បានទាំងព្រម! Park Seo Joon មិនត្រឹមសង្ហា មានលុយទិញអគារតម្លៃរាប់លានដុល្លារទៀត

//s9.kh1.co/7f/7f06a467c050ecc16bab0086bd80cc2b910a28b5.jpg
តារា & កម្សាន្ដ

 ២៤-តុលា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

យោងតាមមន្រ្តីអចលនទ្រព្យបានអោយដឹងថា Park Seo Joon បានទិញអាគារមួយនៅ Sinsa-dong, Gangnam, Seoul នៅដើមឆ្នាំនេះ មានតម្លៃ ៩,៧ លានដុល្លារ

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ២៣ ខែតុលា Naver បានរាយការណ៍ថា តារាសម្តែងប្រុសលោក Park Seo Joon បានទិញអគារកម្ពស់ ៦ជាន់មានតម្លៃរហូតដល់ ៩,៧ លានដុល្លារឯណោះ ដែលអគារនេះដែរ មានបន្ទប់ក្រោមដី និង ៥ ជាន់ពីលើ ដែលស្ថិតនៅក្នុងសង្កាត់ Shinsadong នៃតំបន់ Gangnam

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េ បានបញ្ជាក់ទៀតដែរថា តារាសម្តែងរូបនេះបានទិញ អគារមួយនេះ នៅក្បែរស្ថានីយ៍ដឹកជញ្ជូនសាធារណៈ ដែលជាតំបន់ពាណិជ្ជកម្មយ៉ាងសំខាន់  ងាយស្រួលសម្រាប់ការដឹកជញ្ជូន មានចរាចរណ៍ផ្លូវធំ ដោយវាតំបន់ដែលមានតម្លៃថ្លៃ យ៉ាងកត់សម្គាល់។

បន្ទាប់ពីបាន ក្លាយជាម្ចាស់អគារនេះ តារាសម្តែងប្រុសរូបនេះ បានដាក់ជួល ឲ្យមិត្តភក្តិរបស់លោក បានហាងកាត់សក់ដោយការជួលក្នុងតម្លៃទាបជាងទីផ្សារថែមទៀត ដែលនេះគឺជា សកម្មភាពប្រពៃ បានជួយសម្រួលដល់អាជីវកម្មទាំងឡាយ ដែលត្រូវបានរងប៉ះពាល់ដោយការរីករាលដាល នៃរដូវកាលកូវីដ១៩ ផងដែរ។

យ៉ាងណាមិញ អ្នកជំនាញផ្នែកអចលនទ្រព្យ បាននិយាយថា តារាប្រុសវ័យ ៣១ឆ្នាំរូបនេះ អាចចំណេញបានប្រហែល ៤ ពាន់លានវ៉ុន (៣.៥ លានដុល្លារ) មួយឆ្នាំទៀតទៅមុន បើសិនរូបលោក ដាក់លក់អចលនទ្រព្យនាពេលអនាគត៕

សូមទស្សនារូបខាងក្រោម៖

Park Seo Joon
Park Seo Joon
Park Seo Joon
Park Seo Joon
Park Seo Joon
Park Seo Joon
Park Seo Joon
Park Seo Joon
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T