វីដេអូមួយដែលមានរយៈពេល ៧ នាទីត្រូវបានគេបង្ហោះ និង ចែកចាញពាសពេញប្រទេសចិន។ តាមរយៈវីដេអូនេះ យើងបានឃើញជនពាលមួយក្រុមបាន ព្រួតវាយគ្នាយ៉ាងរញ៉េរញ៉ៃ ដោយសូម្បីតែសាក្សីនៅកន្លែងកើតហេតុ ដែលបានឃើញហេតុការផ្ទាល់នៅនឹង ភ្នែកផ្ទាល់ក៏មិនអាចបញ្ជាក់ អោយបានដឹងពីហេតុការណ៍ ជាក់ស្តែងបានដែរ។ យើងថែមទាំងបាន ឃើញសមាជិកក្រុមជនពាល ប៉ុន្មាននាក់បានទាញយកប្រដាប់ចូកសំរាម ហើយខ្លះទៀតក៏បាន យកដែកមកធ្វើជា អាវុធដើម្បីវាយគ្នាផងដែរ។ ទោះជាយ៉ាងណាក៏ដោយ នៅនាទីចុងក្រោយនៃវីដេអូយើងបាន ឃើញបុរសម្នាក់បាននិយាយទូរស័ព្ទទំនងដូចជា រកជំនួយឬក៏ប្តឹងប៉ូលិស ប៉ុន្តែត្រូវបានក្រុមជនពាល ព្រួតវាយឡើយទ្រោមខ្លួន ដោយទោះបីជាគាត់ដួលទៅហើយក៏ដោយ។ វីដេអូនេះ ត្រូវបានអ្នកលេងអិនធើណិតជាច្រើនបានធ្វើការ រិះគន់យ៉ាងខ្លាំងនូវភាព អាណាធិបតេយ្យបែបនេះ​។

សូមប្រិយមិត្តមើលវីដេអូខាងក្រោម ៖

ដោយ ៖ អម្រិត

ខ្មែរឡូត

តើប្រិយមិត្តមានយោបល់យ៉ាងណាដែរចំពោះទង្វើរបែបនេះ ? សូមចុច​ Add Comment ដើម្បីបញ្ចេញមតិ។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]