ទឹកចិត្តជាម្ដាយ! មេសុនខមួយក្បាល ខំពាំប្រដាប់លេងឲ្យកូនលេង ដើម្បីឲ្យកូនឈប់យំ (មានវីដេអូ)

//s9.kh1.co/03/03a1bd760ab796d007d39fea7eced127c21b0fca.png
សង្គម

 ២៥-តុលា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

មេសុនខមួយក្បាល ទើបតែមានកូនជាលើកដំបូង បានពាំប្រដាប់លេងឲ្យកូនលេង ដើម្បីឲ្យកូនឈប់យំ។

ចិន៖ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានសម្ដែងការរំជួលចិត្តយ៉ាងខ្លាំង ជុំវិញនឹងវីដេអូឃ្លីបមួយ ដែលត្រូវបានបង្ហោះចែកចាយនូវសកម្មភាព មេសុនខមួយក្បាល ពូជ Retriever បានពាំប្រដាប់លេងឲ្យកូនរបស់វាដែលទើបនឹងកើត ដើម្បីឲ្យឈប់យំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា វីដេអូឃ្លីបមួយនេះ ត្រូវបានថតឡើងដោយកាមេរ៉ាសុវត្ថិភាព ហើយយកទៅបង្ហោះចែកចាយលើបណ្ដាញសង្គម ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ជាក់ស្ដែង តាមរយៈវីដេអូឃ្លីប បង្ហាញឲ្យឃើញថា ខណៈពេលកូនៗកំពុងយំ ស្រាប់តែសុនខដែលជាមេ បានទៅពាំប្រដាប់លេងពីជ្រុងម្ខាងនៃផ្ទះ និងយកមកដាក់ក្បែរកូនៗរបស់វា។ ហើយមេសុនខ បានពាំបែបនេះជាច្រើនដង រហូតដល់អស់ រួចក៏យកច្រមុះរបស់វារុញកូនៗឲ្យទៅក្បែរប្រដាប់លេងទាំងនោះ។

យោងតាមសម្ដីរបស់អ្នកស្រី Lu រស់នៅក្នុងទីក្រុង Zhengzhou ជាម្ចាស់សុនខ បានឲ្យដឹងថា សត្វចិញ្ចឹមរបស់អ្នកស្រី ទើបតែមានកូនលើកដំបូងប៉ុណ្ណោះ និងកើតបានកូនចំនួន៣ក្បាលកាលពីដើមខែតុលានេះ ហើយអ្នកស្រី មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលបានឆែកមើលកាមេរ៉ាសុវត្ថិភាព។

យ៉ាងណាមិញ ជុំវិញវីដេអូឃ្លីបខាងលើនេះ មានមហាជនមួយចំនួនបានបញ្ចេញមតិដោយលើកឡើងថា៖

ថាមពលនៃក្ដីស្រលាញ់របស់ម្ដាយគឺអស្ចារ្យណាស់ ហើយសកម្មភាពរបស់មេសុនខ ពិតជាធ្វើឲ្យខ្ញុំមានអារម្មណ៍កក់ក្ដៅណាស់។

មតិមហាជន

តែងតែមានភាពលំបាកជានិច្ចសម្រាប់ការមានកូនលើកដំបូង។

មតិមហាជន

សកម្មភាពរបស់សុនខ បានធ្វើឲ្យខ្ញុំនឹកឃើញកាលពីខ្ញុំមានកូនដំបូង។ ខ្ញុំមិនដឹងថាត្រូវធ្វើអ្វីឡើយ ហើយវាពិតជាមានអារម្មណ៍ថាអស់សង្ឃឹមណាស់៕

មតិមហាជន

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

សកម្មភាពពេលនោះ
សកម្មភាពពេលនោះ
សកម្មភាពពេលនោះ
សកម្មភាពពេលនោះ
សកម្មភាពពេលនោះ
សកម្មភាពពេលនោះ
សកម្មភាពពេលនោះ
សកម្មភាពពេលនោះ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T