តារាសម្តែងទាំង ៣ រូបនេះមិនត្រឹមមានសមត្ថភាពសម្តែងទេ ថែមទាំងមានទេពកោសល្យពិសេសម្យ៉ាងទៀត...

//s9.kh1.co/bf/bf0444df71a86007830977d3cd83fb557fbfc082.jpg
នារី

 ២៥-តុលា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

តារាសម្តែងទាំង ៣ រូបនេះមិនត្រឹមមានសមត្ថភាពសម្តែងទេ ថែមទាំងមានទេពកោសល្យពិសេសម្យ៉ាងទៀតគឺ…

ថៃ៖ បើនិយាយពីតារាប្រុសស្រីទាំង ៣ រូបនេះលោកអ្នកប្រាកដជាបានស្គាល់ និងដឹងពីសមត្ថភាពសម្តែងរបស់ពួកគេជាក់ជាមិនខាន។ ដោយឡែក ប្រហែលជាហ្វេនៗជាច្រើនប្រាកដជាមិនទាន់បានដឹងនោះទេថា ពួកគេថែមទាំងមានសមត្ថភាព និងជំនាញអាចតែងនិពន្ធរឿងភាគ និងខ្សែភាពយន្តថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារាសម្តែងទាំង ៣រូបមានដូចជា៖

១. Ter Chantavit

លោក Ter Chantavit គឺជាតារាសម្តែងមានទេពកោសល្យ ដែលបានដើរតួសម្តែងនៅក្នុងខ្សែភាពយន្ត និងរឿងភាគល្បីៗជាច្រើន។ មិនតែប៉ុណ្ណោះ លោកគឺជាអ្នកនិពន្ធរឿងម្នាក់ដ៏មានទេពកោសល្យនៅក្នុងផលិកម្ម GDH ទៀតផង។ គួរបញ្ជាក់ផងដែរថា គាត់បាននិពន្ធរឿងដ៏ល្បីមួយមានចំណងជើងថា «Pee Mak» ដែលលោក Mario Maurer និងកញ្ញា Mai Davika គឺជាតួឯក។  

 Ter Chantavit
 Ter Chantavit

២. Goy Arachaporn

សម្រាប់តារាស្រី Goy Arachaporn មិនត្រឹមតែមានជំនាញសម្តែងប៉ុណ្ណោះទេ នាងក៏ជាអ្នកនិពន្ធរឿងផងដែរ។ ហើយរឿងដែលទទួលបានការពេញនិយមខ្លាំងមានចំណងជើងថា​ «My Ambulance: Ruk Chut Jai Nai Chuk Chern»

Goy Arachaporn
Goy Arachaporn

៣. Suam Sukhapat

រីឯតួប្រុសនៅក្នុងខ្សែភាពយន្ត «Friendzone» ដែលល្បីខ្លាំងក្នុងឆ្នាំ ២០១៩ គឺលោក Suam Sukhapat វិញក៏ជាអ្នកនិពន្ធរឿងបែបកំប្លែងៗដូចជា «Wink Jao Sanae» និង «Ruk Jud Taem»

Suam Sukhapat
Suam Sukhapat
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T