វ័យកាន់តែជ្រេ ពៅ លីដា ធ្វើខ្លួនបែបនេះសឹងតែដូចក្មេងអាយុ១៨ឆ្នាំ

//s9.kh1.co/d5/d5becfff59bdec8448a336181da728b0f5eed573.jpg
តារា & កម្សាន្ដ

 ២៥-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

វ័យកាន់តែទៅមុខ តែរូបសម្ផស្សតារាសម្ដែងស្រីកញ្ញា ពៅ លីដា នៅតែមានរូបឆោមស្រស់សោភា ហើយក្មេងជាងវ័យ ធ្វើឲ្យអ្នកគាំទ្រនារីៗច្រណែនគ្រប់គ្នា។

ភ្នំពេញ៖ កញ្ញា​ ពៅ លីដា ជាតារាសម្ដែងស្រីមួយរូបដែលបានប្រឡូកចូលវិស័យសិល្បៈអស់ជាច្រើនឆ្នាំមកហើយ ដោយគ្រប់ស្នាដៃសម្ដែងរបស់តារាស្រីរូបនេះ តែងតែទទួលបានការគាំទ្រច្រើនពីទស្សនិកជនគ្រប់មជ្ឈដ្ឋានតែម្ដង។ មិនតែប៉ុណ្ណោះ គ្រប់រឿងនាងតែងតែគ្រងនៅតំណែងជាតួឯករហូតមកទល់នឹងបច្ចុប្បន្ន បើទោះបីវ័យកាន់តែជ្រេបន្តិចមែន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីមានទេពកោសល្យ និងសមត្ថភាពសម្ដែង ងាកមកមើលរូបសម្ផស្សតារារូបនេះវិញ ទោះបីពេលនេះមានវ័យកាន់តែជ្រេបន្តិចមែន តែនាងនៅតែក្មេង​ ហើយស្រស់ស្អាតផូរផង់គួរឲ្យទាក់ទាញតែម្ដង។ ជាពិសេស គ្រប់ពេលដែលកញ្ញា ពៅ លីដា រៀបចំខ្លួនម្ដងៗ ពិតជាស្រស់សោភា និងលេចធ្លោ មិនចាញ់ក្មេងៗជំនាន់ក្រោយប៉ុន្មានឡើយ។ 

ម្យ៉ាងវិញទៀត តារាស្រីរូបនេះជាសិល្បៈការិនីមួយរូបដែលមិននិយមស្លៀកនៅស្លៀកបំពាក់ស៊ិចស៊ីបញ្ចេញសាច់នោះទេ តែនាងនៅតែអាចទាញយកប្រជាប្រិយភាពខ្ពស់បានដដែល។ បើក្រឡេកមកមើលរូបភាពប៉ុន្មានសន្លឹកនេះ ក្រោយតារាសម្ដែងរូបនេះ បានផាត់មុខ និងធ្វើសក់ជាមួយស្ទាយ៍ថ្មីបែបនេះរួច ឃើញថា តារារូបនេះ ពិតជាស្រស់ស្អាតប្លែក ហើយក្មេងសឹងតែដូចក្មេងស្រីអាយុ ១៨ឆ្នាំយ៉ាងដូច្នោះដែរ។ 

គួរបញ្ចាក់ផងដែរថា កញ្ញា ពៅ លីដា ជាតារាសម្ដែងមួយរូបមានរូបរាងតូចច្រឡឹង ដែលគ្រប់គ្នាតែងតែសរសើរពីរូបសម្រស់មិនចេះចាស់របស់នាងគ្រប់គ្នា បើទោះបីថតត្រូវពន្លឺថ្ងៃក្ដៅខ្លាំង និងមានវ័យកាន់តែច្រើន តែតារាស្រីរូបនេះ នៅតែមានសម្រស់មិនចាស់ទៅតាមវ័យសោះឡើយ៕

Make Up by Dee Daniel

សូមទស្សនារូបភាពខាងក្រោម៖​

កញ្ញា ពៅ លីដា
កញ្ញា ពៅ លីដា
កញ្ញា ពៅ លីដា
កញ្ញា ពៅ លីដា
កញ្ញា ពៅ លីដា
កញ្ញា ពៅ លីដា
កញ្ញា ពៅ លីដា
កញ្ញា ពៅ លីដា
កញ្ញា ពៅ លីដា
កញ្ញា ពៅ លីដា
កញ្ញា ពៅ លីដា
កញ្ញា ពៅ លីដា
កញ្ញា ពៅ លីដា
កញ្ញា ពៅ លីដា
ពៅ លីដា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T