មួយគូទៀតហើយ! កូនកំលោះអាយុ៧១ឆ្នាំ រៀបការជាមួយកូនក្រមុំវ័យក្មេង អាយុទើបតែ១៧ឆ្នាំ

//s9.kh1.co/3e/3eb606f08a82d7d035958609a87fa153aef2aac6.jpg
សង្គម

 ២៤-តុលា-២០២០ ៤ល្ងាច · ៥ ឆ្នាំមុន

កូនកំលោះអាយុ៧១ឆ្នាំ រៀបការជាមួយកូនក្រមុំវ័យក្មេង អាយុទើបតែ១៨ឆ្នាំ

ឥណ្ឌូណេស៊ី៖ រូបភាពប៉ុន្មានសន្លឹក ដែលបង្ហាញពីភាពផ្អែលល្ហែមដូចស្កររបស់គូស្នេហ៍ទើបតែរៀបការថ្មីថ្មោង កំពុងល្បីល្បាញខ្លាំងនៅលើបណ្ដាញសង្គមនៅក្នុងប្រទេសឥណ្ឌូណេស៊ី ក៏ព្រោះតែអាយុរបស់កូនកំលោះ ច្រើនជាងអាយុកូនក្រមុំរហូតដល់ទៅ៥៣ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពព័ត៌មានបានឲ្យដឹងថា បុរសដែលត្រូវជាកូនកំលោះមានឈ្មោះថា Abah Sarna អាយុ៧១ឆ្នាំ និងកូនក្រមុំឈ្មោះថា Noni មានអាយុទើបតែ១៧ឆ្នាំប៉ុណ្ណោះ ហើយអ្នកទាំងពីររស់នៅក្នុងស្រុក Javan នៃខេត្ដ Subang ដូចគ្នា។ យ៉ាងណាមិញ ទោះបីអាយុរបស់ពួកគេហាក់ខុសឆ្ងាយគ្នា ដូចជាមេឃនិងដីក៏ពិតមែន តែប្ដីប្រពន្ធមួយគូនេះមើលទៅពិតជាសមគ្នាណាស់។ ជាមួយគ្នានេះដែរ រូបថតនៃថ្ងៃរៀបការរបស់អ្នកទាំងពីរ​​ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំង បន្ទាប់ពីភ្ញៀវចូលរួមម្នាក់ឈ្មោះ Ririn Priyanti  បានចែករំលែកនៅលើបណ្ដាញសង្គមហ្វេសប៊ុក។

មិន​តែប៉ុណ្ណោះ មិត្ដភក្ដិជិតស្និទ្ធម្នាក់ទៀតឈ្មោះ Agus Suryajaya ក៏បានចែករំលែករូបថតពីរសន្លឹក បង្ហាញពីបណ្ណាការដែលលោក Abah ផ្ដល់ឲ្យប្រពន្ធរបស់គាត់រួមមាន ​ម៉ូតូម៉ាក PCX មួយគ្រឿង តុ ទូ និងរបស់ប្រើប្រាស់ក្នុងផ្ទះយ៉ាងច្រើនសន្លឹកសន្ធាប់ផងដែរ។ ក្រៅពីរបស់អស់ទាំងនេះ លោក Abah ក៏បានផ្ដល់មាសទម្ងន់ ១១ក្រាម និងប្រាក់ប្រមាណ ២,៤០០រីងហ្គីត (ប្រហែល៥៧៧ដុល្លារអាមេរិក) ជាថ្លៃបណ្ណាការថែមទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

លោក Abah និងភរិយាវ័យក្មេង
លោក Abah និងភរិយាវ័យក្មេង
លោក Abah និងភរិយាវ័យក្មេង រួមទាំងភ្ញៀវចូលរួម
លោក Abah និងភរិយាវ័យក្មេង រួមទាំងភ្ញៀវចូលរួម
លោក Abah និងភរិយាវ័យក្មេង
លោក Abah និងភរិយាវ័យក្មេង
បណ្ណាការ
បណ្ណាការ
បណ្ណាការ
បណ្ណាការ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T