ក្រោយវះកាត់ច្រើនដង តួ Terminator ត្រូវបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗ

//s9.kh1.co/06/06b8c75c1985d3205c04a0ecac95a56720440c30.jpg
តារា & កម្សាន្ដ

 ២៤-តុលា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

លោក Arnold Schwarzenegger ដែលជាតួអង្គឯកនៅក្នុងភាពយន្ត The Terminator បានចូលសង្គ្រោះបន្ទាន់នៅក្នុងគ្លីនិកមួយកន្លែង ដោយសារមានបញ្ហាត្រង់បេះដូង។

បរទេស៖​ យោងតាមសារព័ត៍មានបរទេស បានចុះផ្សាយថា កាលពីពេលថ្មីៗនេះ លោក Arnold Schwarzenegger ដែលប្រិយមិញនិយមស្គាល់ថាជា តួអង្តTerminator នោះ ត្រូវបានចូលមន្ទីរពេទ្យដោយត្រូវសង្គ្រោះបន្ទាន់ភ្លាមៗ ដោយមានបញ្ហានៅត្រង់បេះដូងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នៅពេលនេះឃើញថា តារាប្រុសជើងចាស់ម្នាក់នេះ បានរួចផុតពីគ្រោះថ្នាក់ហើយ ដោយទទួលការវះកាត់បានដោយជោគជ័យនៅត្រង់បេះដូង ហើយសភាពលោកនៅពេលនេះ គឺអាចធូរស្បើយច្រើន គឺអាចចេញពីមន្ទីរពេទ្យបានហើយ ដោយការរបៀបរាប់តាមគណនី តួអង្គ Terminatorនៅក្នុង Twitterមានដូចខាងក្រោម៖

អរគុណទៅកាន់ក្រុមការងារ នៅគ្លីនិក Cleveland ខ្ញុំមាន ជំងឹ Aortic Valve ថ្មីៗមួយទៀតដោយសារតែការវះកាត់លើកមុនមក 
ខ្ញុំមានអារម្មណ៍អស្ចារ្យនិង អាចបានមើលទីក្រុង Cleverland ជាមួយនឹងរូបសំណាក់ដ៏ស្អាតៗជាច្រើន 
សូមថ្លែងអំណរគុណទៅកាន់ លោកគ្រូពេទ្យនិង គិលានុបដ្ឋាយិកាទាំងអស់ផងដែរ។

 Arnold Schwarzenegger

ក្រោយពីការវះកាត់មិនបានប៉ុន្មានផង លោក Arnold Schwarzenegger ក៏អាចដើរលេងជុំទីក្រុងបានយ៉ាងឆាប់រហ័ស ដោយសារតែការយកចិត្តទុកដាក់មើលថែពីសំណាក់ក្រុមគ្រូពេទ្យនិង គិលានុបដ្ឋាយិកាទាំងអស់ ដែលនៅក្នុង  គ្លីនិក Cleveland ផងដែរ។

គួររម្លឹកដែរថា នេះមិនមែនជាលើកទីមួយនោះទេដែល តួអង្គ Terminator រូបនេះ ធ្លាប់បានចូលវះកាត់ដោយសារជំងឺAortic Valve ដែលជាជំងឺបេះដូងមកពីកំណើត ផងដែរ៕

សូមចូលមើលរូបភាពខាងក្រោម៖

Arnold Schwarzenegger 

តួអង្គ Terminator
Arnold Schwarzenegger  តួអង្គ Terminator
Arnold Schwarzenegger  តួអង្គ Terminator
Arnold Schwarzenegger តួអង្គ Terminator
Arnold Schwarzenegger  តួអង្គ Terminator ក្រោយពេលវះកាត់

Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T