ពីភាពយន្តហូលីវូដ។

ហុងកុង៖ Jackie Chan ដែលមានឈ្មោះក្រៅថា ឈិន ឡុង គឺជាតារាសម្តែងដ៏ល្បីឈ្មោះរបស់ប្រទេសចិនហុងកុងនិង ទទួលបានភាពជោគជ័យខ្លាំងបំផុត ក្នុងវិស័យឧស្សាហកម្មភាពយន្ត ដោយមិនថាទាំងភាពយន្តចិនឬ ភាពយន្តបរទេសឡើយ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ តារាប្រុសរូបនេះ បានទទួលតំណែងជាច្រើនបន្តបន្ទាប់គ្នា នៅក្នុងខ្សែភាពយន្តហូលីវូដ ដូចជា «Rush Hours» «The Tuxedo» និង «The Karate Kid»  ជាដើមដែលសុទ្ធសឹងជាភាពយន្តដែលទទួលបានជោគជ័យខ្លាំងនៅក្នុងពិភពលោក ដែលរកចំណូលបានច្រើនផងដែរ ប៉ុន្តែឈិន ឡុងបែរជាសម្រេចចិត្តមិនទទួលយកការអញ្ចើញជាតួអង្គនៅក្នុងភាពយន្តហូលីវូដទៀត ទាំងដែលរូបលោកកំពុងតែត្រូវប៉ាន់ខ្លាំងនៅក្នុងទីផ្សារវិស័យខ្សែភាពយន្តបរទេស។

ដោយឡែកថ្មីៗនេះ ឈិន ឡុង ចេញមុខមកបញ្ជាក់ការពិត ដែលលោកសម្រេចចិត្តមិនសម្តែងភាពយន្តហូលីវូដទៅទៀត៖

ខ្ញុំចង់ឲ្យទស្សនិកជនឃើញ ភាពខុសប្លែកគ្នារបស់ Jackie Chan ខ្ញុំចង់ឲ្យពួកគេឃើញខ្ញុំជាតួសម្តែងម្នាក់ដែលអាចសម្តែងបានគ្រប់ទម្រង់ មិនមែនមានតែភាពយន្តវាយតប់តែមុខមុខនោះ ខ្ញុំមិនចូលចិត្តរំលឹកដដែលៗនោះទេ

Jackie Chan

បើតាមការអះអាងរបស់ឈិន ឡុងគឺទំនងមិនទទួលសម្តែងភាពយន្តហូលីវូដ បែបវាយតប់ទៀតទេ ប៉ុន្តែចំពោះភាពយន្តប្រភេទផ្សេងពីវាយ តប់នោះ តារាប្រុសរូបនេះអាចនឹងពិចារណាគិតមើលផងដែរ។ គួររម្លឹកដែរថា ភាពយន្តហូលីវូដបែបវាយតប់ ដែលJackie Chan សម្តែងចុងក្រោយបង្អស់គឺរឿង «The Foreigner» នៅក្នុងឆ្នាំ២០១៧៕

Jackie Chanហៅ ឈិន ឡុង
Jackie Chanហៅ ឈិន ឡុង
Jackie Chanហៅ ឈិន ឡុង
Jackie Chanហៅ ឈិន ឡុង
Jackie Chanហៅ ឈិន ឡុង
Jackie Chanហៅ ឈិន ឡុង
ឈុតមួយនៅក្នុងរឿង «The Karate Kid»
ឈុតមួយនៅក្នុងរឿង «The Karate Kid»
ឈុតមួយនៅក្នុងរឿង «Rush Hours»
ឈុតមួយនៅក្នុងរឿង «Rush Hours»
ឈុតមួយនៅក្នុងរឿង «The Tuxedo»
ឈុតមួយនៅក្នុងរឿង «The Tuxedo»
ឈុតមួយនៅក្នុងរឿង  «The Foreigner»
ឈុតមួយនៅក្នុងរឿង  «The Foreigner»
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T