ក្លឹប​​បាល់​​ទាត់​មក​ពី​ Ligue 1 របស់​បារាំង​តែ​មួយ​នេះ​គត់​ ដែល​ធ្លាប់​ឈ្នះ​ពាន​ Champions​ League​

//s9.kh1.co/59/5986116dac936c89e92c10250fbafe067972801c.jpg
កីទ្បា

 ២៤-តុលា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

ក្លឹបបាល់ទាត់ Paris Saint-Germain គឺជាក្លឹបទី ៣ មកពីបារាំង ដែលបានឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League កាលពីរដូវកាលមុន

ក្លឹបបាល់ទាត់ Paris Saint-Germain គឺជាក្លឹបទី ៣ មកពីបារាំង ដែលបានឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League កាលពីរដូវកាលមុន តែលទ្ធផលមិនដូចការរំពឹងទុក PSG បានត្រឹមជើងឯករង ក្រោយ​ចាញ់ក្លឹបយក្យរបស់អាឡឺម៉ង FC Bayern Munich ១ ទល់នឹង ០ ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League រវាង PSG នឹង Bayern កាលពីឆ្នាំមុន 
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League រវាង PSG នឹង Bayern កាលពីឆ្នាំមុន 

អតីតក្លឹបកំណើតរបស់ Mbappe គឺក្លឹប Monaco ក៏បានឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រ Champions League ដូចគ្នាក្នុងឆ្នាំ ២០០៤ តែបានចាញ់ក្លឹបបាល់ទាត់ FC Porto របស់ព័រទុយហ្គាល់ ៣ ទល់នឹង ០ ។ ក្រុមគូប្រជែងស្លាប់រស់របស់ PSG នៅ Ligue 1 គឺ Olympique Marseille បានឈ្នះពានរង្វាន់ UEFA Champions League អំឡុងឆ្នាំ ១៩៩៣ ដោយបានបំបាក់ក្រុម AC Milan របស់អ៊ីតាលី ១ ទល់នឹង ០ នៅឯកីឡដ្ធាន Olympiastadion ក្នុងទីក្រុង Munich ៕

កីឡាករ Olympique Marseille ជាមួយពាន UCL ឆ្នាំ ១៩៩៣
កីឡាករ Olympique Marseille ជាមួយពាន UCL ឆ្នាំ ១៩៩៣
Tim Sokha
សុខា (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T