មិនគួរឱ្យជឿ! កីឡាករដែលបានកាតក្រហមច្រើនជាងគេ មិនមែន Ramos ទេ តែជាអតីតជម្រើសជាតិកូឡុំប៊ីរូបនេះ

//s9.kh1.co/54/5495a8ec8ecaac88c18927f23713bbe145145d6d.jpg
កីទ្បា

 ២៥-តុលា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

កីឡាករ Ramos ត្រូវបានគេស្គាល់ថាជាកំពូលខ្សែការពារដ៏គ្រោះថ្នាក់បំផុតរបស់ស្ដេចស Real Madrid ។ ប្រធានក្រុម Real Madrid កំពុងតែឈរឈ្មោះនៅក្នុងបញ្ជីកីឡាករដែលទទួលបានកាតក្រហមច្រើនជាងគេក្នុងពិភពបាល់ទាត់ ។

កីឡាករ Ramos ត្រូវបានគេស្គាល់ថាជាកំពូលខ្សែការពារដ៏គ្រោះថ្នាក់បំផុតរបស់ស្ដេចស Real Madrid ។ ប្រធានក្រុម Real Madrid កំពុងតែឈរឈ្មោះនៅក្នុងបញ្ជីកីឡាករដែលទទួលបានកាតក្រហមច្រើនជាងគេក្នុងពិភពបាល់ទាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរឱ្យដឹងផងដែរថា Ramos បានសម្រេចកាតក្រហមទី ២៦ របស់គាត់ក្នុងការចាញ់នៅ Champions League ទល់នឹង Manchester City  កាលពីរដូវកាលមុន។ នៅអាយុ ៣៤ ឆ្នាំ Ramos បានកាន់កំណត់ត្រាជាកីឡាករដែលទទួលបានកាតក្រហមច្រើនជាងគេនៅ La Liga ចំនួន ២០ ដង ក៏ដូចជានៅ Champions League ចំនួន ៦ ដង។ 

កីឡាករ Ramos ទទួលបានកាតក្រហម ក្នុងការប្រកួតជាមួយ Barcelona
កីឡាករ Ramos ទទួលបានកាតក្រហម ក្នុងការប្រកួតជាមួយ Barcelona

យ៉ាងណាមិញ Ramos ក៏មិនមែនជាកីឡាករដែលបានកាតក្រហមច្រើនជាងគេនោះដែរ ពោលគឺកីឡាករសញ្ជាតិ កូឡំប៊ី Gerardo Bedoya  អតីតជម្រើសជាតិកូឡុំប៊ីរូបនេះលេងឲ្យក្លិបជាច្រើនក្នុងប្រទេសរបស់ខ្លួន និងក្រុមជម្រើសជាតិក្នុងតំណែងជាខ្សែបម្រើ។ ក្នុងអាជីពរបស់គាត់ គិតចាប់ពីឆ្នាំ ១៩៩៥ ដល់ ២០១៥ គាត់ទទួលបានកាតក្រហមសរុប ៤៦ ដងឯណោះ៕ 

កីឡាករ Gerardo Bedoya ( អាវក្រហម ) កាលនៅជាកីឡាករ
កីឡាករ Gerardo Bedoya ( អាវក្រហម ) កាលនៅជាកីឡាករ

ប្រភពcolossusbets

Tim Sokha
សុខា (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T