អាមេរិកចូលខ្លួន​ជួយដោះស្រាយជម្លោះបង្ហូរឈាម រវាងទាហាន​អាមេនីនិងអាស៊ែបៃសង់ ​

//s9.kh1.co/9a/9acddb3b75598cbd73fe85401a9b3ece4a0a6cee.jpg
សង្គម

 ២៤-តុលា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

​ទាហានអាស៊ែបៃសង់ និង​អាមេនីបានបន្តបាញ់ផ្លោងដាក់គ្នា​ នៅទីតាំងជាច្រើននៃជម្លោះ ណាហ្គ័រណូ ការ៉បាក់ ខណៈពេលដែលសហរដ្ឋអាមេរិកបានបង្កើនកិច្ចប្រឹងប្រែងការទូត ដើម្បីព្យាយាមបញ្ចប់ការប្រយុទ្ធដ៏សាហាវបំផុត រវាងអតីតសាធារណរដ្ឋសូវៀតទាំងពីរ ដែលបានកើតឡើងម្តងហើយម្តងទៀត អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ

វ៉ាស៊ីនតោន៖ ​ទាហានអាស៊ែបៃសង់ និង​អាមេនីបានបន្តបាញ់ផ្លោងដាក់គ្នា​ នៅទីតាំងជាច្រើនក្នុងតំបន់ជម្លោះ ណាហ្គ័រណូ ការ៉ាបាក់ ខណៈពេលដែលសហរដ្ឋអាមេរិកបានបង្កើនកិច្ចប្រឹងប្រែងតាមរយៈការទូត ដើម្បីព្យាយាមបញ្ចប់ការប្រយុទ្ធដ៏សាហាវបំផុត រវាងអតីតសាធារណរដ្ឋសូវៀតទាំងពីរ ដែលបានកើតឡើងម្តងហើយម្តងទៀត អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅទីក្រុងវ៉ាស៊ីនតោន រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បាន​ធ្វើជំនួបដាច់ដោយឡែកពីគ្នា ​រវាងរដ្ឋមន្រ្តីការបរទេសអាស៊ែបៃសង់និងអាមេនី ក្នុង​គោលបំណងបញ្ចប់ការប្រយុទ្ធគ្នាបង្ហូរឈាមអស់រយៈពេលជិតមួយខែ ដែលប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បាននិយាយថា ​អាចនឹង​មានមនុស្ស ៥​ពាន់នាក់ បានស្លាប់បាត់បង់ជីវិត។

ចំណែកប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ក៏បានលើកឡើងដែរថា៖

ដំណើការកិច្ចពិភាក្សាដ៏ល្អ កំពុងត្រូវបានធ្វើឡើងលើបញ្ហានេះ។ យើងកំពុងធ្វើការជាមួយអាមេនី យើងមានទំនាក់ទំនងល្អជាមួយអាមេនី ... ហើយយើងនឹងឃើញមានអ្វីកើតឡើងបន្ទាប់មកទៀត។

ដូណាល់ ត្រាំ

​ជម្លោះទឹកដីរវាង​អាស៊ែបៃសង់និងអាមេនី ដែលចាប់ផ្តើម​ឡើង​កាលថ្ងៃទី ២៧ ខែកញ្ញា បាននឹងកំពុង​បង្កជាក្តី​បារម្ភ​ជាអន្តរជាតិ ​ថាវាអាចអូសទាញមហាអំណាចក្នុងតំបន់ផ្សេងទៀតឱ្យចូលរួមក្នុងជម្លោះនេះ ដោយក្នុងនោះតួកគីបានបង្ហាញសាមគ្គីភាពជាមួយអាស៊ែបៃ​សង់ ខណៈដែលអាមេនីមានកតិកាសញ្ញាការពារជាតិជាមួយរុស្ស៊ី។

គួររម្លឹកដែរថា ចាប់ពីឆ្នាំ ១៩៩១-១៩៩៤ សង្គ្រាមអាស៊ែបៃសង់និងអាមេនីនៅតំបន់ការ៉ាបាក់នេះ បានបណ្តាលឱ្យមនុស្សប្រមាណ ៣ម៉ឺននាក់ ស្លាប់បាត់បង់ជីវិត។ ប្រជាជនអាមេនីបានចាត់ដែនដីនៅតំបន់ការ៉ាបាក់ជាផ្នែកមួយនៃមាតុភូមិប្រវត្តិសាស្ត្ររបស់ពួកគេ ខណៈដែលអា​ស៊ែបៃសង់បានចាត់ទុកថាវាជាដីកាន់កាប់ដោយខុសច្បាប់ ដែលត្រូវតែប្រគល់ឱ្យ​អា​ស៊ែបៃសង់វិញ៕

https://s9.kh1.co/__image/w=650,h=366,q=100/7c/7c5870c7a93fb774eca1267bf898f4d7446beec6.webp
https://s9.kh1.co/__image/w=650,h=366,q=100/f7/f7b8465ea2f483916ef2d803a15808edba1d4fb6.jpg
https://s9.kh1.co/__image/w=650,h=448,q=100/90/90144da750ed5a967a658476c6a78f4381cdca29.jpg
https://s9.kh1.co/__image/w=650,h=330,q=100/da/daa3688f8b39d44a70518cc82a93db574b90562e.jpg
https://s9.kh1.co/__image/w=640,h=426,q=100/07/07194c505c117754f2276c7c05586929c7919683.png
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T