រឿងរ៉ាវទាំង ៥ ដែលអ្នកគួរដឹងពីក្រុមតារាស្រី BLACKPINK របស់ YG

//s9.kh1.co/83/83bea883972ef39bc18a20bb6fe748be7de75af4.jpg
តារា & កម្សាន្ដ

 ២៥-តុលា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ក្រុមតារាស្រី BLACKPINK ជាក្រុមមានប្រជាប្រិយភាពខ្លាំង កំពុងអង្រួនបេះដូងអ្នកទស្សនាគ្រប់ជាតិសាសន៍ ជាមួយនឹងសមត្ថភាពនិងទេពកោសល្យដ៏ប៉ិនប្រសប់។

កូរ៉េខាងត្បូង៖ ក្រុមតារាស្រី BLACKPINK ជាក្រុមមានប្រជាប្រិយភាពខ្លាំង កំពុងអង្រួនបេះដូងអ្នកទស្សនាគ្រប់ជាតិសាសន៍ ជាមួយនឹងសមត្ថភាពនិងទេពកោសល្យដ៏ប៉ិនប្រសប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

BLACKPINK ជាក្រុមតារាស្រីមួយក្រុមដែលកំពុងតែមានភាពល្បីល្បាញយ៉ាងខ្លាំងជាមួយនឹងការបញ្ចេញនូវទេពកោសល្យដ៏ប៉ិនប្រសប់របស់ពួកគេនៅក្នុងការសម្ដែងនិងច្រៀង។ Ablum របស់ពួកគេនីមួយៗមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកចូលចិត្ដចម្រៀង និងការសម្ដែងក្បាច់រាំក្នុងវិស័យ Kpop។ អ្វីដែលកាន់តែពិសេសទៀតនោះ ពួកគេមិនត្រឹមតែមានអ្នកគាំទ្រធម្មតាទេ ពួកគេមានទាំង Fandom មួយដែលឈ្មោះសម្រាប់សម្គាល់ថា BLINK។ ដូចនេះ អ្នកអាចសម្គាល់ Fandom របស់ BLACKPINK បានយ៉ាងងាយ ដោយគ្រាន់តែឮគេហៅខ្លួនឯងថា BLINK BLINK នឹងដឹងតែម្ដង។

១. ឈ្មោះដ៏គួរឲ្យចាប់អារម្មណ៍៖ ឈ្មោះក្រុមនីមួយៗរបស់ក្រុមតារាកូរ៉េតែងតែមានការអត្ថន័យរៀងៗខ្លួន។ ចំពោះក្រុម BLACKPINK វិញឈ្មោះរបស់ពួកគេជាការបញ្ចូលគ្នារវាងពណ៌ពីរ ដែលក្នុងនោះពណ៌ផ្កាឈូកតំណាងឲ្យភាពស្រស់ស្អាត ពណ៌ខ្មៅបង្ហាញពីភាពម៉ត់ចត់​។ ដូចនេះ​ ឈ្មោះនេះបង្ហាញថា ពួកគេមិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងមានទេពកោសល្យខ្ពស់ទៀតផង។

២. ជាក្រុមតារាស្រីដំបូងរបស់ YG បន្ទាប់ពី 2NE1៖ ក្រោយពី 2NE1 បានរំសាយក្រុមនៅឆ្នាំ ២០១៦ មក វាក៏ជាឆ្នាំដែល YG បានបង្កើតនូវក្រុមតារាស្រី BLACKPINK នេះឡើងមកផងដែរ។

៣. សមាជិកក្រុមអាចនិយាយភាសាបរទេសបានយ៉ាងល្អ៖ អ្នកគាំទ្រទាំងអស់ប្រាកដជាដឹងច្បាស់ណាស់ សមាជិកនីមួយៗនៃក្រុមនេះអាចនិយាយភាសាអង់គ្លេសបានយ៉ាងល្អ ព្រោះក្រៅពី Jisoo សមាជិកផ្សេងទៀតសុទ្ធតែបានរស់នៅបរទេស។

៤. ពួកគេមានការសម្ដែងមួយផ្ទាល់ខ្លួន៖ នៅក្នុងឆ្នាំ២០១៨ ក្រុមតារាស្រីក្រុមនេះ បានផលិតនូវ Show មួយឈ្មោះថា​ BLACKPINK House ដែលបង្ហាញពីសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ ក្នុងនោះមាន១២ភាគដែលអ្នកអាចមើលតាម Youtube បាន។

៥. Jennie ជាសមាជិកដំបូងដែលបានសម្ដែងនូវបទចម្រៀងផ្ទាល់ខ្លួន (Solo song)៖ នៅឆ្នាំ២០១៨​Jennie បានបញ្ចេញនូវបទចម្រៀងមួយ ដែលសម្ដែងតែម្នាក់ឯងមានចំណងជើងថា SOLO៕

សូមទស្សនារូបភាពខាងក្រោម៖

Jennie សមាជិកក្រុម BLACKPINK
Jennie សមាជិកក្រុម BLACKPINK
ក្រុមតារាស្រី BLACKPINK
ក្រុមតារាស្រី BLACKPINK
ក្រុមតារាស្រី BLACKPINK
ក្រុមតារាស្រី BLACKPINK
Sok Chanraksmey
Chan Raksmey (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T