អាចារ្យវិហារទប់សើចមិនជាប់ បន្ទាប់ពីក្មេងស្រីហាយហ្វាយគាត់ នៅពេលគាត់កំពុងលាដៃឲ្យពរជ័យ (មានវីដេអូ)

//s9.kh1.co/f3/f35fbedb4722b481c109bd909d73ed46ce7e8a93.png
សង្គម

 ២៥-តុលា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ក្មេងស្រី អាយុ៥ឆ្នាំម្នាក់ បានហាយហ្វាយលោកអាចារ្យវិហារ ដែលបង្កឲ្យមានការចាប់អារម្មណ័យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម ប៉ុន្មានថ្ងៃមកនេះ។

បរទេស៖ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានសម្ដែងការហួសចិត្ត និងអស់សំណើចយ៉ាងខ្លាំង ជុំវិញនឹងវីដេអូឃ្លីបមួយ ដែលត្រូវបានថតបង្ហោះចែកចាយនូវសកម្មភាព ក្មេងស្រីអាយុទើបតែ៥ឆ្នាំម្នាក់ បានហាយហ្វាយ (High Five) ជាមួយនឹងលោកអាចារ្យវិហារម្នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា វីដេអូឃ្លីបមួយនេះ ត្រូវបានថតឡើងកាលពីថ្មីៗនេះ ហើយយកទៅបង្ហោះចែកចាយលើបណ្ដាញសង្គម ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ជាក់ស្ដែង តាមរយៈវីដេអូឃ្លីប បង្ហាញឲ្យឃើញថា ខណៈពេលលោកអាចារ្យកំពុងលាបាតដៃពីលើក្បាលក្មេងស្រីដើម្បីឲ្យពរ ស្រាប់តែនាងយារដៃរបស់នាង ទៅទះបាតដៃរបស់លោកអាចារ្យ ដែលសកម្មភាពនេះ ត្រូវបានចាត់ទុកថាជាការអបអរអ្វីមួយ ឬជាការស្វាគមន៍ប៉ុណ្ណោះ។ ហើយភ្លាមៗនោះ លោកអាចារ្យក៏ទប់សំណើចមិនជាប់ផងដែរ រហូតដល់យកដៃខ្ទប់មាត់សើច ទាំងដែលគាត់កំពុងឲ្យពរទៅកាន់ក្មេងស្រី។

យ៉ាងណាមិញ ជុំវិញការឲ្យពរខាងលើនេះ គេមិនច្បាស់ឡើយថា ធ្វើឡើងដើម្បីអ្វីទេ ហើយវីដេអូមានអ្នកចុចចូលទស្សនារហូតដល់ទៅជាង៧លានដងឯណោះ និងមានមហាជនមួយចំនួន បានបញ្ចេញមតិដោយលើកឡើងថា ក្មេងស្រីទំនងជាយល់ច្រឡំថា លោកអាចារ្យ លាបាតដៃដើម្បីសុំការស្វាគមន៍ពីនាងផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

សកម្មភាពពេលនោះ
សកម្មភាពពេលនោះ
សកម្មភាពពេលនោះ
សកម្មភាពពេលនោះ
សកម្មភាពពេលនោះ
សកម្មភាពពេលនោះ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T