មានបញ្ហាទៀតហើយ! បានចុះចតយកសំណាកពីអាចម៍ផ្កាយហើយ តែយានរបស់ណាសាកំពុងធ្វើឲ្យ សំណាកខ្លះត្រូវធ្លាក់ចេញ

//s9.kh1.co/58/58b313467855e83060d220d5546e60e28aba7c36.jpg
បច្ចេកវិទ្យា

 ២៥-តុលា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

សំណាកថ្មបានរុញទ្វារកន្លែងទុកដាក់សំណាក ហើយបំណែកនៃសំណាកកំពុងធ្លាក់ចេញ។

បរទេស៖ យានរបស់ណាសាដែលត្រូវបានបញ្ជូនទៅប្រមូលសំណាកថ្ម ពីលើអាចម៍ផ្កាយដែលមានចម្ងាយរាប់លានគីឡូម៉ែត្រពីផែនដី បានប្រមូលចំនួនសំណាកច្រើនពេក ដែលនាំឲ្យសំណាកមួយចំនួនធ្លាក់ចេញ។ ក្រុមអ្នកជំនាញនៅពីក្រោយយានអង្កេត Osiris-Rex ដែលបានចុះចតនៅលើអាចម៍ផ្កាយ Bennu កាលពីដើមសប្ដាហ៍នេះបាននិយាយថា ប្រតិបត្តិការប្រមូលនេះអាចនឹងដំណើរការបានល្អ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ណាសាបាននិយាយថា រូបភាពផ្សេងៗដែលបញ្ជូនត្រឡប់មកផែនដីវិញបានបង្ហាញថា សំណាកថ្មបានរុញទ្វារកន្លែងទុកដាក់សំណាក ហើយបំណែកនៃសំណាកកំពុងធ្លាក់ចេញ។ ឥឡូវនេះ ណាសាកំពុងព្យាយាមទុកដាក់វា ឲ្យមានសុវត្ថិភាព។

ប្រធានបេសកកម្មលោក Dante Lauretta បាននិយាយថា ចំនួនសំណាកដែលប្រមូលបានយ៉ាងច្រើន កំពុងត្រូវបានគេឃើញថា កំពុងធ្លាក់ចេញ។ លោកបានបន្តទៀតថា យាននេះត្រូវបានគេជឿថា បានប្រមូលបំណែកសំណាកប្រហែល៤០០ក្រាម។ លោកបានបន្ថែមទៀតថា យានអង្កេតមិនអាចដំណើរការល្អ។

វាជាការព្រួយបារម្ភដ៏ធំរបស់គាត់ ឥឡូវនេះភាគល្អិតមួយចំនួនកំពុងកំពប់ចេញ ហើយភាពជោគជ័យទាំងនេះអាចប្រែក្លាយទៅជាការបរាជ័យវិញបានផងដែរ។ ឥឡូវ កន្លែងផ្ទុកសំណាកនឹងត្រូវដាក់នៅក្នុងយាន ដែលមានន័យថា វានឹងលែងដឹងពីចំនួនសំណាកថ្មីដែលនឹងត្រូវទុកទៀតហើយ។

អ្នកគ្រប់គ្រងណាសាផ្នែកវិទ្យាសាស្ត្រ លោក Thomas Zurbuchen បាននិយាយថា បើទោះបីជាគេត្រូវផ្លាស់ប្ដូរពីរបៀបទុកដាក់សំណាកឲ្យបានលឿន វាមិនមែនជាបញ្ហាធ្ងន់ធ្ងរនោះទេ។ យាន Osiris-Rex បានចុះចតកាលពីថ្ងៃអង្គារ នៅលើអាចម៍ផ្កាយមានទទឹង ៥០០ម៉ែត្រ ដែលមានចម្ងាយ៣២០លានគីឡូម៉ែត្រពីផែនដី។ គេរំពឹងថា យានមួយនេះនឹងដឹកសំណាកមកដល់ផែនដីនៅឆ្នាំ២០២៣៕

អាចម៍ផ្កាយ Bennu
អាចម៍ផ្កាយ Bennu
ការចុះចតរបស់យាន Osiris-Rex នៅលើអាចម៍ផ្កាយ Bennu
ការចុះចតរបស់យាន Osiris-Rex នៅលើអាចម៍ផ្កាយ Bennu
ការប្រមូលសំណាករបស់យាន Osiris-Rex
ការប្រមូលសំណាករបស់យាន Osiris-Rex
ផ្ទៃរបស់អាចម៍ផ្កាយ Osiris-Rex
ផ្ទៃរបស់អាចម៍ផ្កាយ Osiris-Rex
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T