ស្មានតែមិនរស់ទៅហើយ! ក្មេងប្រុសម្នាក់ សម្រាលចេញមកមុនខែ ទំហំប៉ុនស៊ុបពើមែនជ័រ តែឥឡូវនេះធំធាត់បានយ៉ាងល្អ

//s9.kh1.co/11/112364b81db52f46bee54857296908a05b14c013.png
សង្គម

 ២៥-តុលា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ក្មេងប្រុសម្នាក់ឈ្មោះថា Logan Ray បានសម្រាលចេញពីផ្ទៃម្ដាយនៅសប្ដាហ៍ទី២៣ ដោយទម្ងន់ប្រមាណ០.៧គីឡូក្រាមប៉ុណ្ណោះ ដែលមានទំហំស្មើនឹងស៊ុបពើមែនជ័រ។

អាមេរិក៖ ក្មេងប្រុសម្នាក់ឈ្មោះថា Logan Ray បានសម្រាលចេញពីផ្ទៃម្ដាយនៅសប្ដាហ៍ទី២៣ ដោយទម្ងន់ប្រមាណ០.៧គីឡូក្រាមប៉ុណ្ណោះ ដែលមានទំហំស្មើនឹងស៊ុបពើមែនជ័រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកស្រី Val បច្ចុប្បន្នអាយុ៤៣ឆ្នាំ ជាម្ដាយរបស់ក្មេងប្រុសខាងលើ ហើយការសម្រាលកូនមុនខែនេះ ត្រូវបានកើតឡើង បន្ទាប់ពីអ្នកស្រីមានអាការឈឺចុកចាប់ ដែលវេជ្ជបណ្ឌិតបានពិនិត្យឃើញថា អ្នកស្រីមានបញ្ហាស្បូន និងស្បូនបើកមុនពេលជាញឹកញាប់។ ហើយនេះជាអាការ ដែលអាចបណ្ដាលឲ្យស្ត្រីទូទៅរលូតកូនក្នុងផ្ទៃបានផងដែរ។

ទន្ទឹមនឹងនេះដែរ អ្នកស្រី Val ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យមួយ ដើម្បីធ្វើការវះកាត់ និងព្យាបាលស្បូន តែមិនបានជោគជ័យឡើយ ហើយខាងវេជ្ជបណ្ឌិតបានប្រាប់ឲ្យអ្នកស្រី ព្រមទាំងស្វាមី ឲ្យត្រៀមខ្លួនសម្រាប់អ្វីអាក្រក់ៗ ដែលនឹងកើតឡើង។ បើទោះជាយ៉ាងណាក្ដី អ្នកស្រី ព្រមទាំងស្វាមីមិនព្រមចាកចេញពីមន្ទីរពេទ្យឡើយ ដោយសុខចិត្តស្នាក់នៅមន្ទីរពេទ្យ ដើម្បីធានាថាកូនក្នុងផ្ទៃមិនអី និងសង្ឃឹមថាវេជ្ជបណ្ឌិតអាចជួយបាន។ ក្រោយមក ខាងមន្ទីរពេទ្យ ក៏បានឲ្យអ្នកស្រី សម្រាកនៅតែលើគ្រែប៉ុណ្ណោះអស់រយៈពេល២០ថ្ងៃ និងមិនឲ្យក្រោក ឬធ្វើអ្វីធ្ងន់ៗឡើយ។ ហើយទីបំផុត អ្នកស្រី បានសម្រាលកូននៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ តែទម្ងន់ខុសប្រក្រតី ដែលខាងវេជ្ជបណ្ឌិត និងអ្នកស្រី ព្រមទាំងស្វាមីមានការព្រួយបារម្ភយ៉ាងខ្លាំង។

យ៉ាងណាក្ដី បញ្ហាមិនចប់ឡើយ ដោយកូនរបស់អ្នកស្រី Val មានឈាមខួរក្បាល និងរន្ធចំនួនពីរក្នុងបេះដូង ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យផ្សេងមួយទៀត បន្ទាប់ពីសម្រាលបាន៥សប្ដាហ៍។ ក្រោយពីជាសះស្បើយរួចមក នៅសប្ដាហ៍ទី១១ កូនប្រុសរបស់អ្នកស្រី បានទទួលការធ្វើឡាស៊ែរកែវភ្នែកផងដែរ ដើម្បីជួសជុលកោសិកាភាពចាស់ ពីភាពមិនគ្រប់ខែ ដែលអាចធ្វើឲ្យពិកាភ្នែកបាន។

ក្រោយពីឆ្លងកាត់បញ្ហា និងចំណាយពេលអស់១០៥ថ្ងៃនៅមន្ទីរពេទ្យបន្ទាប់ពីសម្រាលមក អ្នកស្រី Val និងកូន បានត្រលប់ទៅផ្ទះ ដែលមានទីតាំងនៅរដ្ឋ Oregon នៃសហរដ្ឋអាមេរិក។ ហើយមកទល់សព្វថ្ងៃនេះ កូនរបស់អ្នកស្រីមានអាយុ៤ឆ្នាំមកហើយ និងមិនមានបញ្ហាសុខភាពអ្វីឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

អ្នកស្រី Val និងកូនប្រុស
អ្នកស្រី Val និងកូនប្រុស
អ្នកស្រី Val និងស្វាមីព្រមទាំងកូនប្រុស
អ្នកស្រី Val និងស្វាមីព្រមទាំងកូនប្រុស
កូនប្រុសរបស់អ្នកស្រី Val 
កូនប្រុសរបស់អ្នកស្រី Val 
កូនប្រុសរបស់អ្នកស្រី Val 
កូនប្រុសរបស់អ្នកស្រី Val 
កូនប្រុសរបស់អ្នកស្រី Val 
កូនប្រុសរបស់អ្នកស្រី Val 
កូនប្រុសរបស់អ្នកស្រី Val 
កូនប្រុសរបស់អ្នកស្រី Val 
កូនប្រុសរបស់អ្នកស្រី Val 
កូនប្រុសរបស់អ្នកស្រី Val 
កូនប្រុសរបស់អ្នកស្រី Val 
កូនប្រុសរបស់អ្នកស្រី Val 
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៦ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T